ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ឆេះ​ផ្ទះ​១​ល្វែង ឈ្លក់ផ្សែង​ស្លា​.​ប់​ឪពុកក្មេក​និង​កូនប្រសា​ស្រី បុរស​រង​គ្រោះជា​មន្ត្រី​យោធា​ផ្កាយ​៣

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​ល្វែង ក្នុង​បុរី​គឹ​ម​សាន្ត ធ្វើ​ឲ្យ​ឪពុកក្មេក ​និង​កូនប្រសា​ស្រី ចេញពី​ក្នុងផ្ទះ​ពុំ​រួច បណ្តាល​ឲ្យ​ស្លា​.​ប់​ទាំង២នាក់ ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​នោះ គឺបុរស​រង​គ្រោះជា​មន្ត្រី​យោធា​ផ្កាយ​៣…

រាជធានី​ភ្នំពេញ ៖ ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​ល្វែង ក្នុង​បុរី​គឹ​ម​សាន្ត ធ្វើ​ឲ្យ​ឪពុកក្មេក ​និង​កូនប្រសា​ស្រី ចេញពី​ក្នុងផ្ទះ​ពុំ​រួច បណ្តាល​ឲ្យ​ស្លា​.​ប់​ទាំង២នាក់ ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​នោះ គឺបុរស​រង​គ្រោះជា​មន្ត្រី​យោធា​ផ្កាយ​៣

ហេតុការណ៍​អគ្គិភ័យ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា​ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះល្វែង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​តា​កេ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះជា​ឪពុកក្មេក ដែល​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​ខាងលើ គឺជា​​ឧត្តមសេនីយ៍ឯក ជា សុផល អាយុ​៦០​ឆ្នាំ ជា​នាយករង​ខុទ្ទកាល័យ អគ្គបញ្ជាការ​កង​យោធពលខេមរភូមិន្ទ ។ ចំណែក​កូនប្រសារ​ស្រី នៅ​មិន​ទាន់​ស្គាល់ឈ្មោះ​នៅឡើយ​ទេ មាន​អាយុ​ជាង ៣០​ឆ្នាំ ។

តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា ដំបូង​ឡើយ គេ​ឮ​សំឡេង​ស្រែក​ចេញពី​ខាងក្នុង​ផ្ទះ ស្រែក​ឲ្យ​គេ​ជួយ​ផង​! ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​ខ្ញុំ​អស់ហើយ បន្ទាប់​មក មាន​អណ្តាតភ្លើង​ឆាបឆេះ​ខ្លាំង​ទៅ​ៗ ផ្អើល​ប្រជាពលរដ្ឋ​មក​ជួយ​អន្តរាគមន៍ ឃើញ​ភ្លើង​ឆាបឆេះ​ផ្ទះ​នៅ​ជាន់​ផ្ទាល់​ដី ។ ភ្លាម​ៗ​នោះ ប្រជាពលរដ្ឋ​បាន​ចូល​ទៅ​ជួយ​ដែរ តែ​ទ្វារ​ចាក់សោ​ចំនួន ៣​ជាន់ គឺ​ចាក់​ពី​ខាងក្រៅ និង​ខាងក្នុង​ជាប់ ។ ពេល​នោះ​ជន​រង​គ្រោះជា​ឪពុកក្មេក បាន​យក​កូនសោ​បោះ​អោយ​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ចាក់​ដែរ តែ​ជន​រង​គ្រោះ​បោះ​កូនសោ មក​ចូល​ក្នុង​អណ្តាតភ្លើង​កំពុង​ឆាបឆេះ ជា​ហេតុ​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យក​កូនសោ នោះ​មិន​បាន​ទេ ភ្លាម​ៗ​បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា វា​.​យ​សោ​ទម្លាយ ដើម្បី​ជួយ​យក​ជន​រង​គ្រោះ​ចេញពី​ក្នុង​អណ្តាតភ្លើង ។

តាម​ប្រភព​ព័ត៌មាន​ដដែល បាន​បន្ត​ទៀត​ថា ខណៈ​ពេល​បងប្អូន​ប្រជាពលរដ្ឋ វាយ​សោ ទម្លាយ ដើម្បី​ជួយ​យក​ជន​រង​គ្រោះ​ចេញ​នោះ ស្រាប់តែ​ជន​រង​គ្រោះ បាន​បាត់ស្មារតី​សន្លប់​ស្តូកស្តឹង​ទាំង​២​នាក់​ទៅ​ហើយ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា បី​យក​ជន​រង​គ្រោះ​មក​សង្គ្រោះ​បឋម​ភ្លាម​ៗ​ដែរ ប៉ុន្តែ​មិនដឹង​ខ្លួន​នោះ​ទេ ដោយសារ​ឈ្ល​.​ក់​ផ្សែង​ខ្លាំង​ពេក ។ បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ នឹង​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ខណៈ​ពេល​នោះ​ដោយ​មាន​រថយន្ត​ឯកជន​បាន​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ពេល​រថយន្ត​ដឹក​ទៅ​ដល់​គ្លីនិក ជា​អកុសល​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ។

ក្នុង​ខណៈនោះ​ដែរ រថយន្ដ​អគ្គី​ភ័យ មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ជា​បន្តបន្ទាប់​ចំនួន​៥​គ្រឿង ក្នុង​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អង្គភាព ៩១១ កងទ័ព​ឆ័​ត្រ​យោង ចុះ​មក​ដល់​ភ្លាម​ៗ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​បុរី ចំនួន​៣​គ្រឿង រួម​នឹង​រថយន្ត​ដឹក​ទឹក​របស់​រដ្ឋបាល​ខណ្ឌ​កំ​បូល​ចំនួន មួយ​គ្រឿង បាន​បាញ់​ទឹក​អស់​រយៈពេល​ជាង​១​ម៉ោង ទើប​រលត់ ។

ក្រោយ​ពេល​កើតហេតុ លោក​អធិការ​ខណ្ឌ​កំ​បូល​បាន​បញ្ជា​កម្លាំង ដើម្បី​បិទ​ផ្ទះ​ឆាបឆេះ​ខាងលើ រង់ចាំ​មន្ត្រី​ជំនាញ​ចុះ​មក​ស៊ើប​សង្កេត ក្នុង​ករណី​ខាងលើ​ជា​បន្ត​ទៀត ។

ជំហាន​ដំបូង សមត្ថកិច្ច​សន្និដ្ឋាន​មូលហេតុ នៃ​ការ​ឆាបឆេះ​ខាងលើ គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ឆាបឆេះ​ផ្ទះ​មួយ​ល្វែង គឺ​ឆេះ​តែ​ជាន់​ផ្ទាល់​ដី​ទេ និង​បណ្តាល​ឲ្យ​ស្លា​.​ប់​សមាជិក​ក្នុង​គ្រួសារ​ចំនួន​២​នាក់ គឺ​ឪពុកក្មេក និង​កូនប្រសា​ស្រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ