ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នកដំណើរជាង​១០​នាក់​នៅ​ហូ​ឡង់​ឆ្លង​វីរុស​​បំប្លែង​​ថ្មី ពី​អា​ហ្វ្រិ​ក​ខាងត្បូង

2 ឆ្នាំ មុន

ហូឡង់ ៖ អ្នកដំណើរ​ចំនួន​១៣​នាក់​ដែល​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ហូ​ឡង់​ពី​ប្រទេស​អា​ហ្វ្រិក​​ខាងត្បូង​ ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​មាន​

ហូឡង់ ៖ អ្នកដំណើរ​ចំនួន​១៣​នាក់​ដែល​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ហូ​ឡង់​ពី​ប្រទេស​អា​ហ្វ្រិក​​ខាងត្បូង​ ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​មាន​ផ្ទុក​វីរុស​បំប្លែង​​ថ្មី Omicron​។

ពួក​គេ​ស្ថិត​ក្នុង​ចំណោម​អ្នកដំណើរ​ចំនួន៦១​នាក់​ដែល​រក​ឃើញ​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​។ ការ​រក​ឃើញ​កើតឡើង​ខណៈ​ដែល​ការ​រឹត​បន្តឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​ប្រទេស​ហូ​ឡង់ បន្ទាប់​ពី​មានការ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​រីក​រាល​ដែល​នៃ​វីរុស​​បំប្លែង​​ថ្មី Omicron​។

វីរុស​ថ្មី Omicron ត្រូវ​បាន​ប្រទេស​អា​ហ្វ្រិ​ក​​ខាងត្បូង​ធ្វើ​រាយការណ៍​លើក​ដំបូង​ទៅ​កាន់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​ទី ២៤ ខែ​វិ​ច្ឆ​ការ​កន្លង​ទៅ​នេះ ហើយ​ភ​ស្ថុ​តាង​ដំបូង​បាន​បង្ហាញ​ថា វីរុស​នេះ​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​រីក​រាលដាល​ខ្លាំង​។ អង្គការ​សុខភាព​ពិភពលោក​ហៅ​វា​ថា​ជា​វីរុស​​បំប្លែង​​ថ្មី​គួរ​ឲ្យ​ព្រួយបារម្ភ​។

ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​បាន​ចាត់វិធានការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​នៅ​តំបន់​អា​ហ្វ្រិ​ច​ខាងត្បូង​។ ប៉ុន្តែ​ប្រធានាធិបតី​ខាងត្បូង​លោក Cyril Ramaphosa ហៅ​ការ​រឹត​បន្តឹង​លើ​ប្រទេស​ខ្លួន​ថា​រឿង​មិន​សម​ហេតុផល និង​មិន​ផ្អែក​លើ​វិទ្យាសាស្ត្រ និង​អំពាវនាវ​ឲ្យ​មានការ​លុប​ចោល​បម្រាម​នោះ​ជា​បន្ទាន់​។

សូម​បញ្ជាក់​ថា សហរដ្ឋអាមេរិក សហភាព​អ៊ឺ​រ៉ុ​ប ចក្រភព​អង់គ្លេស និង​ប្រទេស​ជា​ច្រើន​ទៀត បាន​ធ្វើការ​បិទ​ជើងហោះហើរ​មក​ពី​តំបន់​អា​ហ្វ្រិ​ច​ដូច​ជា អា​ហ្វ្រិ​ច​ខាងត្បូង បូត​ស្វា​ណា (Botswana) ហ្សី​ម​បា​វ៉េ (Zimbabwe) ណា​មី​ប៊ី (Namibia) ឡេ​សូ​ថូ (Lesotho) អេស​វ៉ា​ធី​នី (Eswatini) ម៉ូ​សំ​ប៊ិក (Mozambique) និង​ប្រទេស​ម៉ា​ឡា​វី (Malawi)​។ នៅ​អា​មេ​រិ​ក បំរាម​នោះ​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​។

អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា​ពួក​គេ​ត្រូវ​សិក្សា​ជា​ច្រើន​ទៀត​អំពី​វីរុស​បំប្លែង​ថ្មី​នោះ ហើយ​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​ត្រូវការ​ពេល​ប្រហែល​ពីរ​បី​ស​ប្តា​ហ៍​ដើម្បី​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​វីរុស​បំ​លែង​ថ្មី ខណៈ​ដែល​អ្នកជំនាញ​បាន​ធ្វើការ​ដើម្បី​កំណត់​ថា​តើ​វា​ឆ្លង​យ៉ាងដូចម្តេច​។

នៅ​អា​ហ្វ្រិ​ច​ខាងត្បូង ពលរដ្ឋ​ប្រមាណ ២៤​ភាគរយ​ប៉ុណ្ណោះ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ពេញលេញ ដែល​ការ​ឆ្លង​រីក​រាលដាល​អាច​នឹង​កើត​មាននៅ​ទីនោះ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ