ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​និធិ​អង្គរ​ចេញ​យុទ្ធនាការ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​រាំង​ស្ងួត​នៅ​ទូ​ទាំង​ប្រទេស

7 ឆ្នាំ មុន

នៅ​ថ្ងៃ​សៅរ៍ ទី​7 ឧសភា 2016 នេះ មូល​និ​ធិ​អង្គរ​ដែល​ជា​មូល​និ​ធី​មួយ​ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ (​ស្រា​បៀរ​អង្គរ​) បាន​ចេញ​យុទ្ធនាការ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក​សម្រាប់​ទទួលទាន

នៅ​ថ្ងៃ​សៅរ៍ ទី​7 ឧសភា 2016 នេះ មូល​និ​ធិ​អង្គរ​ដែល​ជា​មូល​និ​ធី​មួយ​ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ (​ស្រា​បៀរ​អង្គរ​)  បាន​ចេញ​យុទ្ធនាការ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក​សម្រាប់​ទទួលទាន និង​ប្រើប្រាស់ ក្នុង​ខណៈ​ពេល​ដែល​ខេត្ត​ក្រុង​ស្ទើរតែ​ទាំងស្រុង​របស់​កម្ពុជា កំពុង​ទទួល​រង​គ្រោះ​រាំង​ស្ងួត​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ខែ​មកនេះ​។

អ្នកស្រី ប៊ួ​យ​ចាន់​សុធា ប្រធាន​មូល​និ​ធិ​អង្គរ​បាន​ឲ្យ​ដឹង​ថា មូល​និ​ធិ​អង្គរ ក៏​ដូច​ជា​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ ព្រមទាំង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម យល់​ច្បាស់​ពី​ទុក្ខ​លំបាក​មួយ​នេះ បាន​រិះរក​មធ្យោបាយ​ផ្សេង​ៗ ដើម្បី​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គ្រោះ​រាំង​ស្ងួត​នេះ​ជា​បន្ទាន់​។ ជា​លទ្ធផល​មូល​និ​ធិ​បាន​សម្រេច​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ ដោយ​បែងចែក​ជា​ពីរ​ដំណាក់កាល​។

ក្នុង​ដំណាក់កាល​ទី​មួយ ប្រើប្រាស់​រថយន្ត​ដឹក​ទឹក​ចំនួន 20​គ្រឿង ស៊ីទែន​ស្តុក​ទឹក​110​គ្រឿង ដើម្បី​ធ្វើការ​ចែកចាយ​ទឹក​ជូន​ប្រជាពលរដ្ឋ ។ ថ្ងៃនេះ​យើង​ចេញដំណើរ​ទៅ​កាន់​ខេត្ត​ចំនួន​3 គឺ​ខេត្តកំពង់ស្ពឺ មាន​ចំនួន​3​ស្រុក គឺ​ស្រុក​គងពិសី ស្រុក​ភ្នំស្រួច និង​ស្រុក​បរ​សេ​ដ​, ខេត្តកំពត​ដែល​មាន​ចំនួន​6​ស្រុក រួម​មាន​ក្រុង​កំពត ទឹកឈូ កំពង់ត្រាច ដងទង់ អង្គរ​ជ័យ និង​ខេត្ត​កែប ដែល​មាន​ចំនួន​២​ស្រុក រួម​មាន​ក្រុងកែប និង​ដំណាក់​ចង្អើរ និង​បន្ត​ទៅ​បណ្តា​ខេត្ត​ផ្សេង​ទៀត​នៅ​ទូ​ទាំង​ប្រទេស ។ ដោយឡែក​នៅ​ដំណាក់កាល​ទី​2 មូល​និ​ធិ​នឹង​ការ​ចែកចាយ​ទឹកបរិសុទ្ធ​រហូត​ដល់​គ្រប់​ខេត្ត​ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក្នុង​ដំណាក់កាល​ទី​2 នេះ មូល​និ​ធិ​អង្គរ​នឹង​ធ្វើការ​ចែកចាយ​ទឹក​ពិសា​ចំណុះ​1.5L =20 ម៉ឺន​កេស ជំនួស​ឲ្យ​ការ​ប្រើប្រាស់​ធុង​ស្តុក​ទឹក​។

គួរ​រំលឹក​ផង​ដែរ​ថា  មូល​និ​ធិ​អង្គរ គឺជា​មូល​និ​ធិ​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ខេ​ម​ប្រ៊ូ​វ ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៩ ក្នុង​គោលបំណង​លើកកម្ពស់​ការ​អប់រំ​របស់​សិស្សានុសិស្ស​ដែល​មក​ពី​គ្រួសារ​មាន​ជីវភាព​ក្រីក្រ ឲ្យ​បាន​បន្ត​ការ​សិក្សារ​ដូច​សិស្ស​ដទៃ​ទៀត តាម​រយៈ​ការ​ផ្តល់​សម្ភារ​សិក្សា និង​សៀវភៅអាន​ដល់​សិស្ស​បឋម​សិក្សា ក៏​ដូច​ជា​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ពូកែ​ក្រីក្រ​ឲ្យ​បាន​បន្ត​ការ​សិក្សា​ថ្នាក់ឧត្តម​សិក្សា​ជា​បន្ត​ទៀត​។ រហូត​មក​ដល់​ពេល​នេះ  មូល​និ​ធិ​អង្គរ​បាន​ផ្តល់​សម្ភារ​សិក្សា​នុ​សិស្ស​ជាង​៦៩.៩៨៣​នាក់​ស្មើនឹង​១៣០​សាលា​នៅ​ទូ​ទាំង​ប្រទេស និង​បាន​ផ្តល់​អាហារូបករណ៍​ថ្នាក់ឧត្តម​សិក្សា 400 កន្លែង​រួច​មក​ហើយ​។