ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ឈ្នះក្តី​ម៉ាក​សញ្ញា​នៅ​ចិន

7 ឆ្នាំ មុន

តុលាការក្រុង​ប៉េ​កាំ​ង​ទើបតែ​បាន​កាត់ក្តី​រវាង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក និង​ក្រុមហ៊ុន​ចិន​ដែល​បាន​ចុះបញ្ជី​ឈ្មោះ​ម៉ាក​សញ្ញា face book ធ្វើ​ជា​ម៉ាក​សញ្ញា​ពាណិជ្ជកម្ម​ផ្សេង​មួយ​ទៀត។ តុលាការ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន​បាន​រំលោ.ភ​

តុលាការក្រុង​ប៉េ​កាំ​ង​ទើបតែ​បាន​កាត់ក្តី​រវាង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក និង​ក្រុមហ៊ុន​ចិន​ដែល​បាន​ចុះបញ្ជី​ឈ្មោះ​ម៉ាក​សញ្ញា face book ធ្វើ​ជា​ម៉ាក​សញ្ញា​ពាណិជ្ជកម្ម​ផ្សេង​មួយ​ទៀត។ តុលាការ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន​បាន​រំលោភ​លើ​គោលការណ៍​មូលដ្ឋាន​ចម្បង ដោយ​មាន​ចេតនា​លួច​ចម្លង​ម៉ាក​សញ្ញា​ពាណិជ្ជកម្ម​ល្បី​លំដាប់ថ្នាក់​ពិ​ព​ភ​លោក ។

ក្រុមហ៊ុន​ដែល​យកឈ្មោះ facebook ទៅ​បង្កើត​អាជីវកម្ម​នៅ​ចិន​ឈ្មោះ Zhongshan Pearl Rive ជា​ក្រុមហ៊ុន​តែ​គជ់​បាន​ចុះ​ឈ្មោះ​សុំ​សិទ្ធិ​កាលពី​ឆ្នាំ​២០១១ ហើយ​នៅ​ឆ្នាំ ២០១៤ ទើប​តុលាការ​ផ្តល់​សិទ្ធិ​ឱ្យ​ប្រើប្រាស់​។ ដោយសារ​តែ​កត្តា​នេះ​ហើយ​ទើប​ក្រុមហ៊ុន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្រេចចិត្ត​ប្តឹង ហើយ​លទ្ធផល​នៃ​ពាក្យបណ្តឹង​ទើបតែ​ប្រកាស​កាលពី​ថ្ងៃ​ទី ២៨ មេ​សា ២០១៦ ។

ស្រ​ដៀង​ទៅ​នឹង​រឿង​ក្តី​នោះ​ដែរ ក្រុមហ៊ុន​បច្ចេកវិទ្យា Apple ទើបតែ​បាន​ចាញ់ក្តី​ជាមួយ​ក្រុមហ៊ុន​ចិន Xintong Tiandi  ដែល​យកពាក្យ iPhone ទៅ​ប្រើ​លើ​ផលិតផល​ធ្វើ​ពី​ស្បែក​សត្វ​របស់​ខ្លួន ៕