ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ព្រមាន​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារ​បំណុល​កើនឡើង

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ចិន​ត្រូវ​តែ​ទប់ស្កាត់​នូវ​កំណើន​ឥណទាន​ដើម្បី​ចៀសវាង​វិបត្តិ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ដែល​ជា​ការ​ប្រឈម​មុខ​នឹង​ការ​កើនឡើង​នៃ​កម្ចី​អាក្រក់ និង​ហានិភ័យ​ផ្សេង​ៗ​ទៀត​។ នេះ​បើ​តាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​

ប្រទេស​ចិន ៖ ចិន​ត្រូវ​តែ​ទប់ស្កាត់​នូវ​កំណើន​ឥណទាន​ដើម្បី​ចៀសវាង​វិបត្តិ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ដែល​ជា​ការ​ប្រឈម​មុខ​នឹង​ការ​កើនឡើង​នៃ​កម្ចី​អាក្រក់ និង​ហានិភ័យ​ផ្សេង​ៗ​ទៀត​។ នេះ​បើ​តាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​មក​ពី​បក្ស​កុម្មុយនីស្ត ។

អាជ្ញាធរ​របស់​បក្ស​កុម្មុយនីស្ត​ចិន​កំពុង​តែ​ព្យាយាម​កែប្រែ​សេដ្ឋកិច្ច ដោយសារ​តែ​មាន​តម្រូវការ​ប្រើប្រាស់ និង​ការ​ធ្វើ​កំណែទម្រង់​លើ​ជំនួញ​កាប់​ព្រៃឈើ ដើម្បី​ធ្វើ​ឲ្យ​វិស័យ​នេះ​កាន់តែ​មាន​ប្រសិទ្ធភាព​ឡើង ។

ការ​ព្យាយាម​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ធ្លាក់​ចុះ​របស់​ចិន​នៅ​ក្នុង​ត្រីមាស​ទី​មួយ​នេះ ក្នុង​គ្រា​ដែល​កំណើន​បាន​ធ្លាក់​ចុះ​៦,៧% ដោយសារ​តែ​ការ​វិនិយោគ និង​ដាក់​សម្ពាធ​ហិរញ្ញវត្ថុ​បន្ថែម​លើ​រដ្ឋបាល​ក្នុងស្រុក​មួយ​ចំនួន ។

អ្នកវិភាគ​បាន​លើក​ឡើង​ថា ៖ « នេះ​ជា​សញ្ញា​មួយ​ដែល​រដ្ឋបាល​ប៉េ​កាំ​ង​ត្រូវធ្វើ​កិច្ច​ប្រឹងប្រែង​លើ​កំណើន​រូបិយប័ណ្ណ ។ ដើមឈើ​មិន​អាច​ដុះ​នៅ​ក្នុង​ខ្យល់​បាន​ទេ មាន​ន័យ​ថា កំណើន​បំណុល​កាន់តែ​កើនឡើង » ។ ជាមួយ​គ្នា​នេះ ការ​កើនឡើង​នៃ​បំណុល​ក៏​កាន់តែ​ខ្ពស់ នឹង​អាច​មាន​ហានិភ័យ​កាន់តែ​ខ្ពស់​ឡើង​ផង​ដែរ ។

វិបត្តិ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នឹង​កើត​មាន​ឡើង ប្រសិនបើ​គ្មាន​ការ​គ្រប់គ្រង​ល្អ​ណាមួយ​ទេ​នោះ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ និង​ធ្វើ​ឲ្យ​ការ​សន្សំ​របស់​ពលរដ្ឋ​មិន​ទទួល​បាន​អ្វី​សោះ។

របាយការណ៍​បាន​បង្ហាញ​ថា ការ​បន្ធូរបន្ថយ​រូបិយប័ណ្ណ​នា​ពេល​អនាគត​ប្រហែលជា​អាច​មាន និង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​បង្កើន​ល្បឿន​ធ្វើ​កំណែទម្រង់ ដោយ​ហេតុផល​ថា ការ​រើប​ឡើង​វិញ​នៃ​បំណុល​ក្នុង​កំណើន​វិនិយោគ នឹង​មាន​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ ។

តាម​ប្រភព​បាន​បង្ហាញ​ទៀត​ថា កំណើនសេដ្ឋកិច្ច​ចិន​នឹង​បន្ត​កើនឡើង​យឺត ខណៈ​ដែល​កំណើន​ឥណទាន​ធ្លាក់​ចុះ ។ រដ្ឋាភិបាល​ចិន​ត្រូវ​លុប​បំបាត់​លើ​ការ​ព្យាយាម​បង្កើន​កំណើនសេដ្ឋកិច្ច ដោយ​ត្រូវ​បន្ធូរបន្ថយ​លើ​កំណើនសេដ្ឋកិច្ច ។

ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​គួរតែ​បង្កើន​ការ​ធ្វើ​កំណែទម្រង់ ដោយ​ឈប់​ផ្តល់​កម្ចី​ដល់​ក្រុម​ហុ​៊​ន​ដែល​ជិត​ក្ស័យធន ដើម្បី​កាត់​បន្ថយ​ការ​លើស​សមត្ថភាព និង​អនុញ្ញាត​ឲ្យ​កម្មករ​អន្តោប្រវេសន៍​មាន​កន្លែង​ស្នាក់​នៅ​ក្នុង​ទីក្រុង​ផង​ដែរ ក្នុង​គោលបំណង​ពង្រីក​តម្រូវការ និង​បន្ត​កាត់​បន្ថយពន្ធ ៕