ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរទស្សន៍​ Samsung ទទួល​បាន​ចំណាត់ថ្នាក់​លេង​1 រយៈពេល​10​ឆ្នាំ​ជាប់​ៗ​គ្នា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាម​សុង​បាន​ក្លាយជា​ក្រុមហ៊ុន​លេខ​1​ នៅ​ក្នុង​ទីផ្សារ​ទូរទស្សន៍​ពិភពលោក​រយៈពេល​10​ឆ្នាំ​ជាប់​ៗ​គ្នា​តាំងពី​ឆ្នាំ​2006 ហើយ​លក់​បាន​ជាង​427​លាន​ទូរទស្សន៍​។ ឆ្លងកាត់​មួយ​ទសវត្សរ៍​នៃ​ប្រវត្តិ​ផលិត​ទូរទស្សន៍​មក

រាជធានី​ភ្នំពេញ ៖ សាម​សុង​បាន​ក្លាយជា​ក្រុមហ៊ុន​លេខ​1​ នៅ​ក្នុង​ទីផ្សារ​ទូរទស្សន៍​ពិភពលោក​រយៈពេល​10​ឆ្នាំ​ជាប់​ៗ​គ្នា​តាំងពី​ឆ្នាំ​2006 ហើយ​លក់​បាន​ជាង​427​លាន​ទូរទស្សន៍​។ ឆ្លងកាត់​មួយ​ទសវត្សរ៍​នៃ​ប្រវត្តិ​ផលិត​ទូរទស្សន៍​មក សាម​សុង​បាន​ធ្វើ​សកម្មភាព​យ៉ាងច្រើន​ដូច​ជា​កិច្ចប្រជុំ​ដែល​មាន​ភាព​ប្រថុយប្រថាន ប៉ុន្តែ​សាម​សុង​មិន​ដែល បង្អង់​សន្ទុះ​នៃ​ការ​ពុះពារ និង​គំនិត​ច្នៃប្រឌិត​ឡើយ ។

លោក​Hyun Suk Kim បាន​និយាយ​ថា​៖ «​ជាង​ដប់​ឆ្នាំ​មកនេះ ការ​លក់ និង​អត្រា​នៃ​ការ​បង្កើត​ថ្មី​នៃ​ទូរទស្សន៍​របស់​យើង​ទទួល​បាន​ភាព​ជោគជ័យ ហើយ​វា​កើត​ចេញពី​ក្តី​ប្រាថ្នា​របស់​យើង ដែល​ចង់​ផ្តល់​ជូន​អតិថិជន​នូវ​បច្ចេកវិទ្យា និង​សេវាកម្ម​ដ៏​ល្អ​បំផុត​របស់​យើង​។ ដូចដែល​យើង​បាន​ផ្លាស់​ប្តូរ​ទៅ​ក្នុង​សម័យ​ថ្មី បទ​ពិសោធន៍​ថ្មី​របស់​ទូរទស្សន៍ គឺ​ការ​ជក់ចិត្ត​ទៅ​នឹង​រូបភាព​ដ៏​ច្បាស់​ល្អ​ដូច​ធម្មជាតិ​ដែល​មិន​ធ្លាប់​មាន ។  យើង​នឹង​មិន​បាត់បង់​នូវ​ចក្ខុវិស័យ​នៃ​តម្លៃ និង​ការ​យល់​ដឹង​របស់​អ្នក​ប្រើប្រាស់​ដែល​ជួយ​ឲ្យ​យើង​ទទួល​បាន​ភាព​យូរ​អង្វែង​នៅ​ក្នុង​ទីផ្សារ​ឈានមុខ​គេ​។

នៅ​ក្នុង​ថ្ងៃ​សម្ពោធ​នៅ​ក្នុង​ឆ្នាំ​2006 ទូរទស្សន៍ R7 (‘Bordeaux’) លក់​បាន​3​លាន​គ្រឿង និង​តាម​ពីក្រោយ ដោយ​ទូរទស្សន៍  ToC TV ដែល​ជា​ទូរទស្សន៍​ប្រភេទ Full HD 3D ដែល​មាន​អេ​ក្រង់ 3D ដំបូង​គេ​របស់​ពិភពលោក សម្រាប់​ការ​ផ្តោត​នៅ​ថ្ងៃនេះ​ទៅ​លើ​ទូរទស្សន៍​អេ​ក្រង់​កោង​UHD សាម​សុង​បាន​បង្កើត ផលិតផល​ដែល​បាន​គ្រោងទុក​មុន​យ៉ាង​ជោគជ័យ ហើយ​យល់​ និង​បំពេញតម្រូវការ​របស់​អតិថិជន​។ ចំណុច​ដៅ​នៃ​ឧស្សាហកម្ម​រួម​ទាំង​ការ​បង្កើត​ទូរទស្សន៍​ដែល​មាន​រាងស្តើង​នៅ​ក្នុង​ពិភពលោក គឺ​ត្រឹមតែ​29.9mm ​នៅ​ក្នុង​ឆ្នាំ​2009 ​ទូរទស្សន៍​UHD TV ដែល​មាន​ទំហំ​110​អ៊ី​ញ ដែល​ធំ​ជាងគេ​ក្នុង​ពិភពលោក​នៅ​ក្នុង​ឆ្នាំ​2013 និង​ទូរទស្សន៍​UHD TV អេ​ក្រង់​កោង​ដែល​មាន​ទំហំ​105​អ៊ី​ញ នៅ​ក្នុង​ឆ្នាំ​2014 ។

លទ្ធផល​នៃ​ការ​បន្ត​ស្វែងរក​មធ្យោបាយ​ដែល​កាន់តែ​ប្រសើរ​សម្រាប់​ការ​ទស្សនា smart TVs បាន​ក្លាយជា​ឧបករណ៍​ដ៏​សំខាន់​នៅ​ក្នុងផ្ទះ​នៅ​លើ​ពិភពលោក ។ នៅ​ឆ្នាំ​2010 សាម​សុង​បាន​បើក TV application store មុនគេ​ក្នុង​ពិភពលោក​ និង​បាន​អនុម័ត smart TV user interface ហើយ​ចំពោះ Smart Hub នៅ​ក្នុង​ឆ្នាំ​2011 ។ តាំងពី​ពេល​នោះ​មក​ក្រុមហ៊ុន​បាន​បង្ហាញ​បច្ចេកវិទ្យា​ស្គាល់​សំលេង កាយវិការ និង​មុខ ព្រមទាំង​បញ្ចូល​ប្រព័ន្ធ​ប្រ​តិ​ប​តិ្ត​ការ​Tizen ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ប្រើប្រាស់ និង​កា​រត​ភ្ជាប់​ដោយ​ប្រើ​អព្ភន្តរញ្ញាណ​។

ទូរទស្សន៍​ឆ្លាត​វៃ​ស៊េរី​2016 របស់​សាម​សុង​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ស្វែងរក​ និង​ភ្ជាប់​ទៅ​នឹង​មាតិកា​ និង​សេវា​ដែល​ពួក​គេ​ចូល​ចិត្ត​ពី​ទូរទស្សន៍​ និង​ខ្សែ​ភាពយន្ត​ទៅ​ហ្គេ​ម ​និង​កម្មវិធី​ព័ត៌មាន​ដែល​ទាំង​អស់នេះ​នៅ​កន្លែង​តែ​មួយ ។ The Samsung Smart Control ដែល​នៅ​ដាច់​ដោយឡែក​ត្រូវ​បាន​ប្រើ​ជា​កន្លែង​បញ្ជា​តែ​មួយ ទៅ​កាន់​ឧបករណ៍​ទាំងអស់​ដែល​ត​ភ្ជាប់​ទៅ​នឹង Samsung Smart TV ហើយ​លុប​បំបាត់​ភាពស៊ាំ​ញ៉ាំ​ច្រើន​នៃ​ការ​បញ្ជា​។ ការ​បំពាក់​នូវ​បច្ចេកវិទ្យា loT hub ទូរទស្សន៍ SUHD TV ស៊េរី​2016 ក៏​អាច​ភ្ជាប់ និង​បញ្ជា​ឧបករណ៍​ដែល​អាច​ប្រើ​បានជា​មួយ​គ្នា​ជាង​200 នៃ​SmartThings មិន​ថា​ឧបករណ៍ មួយ​ណា​ដែល​ត្រូវ​រោទ៍​ចាក់សោរ ឬ បិទ​ភ្លើង ទាំង​អស់ពី​ទូរទស្សន៍ ។

នៅ​ឆ្នាំ​2015 ជា​ពេល​ដែល​ទូរទស្សន៍ SUHD ត្រូវ​បាន​សម្ពោធ វា​បាន​ក្លាយជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​សម្រេច គោលដៅ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ទីផ្សារ​ក្នុង​រយៈពេល​10​ឆ្នាំ​នេះ នៅ​ក្នុង​ការ​បង្កើន​ចង្វាក់​ផលិតកម្ម​របស់​ម៉ាក យីហោ​។ ប្រជាប្រិយភាព​នៃ​លំដាប់​ទូរទស្សន៍​ដែល​ល្អ​ជាងគេ​នេះ អាច​ត្រូវ​បាន​កំណត់​ដោយ​ការ​ផ្តល់​ឲ្យ​នូវ គុណភាព​រូបភាព​ដ៏​ល្អ​បំផុត​របស់​ទូរទស្សន៍​SUHD ការ​រចនា និង​ទាក់ទង​ទៅ​នឹង​បទ​ពិសោធ​របស់​អ្នក​ប្រើប្រាស់ ដែល​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​រីករាយ​ជាមួយនឹង​ទូរទស្សន៍​នៅ​គ្រប់​ស្ថានភាព​ទាំងអស់​។

នៅ​ក្នុង​កម្មវិធី​ពិ​ព័ណ៌​គ្រឿង​អេ​ឡិច​ត្រូ​និក​ឆ្នាំ​2016 សាម​សុង​បាន​ប្រកាស​ទូរទស្សន៍ SUHD ថ្មី​បំផុត​ជាមួយនឹង បច្ចេកវិទ្យា Quantum dot display ដោយ​មិន​ប្រើប្រាស់​កាត​មី​ញ៉ូ​ម និង​ប្រើប្រាស់​បច្ចេកវិទ្យា Quantum dot ចំនួន 10 បន្ទះ ។ Quantum dot គឺជា​ឧបករណ៍​បង្ហាញ​រូបភាព​ជំនាន់​ក្រោយ​ដែល​ប្រើ​ភាគ​តូច​ល្អិត ដើម្បី​បញ្ចេញ​ពន្លឺ​ដែល​ភ្លឺ​ខ្លាំង បណ្តុំ​ពណ៌​ដែល​ធំ និង​ប្រភេទ​តំណាង​ពណ៌​ដ៏​ច្បាស់​បំផុត នៃ​ឧបករណ៍​បង្ហាញ​។

ការ​កំណត់​ឆ្នាំ​2016 ជា​ចំណុច​ចាប់ផ្តើម​សម្រាប់​ទសវត្សរ៍ បន្ទាប់​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​សាម​សុង​នឹង​បន្ត ជម្រុញ​ការ​កំណត់​គោលដៅ​នេះ ដើម្បី​បង្ហាញ​ថា​ហេតុ​អ្វី​បានជា​ក្រុមហ៊ុន​នៅ​តែ​ជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ និង​អ្វី​ដែល​ជា​សមត្ថភាព​ពិត​របស់​ទូរទស្សន៍​របស់​សាម​សុង  ៕