ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្នះ​ខ្លួនឯង​គឺជា​ជម្នះ​ដ៏​ប្រសើរ

2 ឆ្នាំ មុន

គាថា​ធម្មបទ ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា បុគ្គល​ណា​ដែល​ឈ្នះ​មនុស្ស​មួយ​ពាន់​គុណ​នឹង​មួយ​ពាន់​គឺ​ស្មើនឹង​មួយ​លាន​ក្នុង​សមរភូមិ​ក៏​ដោយ បុគ្គល​នោះ​ក៏​មិន​ឈ្មោះ​ថា អ្នក​ឈ្នះ​ដ៏​ប្រសើរ​ក្នុង​សង្គ្រាម​បាន​ឡើយ ចំណែកឯ​បុគ្គល​ណា​ឈ្នះ​ខ្លួនឯង​តែ​ម្នាក់​បាន​ហើយ បុគ្គល​នោះ​ជា​អ្នក​ដែល​ឈ្នះ​ដ៏​ប្រសើរ​បំផុត​នៅ​ក្នុង​សមរភូមិ ។ ព្រោះថា​ការ​ឈ្នះ​ខ្លួនឯង គឺជា​ឈ្នះ​ការ​ប្រសើរ​ក្រៃ​លែង…

គាថា​ធម្មបទ ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា បុគ្គល​ណា​ដែល​ឈ្នះ​មនុស្ស​មួយ​ពាន់​គុណ​នឹង​មួយ​ពាន់​គឺ​ស្មើនឹង​មួយ​លាន​ក្នុង​សមរភូមិ​ក៏​ដោយ បុគ្គល​នោះ​ក៏​មិន​ឈ្មោះ​ថា អ្នក​ឈ្នះ​ដ៏​ប្រសើរ​ក្នុង​សង្គ្រាម​បាន​ឡើយ ចំណែកឯ​បុគ្គល​ណា​ឈ្នះ​ខ្លួនឯង​តែ​ម្នាក់​បាន​ហើយ បុគ្គល​នោះ​ជា​អ្នក​ដែល​ឈ្នះ​ដ៏​ប្រសើរ​បំផុត​នៅ​ក្នុង​សមរភូមិ ។

ព្រោះថា​ការ​ឈ្នះ​ខ្លួនឯង គឺជា​ឈ្នះ​ការ​ប្រសើរ​ក្រៃ​លែង ចំណែកឯ​ពួក​សត្វ​ក្រៅពី​នេះ ដែល​គេ​បាន​យកឈ្នះ​ហើយ មិន​ប្រសើរ​ឡើយ ព្រោះថា​កាលបើ​បុគ្គល​អប់រំ​ខ្លួន​ល្អ​ហើយ មាន​ប្រក្រតី​សង្រួម​ជាប់​ជា​និច្ច ទេវតា គន្ធ​ព្ធ មារ ព្រមទាំង​ព្រហ្ម​គប្បី​ធ្វើ​នូវ​ជ័យ​ជំនះ​របស់​បុគ្គល​នោះ ឱ្យ​បរាជ័យ​វិញ​ពុំ​បាន​ឡើយ ។

ចំណែកឯ​ឈ្នះ​បុគ្គល​ដទៃ​ជា​ជម្នះ​មិន​ប្រក្រតី​ឡើយ ថ្ងៃក្រោយ​គង់​ត្រឡប់​ជា​ចាញ់​វិញ​មិន​ខាន ។ សូម​អនុមោទនា​បុណ្យ​កុសល​! សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ