ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវអរគុណកម្ពុជាបានផ្តល់ជំនួយថវិកា សម្ភារៈបរិក្ខារទេព្យ ប្រឆំាងជំងឺកូវីដ-១៩ ដល់ប្រទេសឡាវបន្តបន្ទាប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់ រាជរដ្ឋាភិបាល រដ្ឋសភា និង​ប្រជាជន​កម្ពុជា​ដែល​បាន​ផ្តល់​សម្ភារៈ​បរិក្ខារ​ពេទ្យ មាន​ម៉ាស វ៉ា​ក៉​សាំង​ដល់​ប្រទេស​ឡាវ ហើយ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នា​ពេល​នេះ ។…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់ រាជរដ្ឋាភិបាល រដ្ឋសភា និង​ប្រជាជន​កម្ពុជា​ដែល​បាន​ផ្តល់​សម្ភារៈ​បរិក្ខារ​ពេទ្យ មាន​ម៉ាស វ៉ា​ក៉​សាំង​ដល់​ប្រទេស​ឡាវ ហើយ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នា​ពេល​នេះ ។

ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ផ​ន​ខាំ វី​ផា​វ៉ា​ន់ (Phankham Viphavanh) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​វិមាន​រដ្ឋសភា លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ប្រធានរដ្ឋសភា ដែល​បាន​ទទួល​ជួប​សវន​ការ​ជាមួយ​គណៈប្រតិភូ ។

លោក​បាន​បន្ត​ថា នៅ​ពេល​អញ្ជើញ​មក​ដល់​រាជធានី​ភ្នំពេញ​បានឃើញ​ថា កម្ពុជា​មានការ​រីក​ចម្រើន​ជា​ខ្លាំង រាជធានី​ភ្នំពេញ​បាន​ផ្លាស់​ប្តូរ​មុខមាត់​យ៉ាង​ស្រស់បំព្រង ជាមួយ​សមិទ្ធផល​លេច​រូបរាង​ឡើង​យ៉ាងច្រើន​ដែល​បង្ហាញ​ពី​ជោគជ័យ​យ៉ាង​ធំធេង នៅ​ក្នុង​ការ​ដឹកនាំ​ប្រទេស​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា រដ្ឋសភា ។

ជាមួយ​គ្នា​នោះ​ដែរ នាយក​រដ្ឋមន្ត្រី​ឡាវ បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល រដ្ឋសភា និង​ប្រជាជន​កម្ពុជា​ដែល​បាន​ផ្តល់​សម្ភារៈ​បរិក្ខារ​ពេទ្យ មាន​ម៉ាស វ៉ា​ក៉​សាំង​ដល់​ប្រទេស​ឡាវ ហើយ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នា​ពេល​ពេល​នេះ កម្ពុជា​បាន​ផ្តល់​ជំនួយ​ថវិកា​១៣​លាន​ដុល្លារ​ដែល​៣​លាន​ដុល្លារ​ថវិកា​រាជរដ្ឋាភិបាល និង​១០​លាន​ដុល្លារ​បាន​ពី​វិស័យ​ឯកជន និង​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ចំនួន​៥០​ម៉ឺន​ដូ​ស រថយន្ត​ពីរ​គ្រឿង​ថែម​ទៀត​ជូន​ដល់​ប្រទេស​ឡាវ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩ ។

លោក​ផ​ន​ខាំ វី​ផា​វ៉ា​ន់ បាន​អបអរសាទរ​ជាមួយ​កម្ពុជា​នៅ​ក្នុង​ការ​ចូលរួម​យ៉ាង​សកម្ម និង​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុង​វេទិកា​អន្តរជាតិ ដូច​ជា រៀបចំ​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ និង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ដែល​ទើប​បញ្ចប់​ទៅ កាលពី​ពេល​ថ្មី​ៗ​នេះ​ដែល​បាន​បង្ហាញ​ពី​កិត្យានុភាព​របស់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​យ៉ាង​ធំធេង ។
ឯកឧត្តម​ប្រធាន​គណៈប្រតិភូ​បាន​ជម្រាប សម្តេច​ប្រធានរដ្ឋសភា​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កម្ពុ​ជានា​ពេល​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង នៅ​ក្នុង​ការ​រឹត​បន្តឹង​ចំណងមិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី និង​បងប្អូន​រវាង​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ ទាំង​ការងារ​សង្គម ពាណិជ្ជកម្ម ពិសេស​រដ្ឋាភិបាល​ទាំង​ពីរ​បាន​សន្យា​ខិតខំ​ដោះស្រាយ​បញ្ហា​នៅ​សេសសល់​លើ​កិច្ចការ​ព្រំដែន ដើម្បី​ប្រែក្លាយ​បន្ទាប់​ព្រំដែន សន្តិភាព អភិវឌ្ឍន៍ និង​បងប្អូន ។

សម្តេច ហេង សំ​រិ​ន ប្រធាន សម្តែង​ការ​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដែល​កើត​ចេញពី​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹង​មាំ​ដែល​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ឡាវ សម្រេច​បាន​នា​ពេល​កន្លង​មក​ទាំង​ក្នុង​ក្រប​ខណ្ឌ​បក្ស រដ្ឋ រដ្ឋាភិបាល និង​រដ្ឋសភា ។

សម្តេច​បាន​គូសបញ្ជាក់​ថា ទស្សនកិច្ច​របស់ ឯកឧត្តម នា​ពេល​នេះ បង្ហាញ​ពី​ការ​ចាប់ផ្តើម​ឡើង​វិញ​នូវ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ បន្ទាប់​ពី​មាន​ភាព​ធូរស្បើយ​នៃ​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ដើម្បី​បន្ត​ជំរុញ​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ចំណងមិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ លើ​គ្រប់​វិស័យ រវាង​បក្ស​រដ្ឋ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ឡាវ ឱ្យ​កាន់តែ​រឹង​មាំ និង​រីក​ចម្រើន​ទ្វេរ​ដង​ថែម​ទៀត ។

សម្តេច​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ចំពោះ​ស្ថាប័ន​នីតិ​ប្ប​ញ្ញ​តិ្ត​ប្រទេស​ទាំង​ពីរ​វិញ បាន​និង​កំពុង​បន្ត​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អជា​មួយ​គ្នា បើ​ទោះបី​ស្ថិត​ក្នុង​ដំណាក់កាល កូ​វី​ដ​-១៩ ក៏​ដោយ តាម​រយៈ​ការ​សន្ទនា​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​អំពី​ការងារ​នីតិកម្ម ទាំង​កំរិត​ថ្នាក់ដឹកនាំ គណៈកម្មការ​ជំនាញ និង​មន្ត្រី​បច្ចេកទេស នៃ​ស្ថាប័ន​ទាំង​ពីរ ។

សម្តេច​បាន​គូសបញ្ជាក់​ថា រដ្ឋសភា​ទាំង​ពីរ បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​គ្រប់​កាលៈទេសៈ ជា​ពិសេស នៅ​លើ​វេទិកា​អន្តរ​សភា​ក្នុង​តំបន់ និង​ក្រៅ​តំបន់​ផង​ដែរ​។ ឆ្លើ

យ​តប​ចំពោះ​ការ​គោរព​អញ្ជើញ​របស់​លោក​ប្រធាន​រដ្ឋ​ឡាវ សម្តេច​បាន​ទទួលយក និង​បាន​សន្យា​ថា​នឹង​រក​ពេលវេលា​សម​ស្រប​ណាមួយ ដើម្បី​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នា​ពេល​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ