បិដកភាគ៤៦ ទំព័រ១០១ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម៌៦យ៉ាងនេះប្រព្រឹត្តទៅដើម្បីសេចក្តីសាបសូន្យ ចាកគុណទាំងឡាយដល់ភិក្ខុជាសេក្ខៈទាំង៧ពួក មានសោតាមគ្គជាដើមនិងអរហត្តមគ្គជាទីបំផុត ។ ធម៌៦យ៉ាងនោះតើដូចម្តេចខ្លះ ?
ធម៌៦យ៉ាងនោះគឺ សេចក្តីត្រេកអរក្នុងការងារ ១ សេចក្តីត្រេកអរក្នុងការចរចា ១ សេចក្តីត្រេកអរក្នុងការដេក ១ សេចក្តីត្រេកអរក្នុងពួកគណៈ ១ មិនមានសេចក្តីគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ១ មិនដឹងប្រមាណក្នុងអាហារភោជន ១ ។
ម្នាលភិក្ខុទាំងឡាយធម៌៦យ៉ាងនេះឯងប្រព្រឹត្តទៅដើម្បីសេចក្តីសាបសូន្យដល់ភិក្ខុជាសេក្ខៈទាំងឡាយ ព្រោះអំពើទាំង៦ចំណុចនេះមិនមែនជាកិច្ចនៃអ្នកបួសឡើយ ។
ម្នាលភិក្ខុទាំងឡាយធម៌៦យ៉ាងនេះប្រព្រឹត្តទៅដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុជាសេក្ខៈទាំងឡាយ តើធម៌៦យ៉ាងនោះប្រព្រឹត្តទៅដូចម្តេចខ្លះ ?
ធម៌ទាំង៦យ៉ាងនោះគឺ សេចក្តីមិនត្រេកអរក្នុងការងារ ១ សេចក្តីមិនត្រេកអរក្នុងការចរចា ១ សេចក្តីមិនត្រេកអរក្នុងការដេក ១ សេចក្តីមិនត្រេកអរក្នុងពួកគណៈ ១ គ្រប់គ្រងទា្វរក្នុងឥន្ទ្រិយទាំងឡាយបានល្អហើយ ១ ដឹងប្រមាណក្នុងភោជន ១ ។
ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង៦យ៉ាងនេះឯងប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើនដល់ភិក្ខុជាសេក្ខៈទាំងឡាយ ៕ សាន សារិន
ចែករំលែកព័តមាននេះ