ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​អា​ហ្វ្រិ​ក​ខាងត្បូង​អំពាវនាវឱ្យ​​ដក​បម្រាម​ធ្វើ​ដំណើរ​លើ​ប្រទេស​ខ្លួន​ជា​បន្ទាន់ និង​ថា​ជា​ការ​រើសអើ.ង

2 ឆ្នាំ មុន

អាហ្វិក​ខាង​ត្បូង ៖ ប្រធានាធិបតី​អា​ហ្វ្រិ​ក​​ខាងត្បូង ​លោក Cyril Ramaphosa បាន​ថ្កោលទោស​ចំពោះ​ការ​ដាក់​បម្រាម​ធ្វើ​ដំណើរ​

អាហ្វិក​ខាង​ត្បូង ៖ ប្រធានាធិបតី​អា​ហ្វ្រិ​ក​​ខាងត្បូង ​លោក Cyril Ramaphosa បាន​ថ្កោលទោស​ចំពោះ​ការ​ដាក់​បម្រាម​ធ្វើ​ដំណើរ​ប្រឆាំង​ប្រទេស​របស់​លោក និង​ប្រទេស​ជិតខាង​ក្នុង​តំបន់​អា​ហ្វ្រិ​ក​ ដោយ​បាន​ហៅ​វា​ជា​រឿង​មិន​សម​ហេតុផល​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​។

លោក​បាន​អំពាវនាវ​ឲ្យ​មានការ​ដក​បម្រាម​ជា​បន្ទាន់ ព្រោះ​វា​នឹង​អាច​បំផ្លាញ​សេដ្ឋកិច្ច​ប្រទេស​រង​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​។

ប្រទេស​ថៃ អា​មេ​រិ​ក ចក្រភព​អង់គ្លេស និង​សហភាព​អ៊ឺ​រ៉ុ​ប​បាន​ដាក់​អា​ហ្វ្រិ​ក​​ខាងត្បូង និង​ប្រទេស​ចំនួន​៧​ទៀត​ក្នុង​តំបន់​អា​ហ្វ្រិ​ក​​ចូល​ក្នុង​បញ្ជីខ្មៅ ដោយ​ហាមប្រាម​អ្នកដំណើរ​មក​ពី​ប្រទេស​ទាំងនោះ ក្រោយ​ពេល​អ្នក​វិទ្យាសាស្ត្រ​អា​ហ្វ្រិ​ច​ខាងត្បូង​បាន​រក​ឃើញ​វីរុស​បំ​លែង​ថ្មី ដែល​អាច​ឆ្លង​រីក​រាលដាល​យ៉ាង​លឿន និង​ធន់​នឹង​វ៉ាក់សាំង​។

អង្គការ​សុខភាព​ពិភពលោក​ដាក់​ឈ្មោះ​វីរុស​​បំប្លែង​​ថ្មី​នោះ​ថា Omicron​។ វីរុស Omicron ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ហុងកុង បែ​ល​ហ្សិ​ក អ៊ី​ស្រា​អ៊ែ​ល និង​ហូ​ឡង់ បណ្តាល​ឲ្យ​មានការ​ព្រួយបារម្ភ​ជាស​កល​។

ប្រធានាធិបតី​អា​ហ្វ្រិ​ក​​ខាងត្បូង​បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ដូច្នេះ​ថា «​យើង​សូម​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងអស់​ដែល​ដាក់​បម្រាម​ធ្វើ​ដំណើរ​មក​លើ​ប្រទេស​យើង និង​ប្រទេស​ជិតខាង​អា​ហ្វ្រិ​ក​ទៀត ឲ្យ​ធ្វើការ​លុប​ចោលការ​សម្រេចចិត្ត​របស់​ពួក​គេ​ជា​បន្ទាន់​។ ការ​ហាមឃាត់​លើ​ការ​ធ្វើ​ដំណើរ​មិនមែន​ជា​ការ​ណែនាំ​តាម​វិទ្យាសាស្ត្រ​ទេ​»។

«​រឿង​តែ​មួយ​គត់​ដែល​ការ​ហាមឃាត់​លើ​ការ​ធ្វើ​ដំណើរ​នឹង​ធ្វើ​បាន​គឺ​ការ​បំផ្លាញ​សេដ្ឋកិច្ច​របស់​ប្រទេស​រង​ប៉ះពាល់​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត និង​បំផ្លាញ​សមត្ថភាព​ពួក​គេ​ក្នុង​ការ​ឆ្លើយ​តប និង​ការ​ងើបឡើង​វិញ​ពី​ការ​រាតត្បាត​»។

លោក​ថ្លែង​ថា «​ការ​រឹត​បន្តឹង​ទាំងនោះ​មិន​សម​ហេតុផល និង​មានការ​រើសអើ.ង​ដោយ​អយុត្តិធម៌​ចំពោះ​ប្រទេស​យើង និង​ប្រទេស​បងប្អូន​ក្នុង​តំបន់​អា​ហ្វ្រិ​ច​ខាងត្បូង​» ។

សូម​រម្លឹក​ថា ចាប់តាំងពី​មានការ​ផ្ទុះ​វីរុស​កូ​វី​ដ ១៩​ចេញពី​ប្រទេស​ចិន​ចុងឆ្នាំ ២០១៩ រហូត​ដល់​បច្ចុប្បន្ន អា​ហ្វ្រិ​ក​ខាងត្បូង​មាន​អ្នក​ឆ្លង​សរុប​ជាង ២,៩៦​លាន​នាក់ និង​អ្នក​ស្លា​.​ប់​ជិត ៩០.០០០​នាក់​។ អា​ហ្វ្រិ​ច​ខាងត្បូង​មាន​ប្រជាជន​ជាង​៦០​លាន​នាក់​។

នៅ​អា​ហ្វ្រិ​ក​ខាងត្បូង ពលរដ្ឋ​ប្រមាណ​២៤​ភាគរយ​ប៉ុណ្ណោះ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ពេញលេញ ដែល​ការ​ឆ្លង​រីក​រាលដាល​ខ្លាំង​អាច​នឹង​កើត​មាននៅ​ទីនោះ​៕ (​យោង​តាម​ប្រភព​៖ BBC & MSN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ