ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ហ្វូ​ន​ប្រគល់​រង្វាន់​ជូន​អតិថិជន​មានសំណាង​ក្នុង​កម្មវិធី «Selfie Is Lucky»

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​កាលពី​រសៀល​ថ្ងៃ​ទី​៦ ឧសភា កន្លង​ទៅ​នេះ​បាន​ប្រារព្ធ​ពិធី​ប្រគល់​រង្វាន់​ជូន​អតិថិជន​មានសំណាង​ឈ្នះ​ក្នុង​កម្មវិធី « Selfie Is Lucky» នូវ​ទូរស័ព្ទ Sumsung Gallaxy Core II

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​កាលពី​រសៀល​ថ្ងៃ​ទី​៦ ឧសភា កន្លង​ទៅ​នេះ​បាន​ប្រារព្ធ​ពិធី​ប្រគល់​រង្វាន់​ជូន​អតិថិជន​មានសំណាង​ឈ្នះ​ក្នុង​កម្មវិធី « Selfie Is Lucky» នូវ​ទូរស័ព្ទ Sumsung Gallaxy Core II ,Sumsung Gallaxy  Note 4,  Sumsung Gallaxy S7  និង រង្វាន់​សំបុត្រ​កុន​, គូ​ប៉ុង KOI ទៅ​កាន់​អតិថិជន​ដែល​មានសំណាង​ឈ្នះ ពី​ការ​លេង Minigame នៅ​លើ​ទំព័រ Facebook Page របស់​មិត្ត​ហ្វូ​ន កាលពី​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​កន្លង​ទៅ​នេះ​។​ពិធី​នេះ​ធ្វើ​ឡើង​នៅ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ដោយ​មានការ​ចូលរួម​ជា​កិត្តិយស​ពី​លោក ញិ​ន ឌិន​ថន អគ្គនាយករង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ។

គួរ​បញ្ជាក់​ថា ​ដើម្បី​អបអរ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំវក អដ្ឋស័ក ព​.​ស ២៥៦០ កាលពី​ថ្ងៃ​ទី​១២-២៨ ខែមេសា នេះ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ផ្តល់​ជូន​នៅ​កម្មវិធី​ពិសេស​គឺ​ការ​ប្រកួតប្រជែង​ថតរូប Selfie នៅ​លើ​គេហទំព័រ www.selfieislucky.com រាល់​អតិថិជន​មិត្ត​ហ្វូ​ន​ទាំងអស់​អាច​ចូលរួម​លេង​ក្នុង​ការ​ប្រកួតប្រជែង​មួយ​នេះ​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ទូរស័ព្ទ Sumsung Gallaxy Core II ចំនួន​១០​គ្រឿង ទូរស័ព្ទ Sumsung Gallaxy  Note 4 ចំនួន​៥​គ្រឿង និង​ទូរស័ព្ទ Sumsung Gallaxy S7  ចំនួន​៥​គ្រឿង ។

ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ធ្វើការ​ស្វែងរក​អ្នកមាន​សំណាង​ជា​រៀងរាល់ថ្ងៃ ។ ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៦ មិត្ដ​ហ្វូ​ន​បាន​រក​ឃើញ​អ្នក​ឈ្នះ​ទូរស័ព្ទ Sumsung Gallaxy Core II មាន​ចំនួន​៥​រូប​។ ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៦ មិត្ដ​ហ្វូ​ន​បាន​រក​ឃើញ​អ្នក​ឈ្នះ​ទូរស័ព្ទ Sumsung Gallaxy Core II ចំនួន​៥​រូប ។ ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៦ អ្នក​ឈ្នះ​ទូរស័ព្ទ Sumsung Gallaxy  Note 4 មាន​ចំនួន​៥​រូប ហើយ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៦ មិត្ដ​ហ្វូ​ន​បាន​រក​ឃើញ​អ្នក​ឈ្នះ​ទូរស័ព្ទ Sumsung Gallaxy S7  ចំនួន​៥ រូប​ទៀត។

ក្នុង​ឱកាស​ពិធី​ប្រគល់​រង្វាន់​នេះ​ផង​ដែរ លោក ញិ​ន ឌិន​ថន អគ្គនាយករង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ចូលរួម​ធ្វើការ​អបអរសាទរ​ទៅ​កាន់​អតិថិជន​ដែល​មានសំណាង ឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុន  សម្រាប់​ជា​កាដូ​ឆ្នាំ​ថ្មី នៃ​កម្មវិធី Selfie នាំ​សំណាង ដែល​ពួក​គាត់​បាន​ចូលរួម​កន្លង​មក ហើយ​ក៏​បាន​ធ្វើការ​ថ្លែងអំណរគុណ​ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ​ប្រើប្រាស់​បណ្តាញទូរស័ព្ទ​ចល័ត​មិត្ត​ហ្វូ​ន ។

ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​គឺជា​បណ្តាញទូរស័ព្ទ​ចល័ត​ដ៏​ធំ​ជាងគេ ដែល​មាន​សេវា​គ្របដណ្តប់​ល្អ​បំផុត​ទូ​ទាំង​ប្រទេស​កម្ពុជា ក៏​បាន​កំពុង​នឹង​មាន​អតិថិជន​គាំទ្រ​ប្រើប្រាស់​បណ្តាញ​នេះ​យ៉ាងច្រើន​លើសលុប​ផង​ដែរ ។ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​តែងតែ​ផ្តល់​ជូន​នៅ​កម្មវិធី​ថ្មី​ៗ​ពិសេស​ៗ​ជា​ច្រើន​សម្រាប់​អិ​តិ​ថិ​ជន​មិត្ត​ហ្វូ​ន​ទាំងអស់​ដែល​គាំទ្រ​សេវាកម្ម​របស់​ខ្លួន ៕