ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រលំ​ផ្ទះ និង​ប៉ើង​ដំបូល ទទួល​បាន​អំណោយ

7 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖​ កាលពី​ថ្ងៃ​ទី​០៩ ​ឧសភា ​២០១៦ ស្ថិត​ក្នុង​បរិវេណ​សាលាស្រុក​ជីក្រែង ខេត្តសៀមរាប​ ដោយ​មាន​ការ​​ដឹកនាំ ដោយ​​លោក​ជំទាវ គួ​យ ណា​លី​ន ឃឹម ប៊ុ​ន ​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​ និង​

ខេត្តសៀមរាប​ ៖​ កាលពី​ថ្ងៃ​ទី​០៩ ​ឧសភា ​២០១៦ ស្ថិត​ក្នុង​បរិវេណ​សាលាស្រុក​ជីក្រែង ខេត្តសៀមរាប​ ដោយ​មាន​ការ​​ដឹកនាំ ដោយ​​លោក​ជំទាវ គួ​យ ណា​លី​ន ឃឹម ប៊ុ​ន ​សុង  អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​ និង​លោកស្រី​ទោម ច​ន្ថា នូ ផល្លា ​សមាជិកា​កិត្តិយស​កាកបាទក្រហមកម្ពុជា​ខេត្ត​ ត្រូវ​បាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត នាំ​យក​អំណោយ​​របស់​សម្តេចកិត្តិ​​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ​ប្រធាន​កាកបាទក្រហមកម្ពុជា ​ទៅ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​២១​គ្រួសារ ​ដែល​រង​គ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់ រលំ​ផ្ទះ របើក​ដំបូល មក​ពី​០៩​ភូមិ ក្នុងឃុំ​៤ របស់​ស្រុក​ជីក្រែង ខេត្តសៀមរាប ។

គួរបញ្ជាក់ថា ពលរដ្ឋ​ដែល​​រង​គ្រោះ​ដោយ​ខ្យល់​ក​ន្ទ្រា​ក់​ កើត​ឡើង​កាលពី​ថ្ងៃ​ទី​២៨​​ មេសា ​២០១៦ ​កន្លង​មកនេះ​ ធ្វើ​ឱ្យលំនៅ​ឋាន​​​ចំនួន​២១​ខ្នង​ នៅ​ភូមិ​មួយ​ចំនួន ​ក្នុង​ឃុំ​ខ្វាវ​ឃុំ​ស​ង្វើ​យ ឃុំ​អន្លង់​សំណរ និងឃុំ​ល្វែង​ប្ញ​ស្សី​ ស្រុក​ជីក្រែង​ ទទួល​រង​គ្រោះ​ដោយ ក្នុង​នោះ​ បណ្តាលឱ្យរលំ​ផ្ទះ​ចំនួន​​៩​ខ្នង​ និងរបើក​ដំបូល​១២​ខ្នង​ផង​ដែរ ​។ ​ក្នុង​នោះ គ្រួសារ​រលំ​ផ្ទះ ទទួល​បាន​អំណោយ១៤​មុខ និង គ្រួសារ​ផ្ទះប៉ើង ដំបូល​ទទួល​បាន១២​មុខ ក្នុង​នោះ​ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង និងលោក​ជំទាវ បាន​ឧបត្ថម្ភ​បងប្អូន​ទាំង​២១​គ្រួសារ ដោយ​មួយ​គ្រួសារ បាន​ថវិកា៥​ម៉ឺន​រៀល ។