ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក និង​អ៊ី​រ៉​ង់ស្វែងរក​ការ​ចរចាដើម្បី​ស្តារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

2 ឆ្នាំ មុន

អាមេរិក ៖ ការ​ចរចារ​ដ៏​សំខាន់​ជាមួយ​ប្រទេស​អ៊ី​រ៉​ង់ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នឹង​ត្រូវ​នៅ​ក្នុង​ទីក្រុង Vienna

អាមេរិក ៖ ការ​ចរចារ​ដ៏​សំខាន់​ជាមួយ​ប្រទេស​អ៊ី​រ៉​ង់ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នឹង​ត្រូវ​នៅ​ក្នុង​ទីក្រុង Vienna ប្រទេស​អូ​ទ្រី​ស បន្ទាប់​ពី​ជាប់​គាំង​អស់​រយៈពេល ៥​ខែ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​។

ក្រុម​មន្ត្រី​នឹង​ពិភាក្សា​គ្នា​អំពី​ការ​វិល​ត្រឡប់​មក​វិញ​របស់​អា​មេ​រិ​ក​ចូល​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ដែល​កិច្ចព្រមព្រៀង​នេះ​បាន​ដាក់​កំ​ហឹ​ត​ដល់​សកម្មភាព​នុយ​ក្លេ​អ៊េ​រ​របស់​អ៊ី​រ៉​ង់ ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​។

អ៊ី​រ៉​ង់បាន​រំលោ.ភ​លើ​ការ​ប្តេជ្ញា​ចិត្ត​សំខាន់​ៗ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង ចាប់តាំងពី​ពេល​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៨ និង​បាន​ដាក់​ទណ្ឌកម្ម​អា​មេ​រិ​ក​ឡើង​វិញ​ប្រឆាំង​អ៊ី​រ៉​ង់។

ប៉ុន្តែ​រដ្ឋបាល​ថ្មី​របស់​លោក​ប្រធានាធិបតី Joe Biden បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ដក​ទណ្ឌកម្ម​អា​មេ​រិ​ក​ចេញ ប្រ​សិន​អ៊ី​រ៉​ង​ប​ញ្ឈ​ប់ការរ​លោ.ភ​បំពា.ន​នោះ​។ ប៉ុន្តែ​អ៊ី​រ៉​ង់ចង់​ឲ្យ​អា​មេ​រិ​ក​ធ្វើការ​ដក​ទណ្ឌកម្ម​ចេញ​ជា​មុន​សិន​។

អ្នកការទូត​ប្រទេស​លោក​ខាងលិច​បាន​ព្រមាន​ថា ពេលវេលា​ជិត​អស់ហើយ​ក្នុង​ការ​ចរចារ​រក​ដំណោះស្រាយ ពីព្រោះ​អ៊ី​រ៉​ង​មានការ​រីករ​ចម្រើន​យ៉ាង​លឿន​ក្នុង​កម្មវិធី​ផលិត​សារធាតុ​អ៊ុយ​រ៉ានី​​ញ៉ូ​ម​របស់​ខ្លួន ដែល​ជា​ផ្លូវ​ឆ្ពោះទៅ​ការ​សម្រេច​បាន​គ្រាប់បែក​នុយ​ក្លេ​អ៊ែរ​។

ប៉ុន្តែ​អ៊ី​រ៉​ង់​អះអាង​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​មាន​សន្តិភាព​ទាំងស្រុង​។

ក្រសួងការបរទេស​អ៊ី​រ៉​ង់​បាន​លើក​ឡើង​ថា ខ្លួន​ចង់​ឲ្យ​មានការ​ដក​ទណ្ឌកម្ម​ទាំងអស់​របស់​អា​មេ​រិ​ក និង​មានការ​ធានា​ថា គ្មាន​អនាគត​ប្រធានាធិបតី​អា​មេ​រិ​ក​រូប​ណា​នឹង​បោះបង់​ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​ឯកតោភាគី​ម្តងទៀត​ឡើយ​។

លោក Robert Malley បេសកជន​ពិសេស​ប្រចាំ​អ៊ី​រ៉​ង របស់​លោក Joe Biden បាន​និយាយ​ថា អា​មេ​រិ​កបាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ចាត់វិធានការ​ចាំបាច់​ក្នុង​ការ​វិល​ត្រឡប់​ទៅ​វិញ រួម​មានការ​ដក​ទណ្ឌកម្ម​ដែល​ដាក់​ដោយ​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី Donald Trump​។

ប៉ុន្តែ​លោក​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ទ្វារ​សម្រាប់​ការ​ចរចារ​នឹង​មិន​បើក​រហូត​ឡើយ​។

សូម​រម្លឹក​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ី​រ៉​ង​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៥​ដោយ​មានការ​ចូលរួម​ពី​ប្រទេស​មហាអំណាច​ចំនួន ៦​ដូច​ជា អា​មេ​រិ​ក ចក្រភព​អង់គ្លេស អា​ឡឺ​ម៉​ង ចិន រុ​ស្សី និង​បារាំង​។ អា​មេ​រិ​កបាន​ដកខ្លួន​ចេញ​កាលពី​ឆ្នាំ ២០១៨៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ