ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់ ឈរមើលគេគប់ប៉េងប៉ោង ស្រាប់តែ​ត្រូវជនសង្ស័យ លួចកា.ប់រងរបួសធ្ងន់ សង្ស័យគំនុំ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន​៖ យុវជនម្នាក់ រងរបួសក្បាលផ្នែកខាងក្រោយ ត្រូវបានគ្រូពេទ្យដេរអស់ជាច្រើនថ្នេរ ខណ:ឈរមើល​គេលេង​គប់ប៉េងប៉ោង ក្នុងបរិវេណវត្ត នៅក្នុងកម្មវិធីបុណ្យមួយ។ យុវជននោះ ត្រូវ​ជន​សង្ស័យប្រមាណ ៧នាក់​…

ខេត្តប៉ៃលិន​៖ យុវជនម្នាក់ រងរបួសក្បាលផ្នែកខាងក្រោយ ត្រូវបានគ្រូពេទ្យដេរអស់ជាច្រើនថ្នេរ ខណ:ឈរមើល​គេលេង​គប់ប៉េងប៉ោង ក្នុងបរិវេណវត្ត នៅក្នុងកម្មវិធីបុណ្យមួយ។ យុវជននោះ ត្រូវ​ជន​សង្ស័យប្រមាណ ៧នាក់​ ទៅ ៨នាក់ យក​ដាវសាម៉ារ៉ៃ ទៅលួចកាប់ប្រហារពីក្រោយ បណ្តាលឱ្យរបួសក្បាល និងដៃ ហូរឈាមជោកខ្លួន។

ចំណែកជនសង្ស័យ ក្រោយពេលធ្វើសកម្មភាពកាប់ប្រហាររួច ក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍លួចកាប់​យុវជន​ឲ្យរបួសក្បាល ដេរអស់ច្រើនថ្នេរនេះ បានកើតឡើង កាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចវត្តភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះមាន​ឈ្មោះ យ៉េន ចំរើន ភេទប្រុស អាយុ ១៧ឆ្នាំ ជាកសិករ រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ( របួសក្បាល១០ថ្នេរ និងរបួសដៃ ខាងស្ដាំ)​។

ចំណែកជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ មានគ្នាប្រហែល ៧ ទៅ ៨នាក់ បានរត់គេចខ្លួនអស់បាត់ស្រមោល ក្រោយ​កាប់ប្រហារជនរងគ្រោះរួច។

​សមត្ថកិច្ចនគរបាលជំនាញនៃអធិការស្រុកសាលាក្រៅ បានឲ្យដឹងថា ​ករណីខាងលើនេះ មូលហេតុ ដោយមុនពេលកើតហេតុ គេឃើញជនរងគ្រោះ កំពុងឈរមើលគេគប់ប៉េងប៉ោងនៅក្នុងបរិវេណវត្តកុយ ក្នុងពិធីបុណ្យមួយ ដោយសង្ស័យមានបញ្ហា​គំនុំជាមួយគ្នាពីមុន ស្រាប់តែនៅសុខៗ ត្រូវក្រុមជនសង្ស័យមកធ្វើសកម្មភាពកាប់ប្រហាររងរបួស រួចរត់គេចខ្លួនបែបនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រោយពេលទទួលបានពាក្យបណ្តឹង បច្ចុប្បន្ន កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការ​ដ្ឋាននគរបាល ស្រុកសាលាក្រៅ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាលាក្រៅ កំពុងសហការគ្នា ស្រាវជ្រាវ រកមុខសញ្ញា ដែលបានប្រព្រឹត្ត កាប់ជនរងគ្រោះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕ ​នីយ៉ា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ