ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដបម្លែងថ្មី បានឆ្លងទៅដល់កាណាដា ដែលតម្រូវឱ្យមានវិធានការបន្ទាន់!

2 ឆ្នាំ មុន

ប្រទេសកាណាដាបានបញ្ជាក់ពីការឆ្លងនៃជំងឺកូវីដបម្លែងថ្មីអូមីក្រុង (Omicron) ចំនួន២ករណី នៅក្នុងរដ្ឋធានីសហព័ន្ធ Ottawa បើយោងតាមរបាយការណ៍សាជីវកម្មផ្សព្វផ្សាយរបស់កាណាដា។ ករណីទាំង២ គឺជាការមកដល់ថ្មីៗ ពីប្រទេសនីហ្សេរីយ៉ា ហើយជាករណីដំបូងរបស់ប្រទេសកាណាដាសម្រាប់ការឆ្លងកូវីដប្រភេទថ្មី។…

ប្រទេសកាណាដាបានបញ្ជាក់ពីការឆ្លងនៃជំងឺកូវីដបម្លែងថ្មីអូមីក្រុង (Omicron) ចំនួន២ករណី នៅក្នុងរដ្ឋធានីសហព័ន្ធ Ottawa បើយោងតាមរបាយការណ៍សាជីវកម្មផ្សព្វផ្សាយរបស់កាណាដា។

ករណីទាំង២ គឺជាការមកដល់ថ្មីៗ ពីប្រទេសនីហ្សេរីយ៉ា ហើយជាករណីដំបូងរបស់ប្រទេសកាណាដាសម្រាប់ការឆ្លងកូវីដប្រភេទថ្មី។ ប្រទេសកាណាដាបានហាមប្រាមអ្នកធ្វើដំណើរដែលបានទៅលេងបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូងក្នុងរយៈពេល ២ សប្តាហ៍កន្លងមក នៅក្នុងបម្រាមដែលបានចូលជាធរមានកាលពីថ្ងៃសុក្រ។

រដ្ឋាភិបាលប្រទេសកាណាដា បានលើកឡើងថា៖ “ថ្ងៃនេះ គេបានរកឃើញការឆ្លងចំនួន២ករណី នៅ Ottawa ដែលទាំងពីរនេះត្រូវបានរាយការណ៍ នៅក្នុងបុគ្គលដែលមានការធ្វើដំណើរថ្មីៗ ពីប្រទេសនីហ្សេរីយ៉ា។ នៅពេលនេះ ក្រុមការងារសុខភាពសាធារណៈ កំពុងតែធ្វើការលើករណីទាំងនេះហើយ និង កំពុងតែតាមដានការប៉ះពាល់ និង ទុកអ្នកជំងឺឱ្យនៅដាច់ដោយឡែក។”

រដ្ឋមន្រ្តីក្រសួងសុខាភិបាល Christine Elliott និង ប្រធានផ្នែកវេជ្ជសាស្ត្រលោក Kieran Moore បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ការការពារដ៏ល្អបំផុតប្រឆាំងនឹងកូវីដប្រភេទថ្មីអូមីក្រុង គឺបញ្ឈប់វានៅព្រំដែនរបស់យើង។ បន្ថែមពីលើវិធានការដែលបានប្រកាសនាពេលថ្មីៗនេះ យើងបន្តជម្រុញឱ្យរដ្ឋាភិបាលសហព័ន្ធ ចាត់វិធានការចាំបាច់ក្នុងការកំណត់ការធ្វើតេស្ត ពេល​មកដល់សម្រាប់អ្នកធ្វើដំណើរទាំងអស់ ដោយមិនគិតពីកន្លែងដែលពួកគេមកពី ដើម្បីការពារបន្ថែមទៀតប្រឆាំងនឹងការរីករាលដាលនៃកូវីដថ្មីនេះ។”

គួរបញ្ជាក់ផងដែរថា កូវីដបម្លែងថ្មីនេះ មានការផ្លាស់ប្តូររូបរាង ឬ ធ្វើមុយតាស្យុងដល់ទៅជាង៣០ ដែលពិបាកសម្រាប់វ៉ាក់សាំងក្នុងការកត់សម្គាល់។ ដោយសារតែបែបនេះ គេកំពុងតែគិតថា វាជាប្រភេទដែលកំពុងតែកើតឡើងយ៉ាងលឿននៅក្នុងអាព្រិចខាងត្បូង ហើយនឹងរាលដាលនៅលើពិភពលោកក្នុងពេលខាងមុខ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ