ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​តាក់​ស៊ី​គ្មាន​មនុស្ស​បើក​ដំបូង​ៗ​ចាប់​ផ្តើម​​ប្រើ​នៅ​ចិន​ហើយ

2 ឆ្នាំ មុន

ប្រទេស​ចិន​ទើប​អនុញ្ញាត​កាល​ពិ​ថ្ងៃ​ទី​២៨​វិច្ឆិកា​ឲ្យ​ប្រើ​ក្នុង​ការ​ធ្វើ​ពា​ណិ​ជ្ច​កម្ម រថយន្ត​តាក់​ស៊ី​ដែល​គ្មាន​មនុស្ស​បើក​។
រថយន្ត​ប្រភេទ​នោះ​រត់​ដោយ​មិន​ចាំបាច់​មាន​មនុស្ស​កាន់ចង្កូត ហើយ​អាច​ផ្លាស់​ប្ដូរ​ល្បឿន ឈប់​តាម​ភ្លើងស្តុប និង

ប្រទេស​ចិន ៖ ប្រទេស​ចិន​ទើប​អនុញ្ញាត​កាល​ពិ​ថ្ងៃ​ទី​២៨​វិច្ឆិកា​ឲ្យ​ប្រើ​ក្នុង​ការ​ធ្វើ​ពា​ណិ​ជ្ច​កម្ម រថយន្ត​តាក់​ស៊ី​ដែល​គ្មាន​មនុស្ស​បើក​។
រថយន្ត​ប្រភេទ​នោះ​រត់​ដោយ​មិន​ចាំបាច់​មាន​មនុស្ស​កាន់ចង្កូត ហើយ​អាច​ផ្លាស់​ប្ដូរ​ល្បឿន ឈប់​តាម​ភ្លើងស្តុប និង​ឈប់​ទទួល​អ្នកដំណើរ​ដោយ​ស្វ័យប្រវត្តិ​។

វា​ជា​រថយន្ត​តាក់​ស៊ី​ដែល​មានការ​សន្សំ​សំចៃ ទាំង​កម្លាំង​ពលកម្ម​ទាំង​ប្រេង​លើក​ដំបូង ដែល​មាន​រត់​នៅ​ក្រុង​ប៉េ​កាំ​ង​។ រថយន្ត​ធុន​SUV​ទាំងនេះ ប្រដាប់​ដោយ​ឧបករណ៍​ចាប់​នៅ​លើដំបូល​និង​អាច​ដឹក​អ្នកដំណើរ​បាន​តែ​២​នាក់​មួយ​លើក ជាមួយ​មនុស្ស​ម្នាក់​ជិះ​នៅ​ខាង​មុខ ត្រៀម​កាន់​ច​ង្កូ​ច​ក្នុង​ករ​ណិ​ដែល​កើត​មាន​នឹក​ស្មាន​មិន​ដល់​។ រថយន្ត​តាក់​ស៊ីស្វ័យ​ប្រ​វ​តិ្ត​ពណ៌​ស​ធុន​នោះ មាន​៦៧​គ្រឿង​សម្រាប់​ពេល​នេះ ដែល​ដាក់​ឲ្យ​ប្រើ​នៅ​តំបន់​YIZHUANG ជាយក្រុង​ភាគ​ខាងត្បូង​នៃ​ក្រុង​ប៉េ​កាំ​ង ចម្ងាយ​១០​គីឡូម៉ែត្រ​ពី​កណ្ដាល​រដ្ឋធានី​ចិន​។

ពិត​ណាស់​គេ​នៅ​រង់ចាំ​ច្រើន​ឆ្នាំ​ទៀត មុន​ពេល​ដែល​រថយន្ត​ទាំងឡាយ​អាច​រត់ ដោយ​មិន​ចាំបាច់​មាន​អន្តរាគមន៍​របស់​មនុស្ស​។ ការ​ដាក់​ឲ្យ​ធ្វើ​ចរាចរណ៍​ពេញលេញ​នៃ​រថយន្ត​ប្រភេទ​នោះ នៅ​ជួប​ឧបសគ្គ​ជា​ច្រើន​ទាំង​ខាង​បច្ចេកទេស​ទាំង​ខាង​ផ្លូវច្បាប់​។ ប៉ុន្តែ​ការ​ផ្ដល់​ភ្លើង​ខៀវ​កាលពី​ថ្ងៃ​ទី​២៥​វិច្ឆិកា ឲ្យ​ក្រុមហ៊ុន​អ៊ីន​ធើ​រ​ណេ​ត​យក្ស​ចិន BAIDU​និង​ក្រុមហ៊ុន​STAART-UP PONY .AI ដែល​មាន​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​រថយន្ត​តូ​យូ​តា ពិតជា​ការ​ឈានមុខ​ដ៏​ធំ​មួយ​។

បណ្ដា​អ្នកដំណើរ​ជិះ​រថយន្ត​តាក់​សី​ុ​ស្វ័យប្រវត្តិ​នោះ ត្រូវ​ចុច​កំណត់​ផ្លូវ​ដែល​គេ​ចង់​ធ្វើ​ដំណើរ​មុន​ឡើង​ជិះ​រថយន្ត​នោះ​។ ក្នុង​បរិយា​កាស​ដែល​ចរាចរណ៍​តាម​ដង​វិ​ថី​នានា នៃ​ក្រុង​បេ​៉​កាំ​ង​ជួនកាល​មាន​លក្ខណៈ​អានា​ធិ​ប​តេ​យ្យ រថយន្ត​នោះ​អាច​បើក​លឿន​និង​យឺត​ឬ​ទប់ហ្វ្រាំង​និង​បត់បែន​ដោយ​ស្វ័យប្រវត្តិ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ