ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់ កា.ប់​ក្មេង​ម្នាក់​ដាច់​.​ក​ស្លា.ប់

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ មនុស្ស​ម្នា​រួម​ទាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​នាំ​គ្នា​ភ្ញាក់ផ្អើល​ឆោ​ទ្បោ​ក្រោយ​ពី​បាន​បាត់​មនុស្ស ហើយ​នាំ​គ្នា​ដើរ​តាម​រក​ក៏​ប្រទះ​ឃើញ​សព​មាន​ស្នាម​កា.ប់​ដាច់​.​ក​គួរ​ឲ្យ​រន្ធត់

ខេត្ត​ត្បូងឃ្មុំ ៖ មនុស្ស​ម្នា​រួម​ទាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​នាំ​គ្នា​ភ្ញាក់ផ្អើល​ឆោ​ទ្បោ​ក្រោយ​ពី​បាន​បាត់​មនុស្ស ហើយ​នាំ​គ្នា​ដើរ​តាម​រក​ក៏​ប្រទះ​ឃើញ​សព​មាន​ស្នាម​កាប់​ដាច់​.​ក​គួរ​ឲ្យ​រន្ធត់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​៩ ឧសភា ២០១៦ ក្នុងភូមិ​ច​ង្គុំ​ស្ពាន ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​ចុះ​ទៅ​ស្រាវជ្រាវ ។

នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម្តាយ​របស់​ក្មេង​ប្រុស​ឈ្មោះ វី សុខា អាយុ​១៤​ឆ្នាំ នៅ​ភូមិ​ឃុំ​ខាងលើ​បាន​នាំ​គ្នា​ចេញ​ទៅ​ចំការ​បាត់​អស់ ឯ​ក្មេង​ប្រុស​នេះ​នៅ​ចាំផ្ទះ​ដូច​សព្វមួយដង ដោយ​មិន​ដែល​មាន​ហេតុការណ៍​អ្វី​កើតឡើង​ទេ ។ នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​បាត់​កូន​មិនឃើញ​បែប​នេះ ស្ត្រី​ឈ្មោះ ឡុ​ង សុ​ខុន អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បុរី​តេ​ជោ​សែន ឃុំ​ដារ ស្រុក​មេមត់ បច្ចុប្បន្ន​បាន​មក​ស្នាក់​នៅ​ជាមួយ​ឈ្មោះ ហេង ក្រើន ភេទ​ស្រី នៅ​ភូ​មិច​ង្គុំ​ស្ពាន ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ បាន​មក​រាយការណ៍​ប្តឹង​សមត្ថកិច្ច​ដែល​បាន​បាត់​ក្មេង​ប្រុស​នេះ​ចន្លោះ​ពី​ម៉ោង​៩​ទៅ​ម៉ោង​១០​ព្រឹក ដោយ​មិនដឹង​ជា​ទៅ​ទីណា មិនឃើញ​នៅផ្ទះ ។ បន្ទាប់​មក​មនុស្ស​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ចេញ​ទៅ​តាម​រក​រហូត​ដល់​វេលា​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ដដែល ក៏​បាន​ប្រទះ​ឃើញ​សព​ក្មេង​ប្រុស​ឈ្មោះ សុខា ដេក​ស្លាប់​នៅ​ចំងាយ​៥០​ម៉ែត្រ​ពី​ផ្ទះ ដោយ​មាន​ស្នាម​កាប់​ដាច់​.​ក ហើយ​ចំងាយ​ពី​សព​៤,៣០​ម៉ែត្រ​មានកាំបិត​ខ្វែវ​១​មាន​ប្រឡាក់​ឈាម​ទៀត​ផង ។

លោក​វរសេនីយ៍ឯក ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​ព្រហ្មទណ្ឌ បាន​បញ្ជាក់​ថា ក្រោយ​ពី​មាន​ហេតុការណ៍​ខាងលើ រូប​លោក​ក៏​ដូច​ជា​លោក​ឧត្តម​សេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឲ្យ​លោក​វរសេនីយ៍ទោ ចក់ សុខ​កៅ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ដឹកនាំ​កម្លាំង​ជា​ច្រើន​នាក់​ចុះ​ទៅ​សហការ​ជាមួយនឹង​នគរបាល​ស្រុក​មេមត់ ដើម្បី​ស៊ើបអង្កេត​ស្រាវជ្រាវ​លើ​ករណី​ឃាតកម្ម​នោះ ។

ការ​ស្រាវជ្រាវ​ស្វែងរក​ឃាតករ​កំពុង​ធ្វើ​នៅឡើយ ដែល​គេ​សង្ស័យ​ថា ឃាតករ​មិន​នៅ​ឆ្ងាយ​ទេ ទំនង​ក្មេង​ៗ​ដូច​គ្នា ៕