ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន​ដឹក​ក្រដាស​អេ​ត​ចាយ​ជួបគ្រោះក្រឡាប់​ម្តុំស្តុបបាគូ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​១​គ្រឿង​ដឹក​ក្រដាស​ឡាំង​អេ​ត​ចាយ​សំពីងសំពោង​ខ្ពស់​ហួស​ទ្រុង​ពេក ខណៈ​បើកបរ​បត់​ឆ្វេង​ពុំ​បាន​

រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​១​គ្រឿង​ដឹក​ក្រដាស​ឡាំង​អេ​ត​ចាយ​សំពីងសំពោង​ខ្ពស់​ហួស​ទ្រុង​ពេក ខណៈ​បើកបរ​បត់​ឆ្វេង​ពុំ​បាន​បន្ថយល្បឿន​ធ្វើ​ឲ្យ​មាន​សភាព​ឃ្លេងឃ្លោង ហើយ​បាត់បង់​លំនឹង​ក៏​បាន​ក្រឡា.ប់​ទាំង​កម្រោល​នៅ​កណ្ដាលផ្លូវ ប៉ុន្តែ​ជា​សំណាងល្អ​ពុំ​បាន​ បណ្ដាល​ឲ្យ​មាន​នរណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ឡើយ​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង កែង​ផ្លូវ​៥០​ម៉​ត្រ​ត្រង់​ចំណុច​ភ្លើងស្តុប​បា​គូ ស្ថិត​នៅ​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​រថយន្ត​​ក្រឡា.ប់​មួយ​គ្រឿង​ខាងលើ​​នេះ​ ព​ណ៍​ខៀវ​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 3D-2270 បាន​រង​ការ​ខូចខាត​កាប៊ី​ន ចំណែក​បុរស​អ្នកបើកបរ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញា​នោះ​​ទេ ហើយ​ពុំ​មាន​រង​របួស​នោះ​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​នេះ​បាន​ដឹក​ក្រដាស​ឡាំង​អេ​ត​ចាយ​សំ​ពី​សំពោង​ខ្ពស់​ហួស​ទ្រុង​បើកបរ​ក្នុង​ល្បឿន​លឿន​គួរសម​ដែរ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​តាម​ផ្លូវ​លេខ​២១៧ ។ ​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ភ្លើងស្តុប​បា​គូ បាន​បត់​ឆ្វេង ហើយដោយ​សារ​តែ​ដឹក​សំពីងសំពោង​ខ្ពស់​ហួសមាឌ​ហើយ​ពេល​បត់​ពុំ​បន្ថយល្បឿន ទើប​ធ្វើ​ឲ្យ​ឃ្លេងឃ្លោង​បាត់​លំនឹង​ រួច​ក៏​ក្រឡា.ប់​​នៅ​កណ្ដាលផ្លូវ​តែ​ម្ដង​។

​តាម​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ទៀត​ថា ខណៈនោះ​ពុំ​បណ្ដាល​ឲ្យ​អ្នកបើកបរ​រង​របួស​ឡើយ ហើយ​ក៏​ពុំ​មានការ​ប៉ះពាល់​ដល់​អ្នកដំណើរ​តាម​ដងផ្លូវ​ឬ​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​នោះ​ដែរ ប៉ុន្តែ​រថយន្ត​បាន​រង​ការ​ខូចខាត​កាប៊ី​ន ។​

ក្រោយ​ពេល​កើតហេតុ​ នគរបាល​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​កាន់​ទីនោះ​ពិនិត្យ​មើល​ជាក់ស្ដែង រួច​ឲ្យ​ម្ចាស់​ហៅ​រថយន្ត​ស្ទូច​ទៅ​ស្ទូច​លើកយក​រថយន្ត​នេះ​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ