ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​រស់នៅ​ដោយ​ក្តី​សង្ឃឹម

2 ឆ្នាំ មុន

បើ​ទោះជា​អ្នក​អស់ទ្រព្យ​សម្បត្តិ ឬ​អស់​អ្វី​ៗ​ពី​ខ្លួន​រលីង​ក៏​ដោយ សូមកុំ​អស់សង្ឃឹម​ឡើយ ព្រោះ​យ៉ាង​ហោច​ណាស់​ក៏​អ្នក​នៅ​មាន​ថ្ងៃនេះ​និង​ថ្ងៃស្អែក​សម្រាប់​សាង​វាសនា​របស់​អ្នក​ឱ្យ​ភ្លឺស្វាង​បាន ។ មើលចុះ​មនុស្ស​ដែល​ធ្លាប់​បរាជ័យ ធ្លាប់​ដួល ធ្លាប់​ត្រូវ​គេ​បដិសេធ​រាប​មិន​អស់ ប៉ុន្តែ​ដោយសារ​គេ​មិន​អស់សង្ឃឹម​ហ្នឹងហើយ​ទើប​គេ​ខំតស៊ូ​រហូត​បាន​ផ្លៃ​ផ្កា​នៃ​ជីវិត​របស់​គេ ។…

បើ​ទោះជា​អ្នក​អស់ទ្រព្យ​សម្បត្តិ ឬ​អស់​អ្វី​ៗ​ពី​ខ្លួន​រលីង​ក៏​ដោយ សូមកុំ​អស់សង្ឃឹម​ឡើយ ព្រោះ​យ៉ាង​ហោច​ណាស់​ក៏​អ្នក​នៅ​មាន​ថ្ងៃនេះ​និង​ថ្ងៃស្អែក​សម្រាប់​សាង​វាសនា​របស់​អ្នក​ឱ្យ​ភ្លឺស្វាង​បាន ។

មើលចុះ​មនុស្ស​ដែល​ធ្លាប់​បរាជ័យ ធ្លាប់​ដួល ធ្លាប់​ត្រូវ​គេ​បដិសេធ​រាប​មិន​អស់ ប៉ុន្តែ​ដោយសារ​គេ​មិន​អស់សង្ឃឹម​ហ្នឹងហើយ​ទើប​គេ​ខំតស៊ូ​រហូត​បាន​ផ្លៃ​ផ្កា​នៃ​ជីវិត​របស់​គេ ។ ក្ដី​សង្ឃឹម​ជា​កម្លាំង​ជំរុញ​មនុស្ស​មិន​ឲ្យ​ងាយ​នឹង​បោះបង់ មិន​ងាយ​នឹង​រត់​ចោលការ​លំបា​ក​នោះ​ឡើយ ទោះបី​ការងារ​នោះ​យើង​ត្រូវធ្វើ​តែ​ម្នាក់ឯង​ឬ​ត្រូវ​អ្នក​ដទៃ​ជេរ​ស្ដីថា យើង​ជា​មនុស្ស​ឆ្កូត​ក៏​ដោយ ។

ក្ដី​សង្ឃឹម​គ្មាន​រូប គ្មាន​រាង គ្មាន​រសជាតិ​នោះ​ទេ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​កាយ​មិន​ងាយ​ហត់ ចិត្ត​មិន​ងាយ​នឿយណាយ​បាន ។

មនុស្ស​ដែល​ចេះ​រស់នៅ​ជាមួយនឹង​ក្ដី​សង្ឃឹម​រមែង​នៅ​តែ​អាច​រក្សា​ស្នាមញញឹម​បាន ទោះបី​បញ្ហា​ដែល​គេ​កំពុង​ដោះស្រាយ​នោះ​ធំ ឬ​ពិបាក​រក​ដំណោះស្រាយ​ក៏​ដោយ ក៏​នៅ​តែ​អាច​ទៅ​រួច ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ