ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួចម៉ូតូម្ដង ៣គ្រឿង ក្នុងបុរីប៉េងហួត បឹងស្នោរ តែតាមរកឃើញ ១គ្រឿងវិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ មានករណីជនសង្ស័យ លួចម៉ូតូក្នុងបុរីប៉េងហួត បឹងស្នោរ​ នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ចំនួន ៣គ្រឿងហើយយក ១គ្រឿង ប្លុងចោលនៅហាងកាហ្វេ…

ភ្នំពេញ៖ មានករណីជនសង្ស័យ លួចម៉ូតូក្នុងបុរីប៉េងហួត បឹងស្នោរ​ នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ចំនួន ៣គ្រឿងហើយយក ១គ្រឿង ប្លុងចោលនៅហាងកាហ្វេ ដោយម្ចាស់តាមទាន់ ព្រោះភ្ជាប់ប្រព័ន្ធ GPS បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង ​៦ និង ៣០នាទី យប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចស្ថានីយប្រេង តាមផ្លូវ៤៣០ សង្កាត់​ទួលទំពូងទី២ ខណ្ឌចំការមន​។


បុរសជនរងគ្រោះ មានឈ្មោះ លី កែវ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាងបាញ់ថ្នាំ ស្នាក់នៅផ្ទះជួលបុរីប៉េងហួត តាមផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រាប់អ្នកយកព័ត៌​មាន​ថា មុនកើតហេតុ កាលវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ប្រពន្ធគាត់បានជិះម៉ូតូម៉ាកហុងដា CLICK ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1IR-5637 ត្រលប់ពីផ្សារ ទុកចតម៉ូតូ នៅមុខផ្ទះជួល ស្រាប់តែដើរចូលផ្ទះបន្តិច ក៏ចេញមកវិញ ចោរលួចម៉ូតូបាត់។ ក្រោយមក ក៏តាមរកដោយម៉ូតូរបស់គាត់ ដែលមានភ្ជាប់ប្រព័ន្ធ GPS រហូតមកដល់ល្ងាចម៉ោង ៦ ថ្ងៃខែដដែល រកឃើញម៉ូតូគាត់ នៅក្នុងស្ថានីយប្រេង ១កន្លែង នៅតាមផ្លូវ ៤៣០ សង្កាត់​ទួលទំពូងទី២ ខណ្ឌចំការមន តែមិនទាន់ហ៊ានចូលយកម៉ូតូភ្លាមទេ ដោយរង់ចាំបងប្អូន មកគ្នាច្រើនបន្តិច ដើម្បីចាប់ជនសង្ស័យ ដែលសងំនៅក្នុងស្ថានីយប្រេង។ ក្រោយមក ជនសង្ស័យដូចដឹងខ្លួន បក្សពួកចោរ បាននាំគ្នា ជិះម៉ូតូចេញម្ដង១ៗ ដែលម៉ូតូ សរុប ៣គ្រឿង មនុស្ស ៧នាក់ មានស្រីប្រុស នាំគ្នាជិះម៉ូតូចេញម៉ូតូ ២គ្រឿង ហុងដាឌ្រីម និងម៉ូតូអាយខុន ចេញបាត់។ តែដោយគ្រួសារអត់ទាន់មកដល់ ក៏សំរេចចិត្តដើរទៅឈរក្បែរម៉ូតូម៉ាកហុងដា CLICK ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1IR-5637 ខ្លាចជនសង្ស័យ ជិះយកទៅបាត់ទើបជនសង្ស័យ មិនហ៊ានជិះ ទុកម៉ូតូគាត់ នៅបរិវេណស្ថានីយប្រេងនោះតែម្ដង។

បុរសជនរងគ្រោះ បន្តទៀតថា ករណីជនសង្ស័យ មិនដឹងថា មានគ្នាប៉ុន្មាននាក់ អោយច្បាស់ទេ តែបានចូលក្នុងបុរីប៉េងហួត លួចម៉ូតូនៅល្ងាចនេះ មានចំនួន ៣គ្រឿង ពេលតែមួយ ពិតជាមិនធម្មតា។ ដូច្នេះស្នើសុំអោយសន្តិសុខ ក៏ដូចកងកម្លាំង​សមត្ថកិច្ច ជួយស្រាវជ្រាវ តាមរយៈកាំរ៉ាសុវត្ថិភាព នៅទីតាំងកើតហេតុ នៅបុរីប៉េងហួត ក្នុងសង្កាត់​និរោធ និងទីតាំងប្រទះ​ឃើញម៉ូតូ នៅសង្កាត់​ទួលទំពូងទី២ ខណ្ឌចំការមនដើម្បីចាប់ជនសង្ស័យ យកមកដាក់ទោស ​តាមផ្លូវច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ