ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមទ្រាំង​កំពុង​ប្រឈម​មុខ​នឹង​ការ​វិនាស​ហិន​ហោច​គប្បី​នាំគ្នា​អភិរក្ស

13 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ​ទ្រាំង​ជា​ប្រភេទ​រុក្ខជាតិ​កម្រ ​និង​អាច​ប្រឈម​មុខ​ផុត​ពូជ កំពុង​ដង្ហោយ​​ឱ្យ​មានការ​ជួយ​អភិរក្ស ខ​ណៈ​​រងការ​កា.ប់​យក​កំពូល​លក់​ឱ្យ​ឈ្មួញ និង​ទន្ទ្រាន​កា.ប់​គាស់​កាយ​ចោល​យក​ដី​ ហើយ​ម្យ៉ាង​ទៀត ស្រប​ពេល​រដូវ​ប្រាំង​ប្រឈម​នឹងភ្លើង​ឆេះ​ព្រៃដែល​កំពុង​តែ​រីក​រាលដាល​។ ទ្រាំង​ជា​ប្រភេទ​​​រុក្ខជាតិ​ព្រៃ​ម្យ៉ាងដែល​ចាស់​ពី​បុរាណ​​យក​ស្លឹក​ទៅ​ចារ​ទុកជា​គម្ពីរ និង​មាន​អ្នកខ្លះ​យក​ទៅ​ច្នៃ​ធ្វើ​ជាជញ្ជាំង​ផ្ទះ និង​ដំបូលផ្ទះ

ខេត្ត​ក្រចេះ ៖ ​ទ្រាំង​ជា​ប្រភេទ​រុក្ខជាតិ​កម្រ ​និង​អាច​ប្រឈម​មុខ​ផុត​ពូជ កំពុង​ដង្ហោយ​​ឱ្យ​មានការ​ជួយ​អភិរក្ស ខ​ណៈ​​រងការ​កាប់​យក​កំពូល​លក់​ឱ្យ​ឈ្មួញ និង​ទន្ទ្រាន​កាប់​គាស់​កាយ​ចោល​យក​ដី​ ហើយ​ម្យ៉ាង​ទៀត ស្រប​ពេល​រដូវ​ប្រាំង​ប្រឈម​នឹងភ្លើង​ឆេះ​ព្រៃដែល​កំពុង​តែ​រីក​រាលដាល​។ ទ្រាំង​ជា​ប្រភេទ​​​រុក្ខជាតិ​ព្រៃ​ម្យ៉ាងដែល​ចាស់​ពី​បុរាណ​​យក​ស្លឹក​ទៅ​ចារ​ទុកជា​គម្ពីរ និង​មាន​អ្នកខ្លះ​យក​ទៅ​ច្នៃ​ធ្វើ​ជាជញ្ជាំង​ផ្ទះ និង​ដំបូលផ្ទះ ។ សំរាប់​ខេត្ដក្រចេះ ​គេ​សង្កេត​ឃើញ​​ទ្រាំង​ដុះ​មាន​ជា​គុម្ព​តូច​ធំ​បែកមែក​ធាង​សាខានៅ​តាម​ព្រៃក្នុងភូមិ​សាស្ដ្រ​ឃុំ​ស្វាយ​ជ្រះ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​។

បុរស​វ័យ​ចំណាស់​ម្នាក់​រស់នៅ​ភូមិ​ស្វាយ​ជ្រះ​រៀបរាប់​ថា​ក្រោយសំរាក​ពី​ការងារ​បង្ក​បង្កើន​ផលគាត់​តែង​តែ​បររទេះទៅ​កាប់​កំពូល​ទ្រាំងក្នុង​ព្រៃ​សំរាប់​ទុក​លក់​ឱ្យឈ្មួញ​ដោយ​គេ​ទិញក្នុង​មួយ​គីឡូក្រាមតំលៃ​ពី១៥០​ ទៅ​២០០​រៀល ។ ​ការ​​កាប់​យក​កំពូល​ទ្រាំងនេះ​ គឺ​ត្រូវ​ជ្រើស​រើស​យក​ប្រភេទ​ដើម​វ័យ​កណ្ដាលមិន​ឱ្យ​ចាស់​ពេក​ ឬ​ខ្ចី​ពេក ​។ ក្នុង​ដៃ​ប្រដាប់​ដោយ​កាំបិត​វែង​យ៉ាងមុត​មួយ​កំពុង​តែ​កាប់​សក​កំពូល​​ដើមទ្រាំង​បណ្ដើរ គាត់​និយាយ​បណ្តើរថា គាត់​ប្រកបរបរ​កាប់​កំពូល​ទ្រាំង​លក់​ជា​យូរណាស់​មក​ហើយ ហើយ​ប្រជា​ពលរដ្ឋ​នៅ​ក្នុងភូមិ​នេះ​ក៏​ដូច​គ្នា ។ អ្នក​ភូមិបន្ទាប់​ពីប្រកប​របរ​បង្ក​បង្កើន​ផល​រួច​ គឺ​ឆ្លៀតឱកាស​មក​កាប់​ដើម​ទ្រាំង​ដឹក​ទៅ​ដាក់​មុខ​ផ្ទះសំរាប់​លក់​។ រាល់​ល្ងាចតែង​តែមាន​រថយន្ដ​ធុនធំ​របស់​ឈ្មួញ​ដើរ​ប្រមូល​ថ្លឹង​ទិញតាម​ផ្ទះ ​។

បុរស​វ័យ​ចំណាស់​រូប​នេះ​បន្ដ​ថា ប្រសិនបើ​ត្រឹម​ការកាប់​យក​កំពូល​លក់​ដូច​ជា​ពួក​គាត់​គឺ​មិន​​​វិនាស​​ទេ ព្រោះ​ដើម​ទ្រាំង​​កើតត​កូនចៅ​បែក​គុម្ព​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំតែ​វា​អាចប្រឈម​មុខ​ទៅ​នឹង​ការ​វិនាស​ហិន​ហោច​ក្រោម​ស្នាដៃអ្នក​​កាប់​គាស់​យក​ដី និង​ដុត​ព្រៃ​ដែល​កំពុង​តែ​កើត​មាន​ ។ ជា​រៀងរាល់ថ្ងៃ​ជា​ពិសេស​​វេលា​ល្ងាច​គេ​សង្កេត​ឃើញ​មាន​រថយន្ដ​តូច​ធំ​គ្រប់​ប្រភេទ​របស់ឈ្មួញ​ប្រមូល​ទិញ​យកកំពូល​ទ្រាំង​តាម​ផ្ទះ​ប្រជាពលរដ្ឋចាប់ពី​ឃុំ​ស្វាយ​ជ្រះរហូត​ដល់ឃុំ​ឃ្សឹ​ម និង​ឃុំ​ស្នួល ស្រុក​ស្នួល ។ គេ​ទិញ​​ដាក់​ពេញ​រថយន្ដ​ដឹក​សំដៅ​ចូល​ទៅ​ប្រទេស​វៀត​ណាម តាម​ច្រករបៀង​តូច​ធំ តែ​ពុំ​ឃើញ​សមត្ថ​កិច្ច​ណា​មួយ​ចេញ​សួរនាំ​រកច្បាប់ទំលាប់​អ្វី​​ទេ ទោះបីជា​គេ​ដឹង​ថា ​រុក្ខជាតិ​ទ្រាំង​នេះ​ស្ថិត​នៅ​ក្នុង​អនុ​ផល​ព្រៃឈើ​យ៉ាងណាក៏ដោយ​ ។ កំពូល​​ទ្រាំង​​ដែល​ត្រូវ​គេ​ដឹក​ចូល​ទៅ​ប្រទេស​វៀត​ណាម​នេះ គឺ​យក​ទៅ​ច្នៃ​ធ្វើ​ជា​របស់របរ​ប្រើ​ប្រាស់​ដូច​ជាមួក កន្ទេល ព្រមទាំង​របស់របរ​មួយ​ចំនួន​ទៀត ។ បន្ទាប់​ពី​កែ​ច្នៃ​រួច​គេ​បញ្ជូនមក​លក់​នៅ​ស្រុក​ខ្មែរ​វិញ​។

ជុំវិញ​ការ​ប្រឈម​មុខ​នឹង​ការ​វិនាស​របស់​រុក្ខ​ជាតិ​​ទ្រាំង​​នេះ មន្ដ្រី​រដ្ឋបាល​ព្រៃឈើសង្កាត់​ស្វាយ​​ជ្រះ​មួយ​រូប​​បង្ហើប​ប្រាប់​ថា ដើម​​ទ្រាំ​ងត្រូវ​បាន​ចាត់ទុកជា​អនុ​ផល​ព្រៃឈើ​មួយ​ប្រភេទ ហើយ​កន្លង​មកសមត្ថកិច្ច​ជំនា​ញធ្លាប់​​ណែនាំ​ឈ្មួញ​ធំ​ៗ​ដែល​ដើរ​ប្រមូល​ទិញ​ត្រូវ​ទៅបំពេញ​​ឯកសារ​ដឹក​ជញ្ជូន​ត្រឹមត្រូវ និង​ត្រូវ​បង់​ព​ន្ឋ​ចូល​រដ្ឋ​តាម​ការ​កំណត់​ ។ ម្យ៉ាង​វិញទៀត អាជ្ញាធ​រ​កំពុង​តែ​បង្កើត​ឱ្យ​មានការ​អភិរក្ស​ទ្រាំងដោយ​សហ​គមន៍​​ ។ ​ទោះ​បី​ជាបែបណា​ ប្រសិទ្ធ​ភា​នៃ​ការ​អភិរក្ស​​​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ណាស់ ព្រោះ​​មិន​ឃើញ​​សកម្ម​ភាព​ជាក់ស្តែង​ណាមួយ​ក្នុង​ការការ​ពារ​រុក្ខ​ជាតិ​មួយនេះ​ឱ្យ​មាន​និរន្ត​រភាព​ទេ ៕