ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់មិញ​ឃាត់ខ្លួន​អ្នកបើកបរ​មាន​ជាតិ​ស្រវឹង ៣៨៧​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លទ្ធផល​ត្រួតពិនិត្យ​រយ​:​ពេល​:៧៨​លើក នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​កាលពី​យប់​ថ្ងៃ​ទី​០៩ ឧសភា​ម្សិលមិញ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​យានយន្ត​ចំនួន ៣៨៧​នាក់​(​រថយន្ត​ចំនួន​៩២​នាក់​ក្នុង​នោះ​ស្ត្រី​៣​នាក់

រាជធានី​ភ្នំពេញ ៖ លទ្ធផល​ត្រួតពិនិត្យ​រយ​:​ពេល​:៧៨​លើក នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​កាលពី​យប់​ថ្ងៃ​ទី​០៩ ឧសភា​ម្សិលមិញ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​យានយន្ត​ចំនួន ៣៨៧​នាក់​(​រថយន្ត​ចំនួន​៩២​នាក់​ក្នុង​នោះ​ស្ត្រី​៣​នាក់ និង​អ្នកបើកបរ​ម៉ូតូ​ចំនួន​២៩៥​នាក់​)​។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​ក៍បាន​បង្ហាញ​ទៀត​ថា ល​ទ្ឋ​ផល​ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ​ស្រវឹង​កាលពី​យប់មិញ យានយន្ត​ដែល​បាន​ធ្វើការ​ត្រួតពិនិត្យ​សរុប​៨៤៨​គ្រឿង (​ម៉ូតូ​៥៨៦​គ្រឿង​) ក្នុង​នោះ​អប់រំ​អ្នកបើកបរ​ដែល​មាន​អត្រា​ជាតិ​ស្រវឹង​ក្រោម ០,២៥ ចំនួន​៥​នាក់ ( រថយន្ត​៣​នាក់​) ពិន័យ​អ្នកបើកបរ​ដែល​មាន​អត្រា​ជាតិ​ស្រវឹង ចាប់ពី​០,២៥ ដល់​០,៣៩ មី​លី​ក្រាម​ចំនួន​១​នាក់ (​រថយន្ត​) ឃាត់​អ្នកបើកបរ​ស្រវឹង​ចំនួន​១២​នាក់ ក្នុង​នោះ​អ្នក​បើក​ម៉ូតូ​១០​នាក់ ដែល​មាន​ជាតិ​ស្រវឹង​ពី​០,៥០ ដល់ ១,១៥ MgL/​ខ្យល់ និង​អ្នក​បើករថយន្ត​២​នាក់ ដែល​មាន​ជាតិ​ស្រវឹង​ពី​០,៨៣ ដល់ ១,៣៩ MgL/​ខ្យល់ ៕