ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​ស៊ុ​ង​ទម្លាក់ Apple ជាទី​ផ្សារ​នាំមុខ​គេ​នៅ​អា​មេ​រិ​ក

7 ឆ្នាំ មុន

យោង​តាម​ក្រុមហ៊ុន​វិភាគ Counterpoint Research ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្រុមហ៊ុន​សាំ​ស៊ុ​ង​បច្ចុប្បន្ន​កំពុង​តែ​កាន់កា.ប់​ទីផ្សារ​នៅ​សហរដ្ឋអាមេរិក ពោល​គឺ​បាន​ទម្លាក់​ក្រុមហ៊ុន Apple

យោង​តាម​ក្រុមហ៊ុន​វិភាគ Counterpoint Research ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្រុមហ៊ុន​សាំ​ស៊ុ​ង​បច្ចុប្បន្ន​កំពុង​តែ​កាន់កាប់​ទីផ្សារ​នៅ​សហរដ្ឋអាមេរិក ពោល​គឺ​បាន​ទម្លាក់​ក្រុមហ៊ុន Apple ជាទី​ផ្សារ​ស្មា​ត​ហ្វូ​ន​លំដាប់​ជួរ​មុខ ។ ក្រុមហ៊ុន​សាំ​ស៊ុ​ង​ធ្លាប់​យក​ប្រៀប​លើ​ក្រុមហ៊ុន Apple កាលពី​១១​ខែ​មុន ប៉ុន្តែ​ឥឡូវនេះ​បាន​វ៉ា​ដាច់​ម្តងទៀត​ដោយសារ​តែ​ផលិតផល Galaxy S7 របស់​ខ្លួន ។

យោង​តាម​ប្រភព​ដដែល​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​សាំ​ស៊ុ​ង​មាន​ទីផ្សារ​ភាគហ៊ុន​២៨,៨% កាលពី​ខែមីនា ខណៈ​ក្រុមហ៊ុន Apple មាន​ត្រឹមតែ​២៣% ។ ការ​លក់​ទូរស័ព្ទ Galaxy S7 របស់​ក្រុមហ៊ុន​សាំ​ស៊ុ​ង​មាន​សន្ទុះ​ខ្លាំង​នៅ​ទឹកដី​អា​មេ​រិ​ក ខណៈ​ពេល​ដែល​ទូរស័ព្ទ iPhone SE របស់​ក្រុមហ៊ុន Apple មិន​បាន​ជួយ​ស្តារ​មុខមាត់​ឡើង​វិញ​ទេ ។

ក្រុមហ៊ុន​សាំ​ស៊ុ​ង​ស្ថិត​នៅ​លំដាប់ថ្នាក់​ទី ១, Apple ឈរ​លេខ​២ ចំណែក​ក្រុមហ៊ុន LG ស្ថិត​នៅ​លំដាប់​ថា្ន​ក់​ទី​៣ ជាមួយនឹង​ទីផ្សារ​ភាគហ៊ុន ១៧,៧% ។ រីឯ​ក្រុមហ៊ុន​ចិន ZTE ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៤ ដែល​មាន​ភាគហ៊ុន ៦,៦% និង​ក្រុមហ៊ុន​បារាំង Alcatel ស្ថិត​នៅ​លេខ​៥​មាន​ទីផ្សារ​ភាគហ៊ុន ៤,៥% ៕