ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចូលទិវង្គតហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ចូល​ទិវង្គត​ហើយ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​។ នេះ​បើតាម​ឯកឧត្តម ខៀវ…

ភ្នំពេញ​៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ចូល​ទិវង្គត​ហើយ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​។ នេះ​បើតាម​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា «​ទើប​ទទួលដំណឹង​ពី​ឯកឧត្តម អ៊ុម ដា​រា​វុ​ឌ្ឍ ថា សម្តេចក្រុមព្រះ បាន​ចូល​ទិវង្គត កាលពី​ព្រឹក​មិញ​នេះ វេលា​ម៉ោង ៩ និង ៤០ ម៉ោង​នៅក្នុង​ប្រទេស​បារាំង ត្រូវ​នឹង​ម៉ោង ៣ និង ៤០​នាទី ម៉ោង​នៅ​ភ្នំពេញ​។ កំពុង​រង់ចាំ​ដំណឹង​បញ្ជាក់​បន្ថែមទៀត​»​។​

​ប្រសូត​ថ្ងៃទី​២ ខែមករា ឆ្នាំ​១៩៤៤ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ព្រះរាជបុត្រ​ទី​ពីរ​របស់​ព្រះបាទ នរោត្តម សីហនុ និង​ត្រូវជា​ព្រះរាម​ មាតាទីទៃ នៃ​ព្រះមហាក្សត្រ​កម្ពុជា បច្ចុប្បន្ន គឺ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​។

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយ​បាន​ជាប់ឆ្នោត ក្លាយជា​នាយករដ្ឋមន្ត្រី​ទីមួយ នៅ​ឆ្នាំ​១៩៩៣ រហូតដល់​ឆ្នាំ​១៩៩៧​។ បន្ទាប់មក ព្រះអង្គ ក៏បាន​ក្លាយជា​ព្រះប្រធានរដ្ឋសភា ចន្លោះ​ឆ្នាំ​១៩៩៨ ដល់​​ឆ្នាំ​២០០៦​។​

​កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ក្បួន​រថយន្ត​របស់​ស​ម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ផ្លូវជាតិ​លេខ​៤ ក្នុង​ខេត្ត​ព្រះសីហនុ បណ្តាល​ព្រះអង្គ រងរបួស​ធ្ងន់ធ្ងរ ហើយ​អ្នក​ម្នាង អ៊ុក ផល្លា ទទួលមរណភាព​។ ភ្លាមៗ ព្រះអង្គ ត្រូវបាន​គេ​បញ្ជូនទៅ​ព្យាបាល នៅ​ប្រទេស​ថៃ និង​ក្រោយមក បញ្ជូនទៅ​ព្យាបាល​ព្រះរោគ នៅ​ប្រទេស​បារាំង រហូតដល់​ថ្ងៃ​ចូល​ទិវង្គត​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ