ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឮសំឡេងស្រែក​ឱ្យ​ជួយ តែអនិច្ចា ផ្ទះចាក់សោ​៣ជាន់ ឈ្ល.ក់ផ្សែងស្លា.ប់ទាំងឪពុកក្មេក និងកូនប្រសា​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កំពុង​តែ​សម្រាក​លង់លក់​ ស្រាប់តែ​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​មួយល្វែង ​បណ្តាល​ឱ្យ​​ហុយផ្សែង​ឈ្ល.ក់​ម្ចាស់ផ្ទះ​ស្លា.ប់​២​

រាជធានីភ្នំពេញ ៖ កំពុង​តែ​សម្រាក​លង់លក់​ ស្រាប់តែ​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​មួយល្វែង ​បណ្តាល​ឱ្យ​​ហុយផ្សែង​ឈ្ល.ក់​ម្ចាស់ផ្ទះ​ស្លា.ប់​២​នាក់​ឪពុកក្មេក ​និង​កូនប្រសា​ស្រី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​នឹង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ​ខែវិច្ឆិកា​ឆ្នាំ​២០២១ ​នៅ​ចំណុច​ផ្ទះ​ល្វែង​មួយកន្លែង ស្ថិត​​​ក្នុង​ភូមិ​តា​កេ​ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ​រាជធានីភ្នំពេញ​ ។

​ជនរងគ្រោះ​​ជា​​ឪពុកក្មេក​​​ និង​កូន​​ប្រសាស្រី ដែលបាត់បង់ជីវិត​​ក្នុង​ហេតុការណ៍​ខាងលើ ​មិនត្រូវបាន​សមត្ថកិច្ច​​​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​នោះទេ​ គ្រាន់តែ​ដឹងថា ជនរងគ្រោះជា​ឪពុក​ក្មេក​​មាន​​អាយុ​ជាង​៥០​ឆ្នាំ ចំណែក​​ជនរងគ្រោះ​ជា​​កូនប្រសា​ស្រីមាន​អាយុ​ជាង​៣០​ឆ្នាំ ។

តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា ដំបូង​ឡើយ ​គេឮ​សំឡេង​ស្រែក​ចេញពី​ខាងក្នុង​ផ្ទះ​ឱ្យ​ជួយ​ផង ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​ខ្ញុំ​អស់ហើយ បន្ទាប់​មក​អណ្តាតភ្លើង​ឆាបឆេះ​ខ្លាំង​ទៅ​ៗ​ផ្អើល​ប្រជាពលរដ្ឋ​មក​ជួយ​អន្តរាគមន៍ ឃើញ​​ភ្លើង​ឆាបឆេះ​​ផ្ទះ​នៅ​ជាន់​ផ្ទាល់​ដី ។ ​ភ្លាម​ៗ​នោះ ប្រជាពលរដ្ឋ​បាន​ចូល​ទៅ​ជួយ​ដែរ តែ​ទ្វារ​ចាក់សោ​ចំនួន​៣​ជាន់ គឺ​ចាក់​ពី​ខាងក្រៅ ​និង​ខាងក្នុង​ជាប់ ។ ពេល​នោះ​ជន​រង​គ្រោះជា​ឪពុក​ក្មេក​បាន​យក​កូនសោ​បោះ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ដើម្បី​ចាក់ដែរ តែ​ជន​រង​គ្រោះ​បោះ​កូនសោ​មក​ចូល​ក្នុងអណ្តាតភ្លើង​កំពុង​ឆាបឆេះ ជាហេតុធ្វើ​ឱ្យ​​​បង​ប្អូន​ប្រជាពលរដ្ឋ​យក​កូនសោ​នោះ​មិន​បាន​ទេ ភ្លាម​ៗ​បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​វា.យ​សោ​​ទម្លាយ ដើម្បី​ជួយ​យក​ជន​រង​គ្រោះ​ចេញពី​ក្នុង​អណ្តាតភ្លើង​។

​តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​បងប្អូន​ប្រជាពលរដ្ឋ​វា.យ​សោ​​ទម្លាយ ​ដើម្បី​ជួយ​យក​ជន​រង​គ្រោះ​ចេញ​នោះ ស្រាប់តែ​ជន​រង​គ្រោះ​បាន​បាត់ស្មារតី​សន្លប់​ស្តូកស្តឹង​ទាំង​២​នាក់ទៅហើយ​ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​បី​យក​ជន​រង​គ្រោះ​មក​សង្គ្រោះ​បឋម​ភ្លាម​ៗ​ដែរ​ ​ប៉ុន្តែ​មិនដឹង​ខ្លួន​នោះ​ទេ​ ដោយសារ​ឈ្ល.ក់ផ្សែង​ខ្លាំង​ពេក ។ បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ ​នឹង​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ខណៈ​ពេល​នោះ​ដោយ​មាន​រថយន្ត​ឯកជន​បាន​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ ​ប៉ុន្តែ​ពេល​រថយន្ត​ដឹក​ទៅ​ដល់​​គ្លីនិក ​ជា​អកុសល​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​​បាត់បង់ជីវិត​បាត់​ទៅ​ហើយ ។

ក្នុង​ខណៈនោះ​ដែរ​ រថយន្ដ​អគ្គី​ភ័យ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ជា​បន្តបន្ទាប់​ចំនួន​៥​គ្រឿង ក្នុង​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អង្គភាព​៩១១​កងទ័ព​ឆ័​ត្រ​យោង​ ចុះ​មក​ដល់ភ្លាម​ៗ​ និ​ង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​បុរី ចំនួន​៣​គ្រឿង​ រួម​នឹង​រថយន្ត​ដឹក​ទឹក​របស់​រដ្ឋបាល​ខណ្ឌ​កំ​បូល​ចំនួន​មួយ​គ្រឿង​បាន​បាញ់​ទឹក​អស់​រយៈពេល​ជាង​១​ម៉ោង​ ទើប​រលត់​។

ក្រោយ​ពេល​កើតហេតុ​ លោក​អធិការ​ខណ្ឌ​កំ​បូល​បាន​បញ្ជា​កំលាំង​ ដើម្បី​បិទ​ផ្ទះ​ឆាបឆេះ​ខាងលើ​ រង់​ចាំ​មន្ត្រី​ជំនាញ​ចុះ​មក​ស៊ើ​សង្កេត​ក្នុង​ករណី​ខាងលើ​ជា​បន្ត​ទៀត​។ ជំហាន​ដំបូង​ សមត្ថកិច្ច​សន្និដ្ឋាន​មូលហេតុ​នៃ​ការ​ឆាបឆេះ​​​ខាងលើ គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ឆាបឆេះ​ផ្ទះ​មួយ​ល្វែង​ គឺ​ឆេះ​តែ​ជាន់​ផ្ទាល់​ដី​ទេ និង​បណ្តាលឱ្យ​​ស្លា.ប់​សមាជិក​ក្នុង​គ្រួសារ​ចំនួន​២​នាក់​ គឺ​ឪពុក​​ក្មេក និង​កូនប្រសា​ស្រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ