ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

HLH ពង្រីកផ្នែក​កសិកម្ម ដោយ​កែ​លំអ​នៅ​លើ​ដី​10.000​ហិ​កតា​ទៅ​ជា​ឧទ្យាន​ឧស្សាហកម្ម​មាត្រដ្ឋាន​កសិកម្ម​​នៅ​កម្ពុជា

7 ឆ្នាំ មុន

ក្រុមហ៊ុន HLH ជា​ក្រុមហ៊ុន​ចុះបញ្ជី​មូល​ប​ត្រ Mainboard SGX Group ដែល​បាន​កែ​លំអ​ដោយ​ជោគជ័យ​នៅ​លើ​ដី​កសិដ្ឋាន​10.000​ហិ​កតា ដែល​មាន​ស្រាប់​របស់​ខ្លួន​នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ នៅ​ក្នុង​ប្រទេស​កម្ពុជា

ក្រុមហ៊ុន HLH ជា​ក្រុមហ៊ុន​ចុះបញ្ជី​មូល​ប​ត្រ Mainboard SGX Group ដែល​បាន​កែ​លំអ​ដោយ​ជោគជ័យ​នៅ​លើ​ដី​កសិដ្ឋាន​10.000​ហិ​កតា ដែល​មាន​ស្រាប់​របស់​ខ្លួន​នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ក្លាយជា​ឧទ្យាន​ឧស្សាហកម្ម កសិកម្ម​ពេញលេញ​មួយ ដោយ​គ្របដណ្តប់​ដោយ​ការ​ដាំ​ដុះ និង​ដំណើរការ​សង្វា​ក់​ផលិត​កម្ម​ដំឡូង​មី​។ វា​នឹង​មាន​តំបន់​ដែល​ទាក់ទាញ​នៅ​ក្រុម​វិនិយោគិន​អន្តរជាតិ ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​បង្កើត​កសិដ្ឋាន​នៅ​ឧទ្យាន​ថ្មី​នេះ​។

រោងចក្រ​ផលិត​ម្សៅដំឡូង​មី​នៅ​តំបន់​ថ្មី​នោះ ត្រូវ​បាន​បញ្ចប់​កាលពី​ស​ប្តា​ហ៍​មុន​។ ទន្ទឹម​នឹង​នេះ​ដែរ ខ្សែ​សង្វា​ក់​ផលិតកម្ម​ម្សៅដំឡូង​មី​របស់​ក្រុមហ៊ុន​នេះ ដែល​ត្រូវ​បាន​បញ្ចប់​នៅ​ក្នុង​ស​ប្តា​ហ៍​ដំបូង​នៃ​ខែមេសា ឆ្នាំ​2016 នឹង​ផលិត​បាន​120​តោន​នៃ​ម្សៅដំឡូង​មី​ជា​រៀងរាល់ថ្ងៃ​ចាប់ផ្តើម​ពី​ស​ប្តា​ហ៍​នេះ ។ កម្រិត​នៃ​ការ​ផលិត​ត្រូវ​បាន​រំពឹង​ថា នឹង​កើនឡើង​ប្រមាណ​ជា​150​តោន​ក្នុង​មួយ​ថ្ងៃ ហើយនឹង​ផលិត​ជា​ម្សៅ​មី​ប្រហែល​35.000​តោន​ជា​រៀង​រាល់​ឆ្នាំ​នៅ​ចុង​ឆ្នាំ​នេះ​។ ភាគច្រើន​នៃ​ម្សៅដំឡូង​មី​ទាំងនេះ ​នឹង​ត្រូវ​បាន​នាំ​ចេញ​ទៅ​ក្រៅប្រទេស​។ តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​នៃ​ម្សៅដំឡូង​មី​ គឺ​ប្រហែល​USD360/តោន​។

លោក DATO JOHNNY ONG ជា​អនុប្រធាន​ និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន HLH Group បាន​មាន​ប្រសាសន៍​ថា «ជាមួយនឹង​ឧទ្យាន​ឧស្សាហកម្ម​កសិកម្ម​10.000​ហិ​ក​តា ថ្មី​នេះ​យើង​អាច​បង្កើន​ផលិតកម្ម​របស់​យើង​តាម​រយៈ​ការ​ផ្គត់ផ្គង់​ផលិតផល​ដំឡូង​មី​។ ជាមួយនឹង​គ្នា​នោះ​ដែរ ​យើង​កំពុង​តែ​ស្វែងរក​នូវ​ដៃគូ​វិនិយោគ​ទាំង​អស់​នៅ​ក្នុង​តំបន់​អាស៊ី​ និង​តំបន់​អឺរ៉ុប ​ដើម្បី​បង្កើន​នូវ​ចំណងទាក់ទង​នៅ​ក្នុង​វិស័យ​កសិកម្ម​, ជាមួយនឹង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ដូច​ជា កំពង់​ផែ​ក្រុងព្រះសីហនុ ​ដើម្បី​សម្រួល​នៅ​ការ​នាំ​ចេញ​ និង​នាំ​ចូល​, ឧបករណ៍​កសិកម្ម និង​រោងចក្រ​ផលិតកម្ម​។ ទន្ទឹម​នឹង​នេះ ​យើង​អាច​បង្កើន​នូវ​ទិន្នផល​នៃ​ការ​ដំាំដុះ​របស់​យើង ព្រមទាំង​បង្កើន​បរិមាណ​ និង​គុណ​ភាព​នៃ​ការ​ផលិត»​។

ក្រុមហ៊ុន HLH Agriculture (Cambodia) Co.,Ltd មាន​គម្រោង​ផ្តួចផ្តើម​កម្មវិធី​សម្រាប់​ការ​ចុះ​កិច្ចសន្យា​ធ្វើ​កសិកម្ម ដើម្បី​បង្កើន​ការ​ប្រកួតប្រជែង​របស់​កសិករ​ក្នុង​ប្រទេស​កម្ពុជា ​និង​នៅ​ពេល​ជាមួយ​គ្នា​ ផ្ដល់​ឱកាស​ការងារ​ថ្មី​នៅ​ក្នុង​ប្រទេស​នេះ ដោយ​ការ​បើកឱ្យ​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​​មានការ​ងារ​ធ្វើ និង​ក្លាយជា​មនុស្ស​ខ្លួន​ទីពឹង​ខ្លួន​នៅ​ក្នុង​ការ​លូតលាស់​យ៉ាង​ឆាប់រហ័ស​ក្នុង​វិស័យ​ឧស្សាហកម្ម ​និង​កសិកម្ម​។

ទន្ទឹម​នឹង​នេះ​ដែរ ​ក្រុមហ៊ុន​បាន​ដាក់​បង្ហាញ​គំរោង​ថ្មី​មួយ​សម្រាប់​ការ​រួម​បញ្ចូល​គ្នា​នៃ​ឧទ្យាន​ឧស្សាហកម្ម​មាត្រដ្ឋាន​កសិកម្ម​ស្ដង់ដា​កែ​ច្នៃ​អាហារ​មួយ ត្រូវ​បាន​ដាក់​ឈ្មោះ CAMFARM នៅ​លើ​ផ្ទៃដី​400​ហិ​កតា ​នៃ​ដី​កសិកម្ម​ដែល​ទទួល​បាន​នៅ​ក្នុង​ឆ្នាំ​2008 វា​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បញ្ចប់​គំរោង​ថ្មី​នេះ​នៅ​ឆ្នាំ​2017 ក្រុមហ៊ុន​នេះ​ នឹង​ក្លាយជា​ប្រភព​យ៉ាង​សកម្ម​សម្រាប់​វិនិយោគិន​ជាតិ​ និង​អន្តរជាតិ ​នៅ​ក្នុង​ឧស្សាហកម្ម ​នឹង​ជា​យុទ្ធសាស្ត្រ​អន្ដរជាតិ​សម្រាប់​ការ​កែ​ច្នៃ​ចំណីអាហារ​ខ្លួន​នៅ​ក្នុង​ឧទ្យាន​នេះ​។

សង្វា​ក់​ផលិតកម្ម​កសិកម្ម​ដែល​មាន​បទដ្ឋាន​ស្តង់ដា​តាម​បែប​សឹ​ង្ហ​បុរី​មាន​ដូច​ជា​ ៖
-​រោងចក្រ​ផលិត​អាហារ​កំប៉ុង
-​រោងចក្រ​ផលិត​អាហារ​គ្រៀម
-​រោងចក្រ​ផលិត​បន្លែ និង​ផ្លែ​ឈើ
-​រោងចក្រ​ផលិត​ម្ហូបអាហារ ​និង​ភេសជ្ជៈ
-​រោងចក្រ​អង្ករ
-​រោងចក្រ​វាយនភ័ណ្ឌ
-​កសិដ្ឋាន​ចិញ្ចឹមសត្វ
-​កសិដ្ឋាន​ដាំ​ដំណាំ
-​សង្វា​ក់​ផលិតកម្ម​គ្រាប់ស្វាយចន្ទី
-​សង្វា​ក់​ផលិតកម្ម​ចំណិត​ដំឡូងបារាំង
-​តំបន់ ក​សិ​-​ឧស្សាហកម្ម
-​ឧស្សាហកម្ម​ផលិត​អាហារ​កែ​ច្នៃ
-ឧស្សាហកម្ម​ជីវឧស្ម័ន
-​គំរោង​ផលិត​ទឹក​ស្អាត
-​ធនាគារ
-សណ្ឋាគារ និង​រមណីយដ្ឋាន​កម្សាន្ត​លំហែកាយ
-​ភោជនីយដ្ឋាន

បន្ត​ឈាន​ទៅ​មុខ​ ក្រុមហ៊ុន HLH គ្រោង​នឹង​បន្ថែម​បន្ទាត់​ផលិតកម្ម​ពីរ​ផ្សេង​ទៀត​នៅ​ឆ្នាំ2017 ដែល​នឹង​បង្កើត​សមត្ថភាព​ផលិត​ម្សៅ​មី​ប្រចាំ​ថ្ងៃ​រហូត​ទៅ​ដល់​600​តោន​។ ការ​ចំណាយ​សម្រាប់​កន្លែង​ផលិតកម្ម​ថ្មី​នេះ ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា ​នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​វិនិយោគ​ប្រមាណ​10​លាន​ដុល្លារ​អា​មេ​រិ​ក ហើយនឹង​ត្រូវ​បាន​ផ្ដល់​មូលនិធិ​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​ និង​វិនិយោគ​ដែល​មាន​សក្ដានុពល​រួម​គ្នា​។