ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា ឱ​ក សុគន្ធ​កញ្ញា ចាប់អារម្មណ៍​ខ្លាំង​លើ​ខុន​ដូ D’Seaview

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គម្រោង​ខុន​ដូ D’Seaview ដែល​មា​នទី​តាំងនៅ​ខេត្ត​ព្រះ​សីហ​នុ​ទន្ទឹម​នឹង​ការ​បុក​គ្រឹះ​សម្រេច​បាន​ប្រមាណ​៤០% ទទួល​បានការ​ទាក់ទាញ និង​ចាប់​អារម្មណ៍​​ពី​ភ្ញៀវ​ជាតិប្រមាណ​និង​ភ្ញៀវ​អន្តរជាតិ​បានជា​បន្តបន្ទាប់

រាជធានី​ភ្នំពេញ ៖ គម្រោង​ខុន​ដូ D’Seaview ដែល​មា​នទី​តាំងនៅ​ខេត្ត​ព្រះ​សីហ​នុ​ទន្ទឹម​នឹង​ការ​បុក​គ្រឹះ​សម្រេច​បាន​ប្រមាណ​៤០% ទទួល​បានការ​ទាក់ទាញ និង​ចាប់​អារម្មណ៍​​ពី​ភ្ញៀវ​ជាតិប្រមាណ​និង​ភ្ញៀវ​អន្តរជាតិ​បានជា​បន្តបន្ទាប់ ហើយ​ថ្មី​ៗ​នេះ​ទៀត​នៅ​ក្នុង​ឱកាស​តាំងពិព័រណ៍​គម្រោង​ខុន​ដូ D’Seaview នៅ​ផ្សារ​ទំនើប​អីុ​អន​កាលពី​ថ្ងៃ​ទី​៧ ឧសភា​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​កំពូល​តារាចម្រៀង​ប្រចាំ​កម្ពុជា​ផង​ដែរ ។

កញ្ញា ឱ​ក សុគន្ធ​កញ្ញា កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​ពិតជា​ចង់​មានផ្ទះ​នៅ​ទីនោះ ជា​ពិសេស​កន្លែង​ដែល​មាន​សួនច្បារ​ធំ​ៗ ទេសភាព​សមុទ្រ ហាង​ទំនិញ​ល្បី​ៗ និង​ភោជនីយដ្ឋាន ដែល​នៅ​ក្បែរ​ផ្ទះ​របស់ខ្ញុំ ។ ខ្ញុំ​មិន​ចាំបាច់​ខ្វល់​ពី​រឿង​ចេញ​ទៅ​ខាងក្រៅ​ដើម្បី ញុំ​ា​អាហារ ឬ​ទៅ​ដើរ​ផ្សារ​នោះ​ទេ ព្រោះ​អ្វី​ៗ​ដែល ខ្ញុំ​ត្រូវការ​គឺ​មាននៅ D’Seaview នេះ​ហើយ​» ។

កញ្ញា​បន្ត​ទៀ​ថា​៖ «​ជាង​នេះ​ទៅ​ទៀត​នៅ​ក្នុង​រដូវ​បុណ្យ​ទាន​ដូច​ជា បុណ្យចូលឆ្នាំ​ខ្មែរ បុណ្យ​ណូអែល និង​បុណ្យ​ដទៃ​ៗ​ទៀត ខ្ញុំ​នឹង​មានផ្ទះ​ផ្ទាល់ខ្លួន​ដើម្បី​សម្រាក​នៅ​កន្លែង​ដែល​ខ្ញុំ​អាច​កំសាន្ត​បាន​» ។ ខុន​ដូ D’Seaview គឺជា​គម្រោង​អភិវឌ្ឍន៍​គ្មាន​ពីរ ដោយ​ទី​មួយ​គឺ​វា​ស្ថិត​នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​ដ៏​សកម្ម និង​សម្រាកលំហែ​ដ៏​ពេញ​និយម ដែល​នោះ​គឺ​ក្រុងព្រះសីហនុ ។ ខុន​ដូ D’Seaview នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បែប​ស៊ី​វិ​ល័យ ហាង​ទំនិញ ការិយាល័យ សណ្ឋាគារ និង​ភោជនីយដ្ឋាន​ទំនើប​ព័ទ្ធ​ជុំវិញ​ដោយ​សួន​ធម្មជាតិ ស្រស់​ត្រកាល កន្លែង​កម្សាន្ត​សម្រាប់​កុមារ និង​ការ​រស់នៅ​ដ៏​សម្បូរ​បែប​សម្រាប់​លោក​អ្នក​ដែល​មិន​ចូល​ចិត្ត​ភាព​អ៊ូអរ​ខ្លាំង ។

លោក Mok Jia Jie ប្រធាន​គ្រប់គ្រង​ទូទៅ​របស់ CAMHOMES បាន​មាន​ប្រសា​ស៍​ឲ្យ​ដឹង​ថា​៖  «​ទស្សនវិស័យ​របស់ Camhomes គឺ​ការ​ផ្តល់​នូវ​អចលនទ្រព្យ​ប្រកបដោយ​សុវត្ថិភាព និង​គុណភាព​ស្រប​តាម​ស្តង់ដា​អន្តរជាតិ ជាមួយ​តម្លៃ​សមរម្យ​នៅ​កម្ពុជា ។ វា​គឺជា​គោលដៅ​របស់​យើង​ក្នុង​ការ​ពង្រឹង​ស្តង់ដារ នៃ​ការ​រស់នៅ​ដោយ​ផ្តល់​នូវ​លំនៅ​ឋាន​ប្រកបដោយ​គុណភាព​ខ្ពស់​សម្រាប់​ប្រជាជន​ទូ​ទាំង​ប្រទេស​» ។

CAMHOMES ក៏​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ប្រចាំ​ខែឧសភា​នេះ គឺ​យុទ្ធនាការ «​ជម្រើស​នៃ​ជីវិត រស់នៅ និង​ជីវិត ការងារ ប្រកបដោយ​សុខដុម​ភាព​» ។ សម្រាប់​អតិថិជន​ដែល​បាន​កក់​ទីតាំង​ពាណិជ្ជកម្ម នៅ​ខុន​ដូ D’Seaview នឹង​ទទួល​បាន ខុន​ដូ​ស្នាក់​នៅ​មួយ​ដោយ​ឥត​គិតថ្លៃ​ដោយ​ស្វ័យប្រវត្តិ ។ នៅ​ថ្ងៃ​ទី ១៥ ឧសភា ដែល​ជា​ថ្ងៃ​ចុងបញ្ចប់​នៃ​ពិ​ព័​ណ៍​នេះ CAMHOMES នឹង​មានការ​ចាប់​រង្វាន់​សម្រាប់ អតិថិជន បាន​ទទួល «​លេខ​អាទិភាព​» ដើម្បី​ឈ្នះ​រង្វាន់​ជា​ច្រើន​ផង​ដែរ ៕