ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្សិលមិញ ស្លា.ប់៥ និងរបួសធ្ងន់-ស្រាល១៦

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​កាលពី​​ថ្ងៃ​ទី​៨ ​ឧសភា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​យប់​៤​លើក បណ្តាល​​ឱ្យ​​មនុស្ស​ស្លា.ប់​៥​នាក់ រង​​របួសធ្ងន់​​១០​នាក់ (​ស្រី​​២​នាក់​) និង​របួសស្រាល​៦​នាក់ (​ស្រី​២​នាក់​) ។

រាជធានី​ភ្នំពេញ ៖ ​កាលពី​​ថ្ងៃ​ទី​៨ ​ឧសភា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​យប់​៤​លើក បណ្តាល​​ឱ្យ​​មនុស្ស​ស្លាប់​៥​នាក់ រង​​របួសធ្ងន់​​១០​នាក់ (​ស្រី​​២​នាក់​) និង​របួសស្រាល​៦​នាក់ (​ស្រី​២​នាក់​) ។ 

​​ក្នុង​ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បណ្តាល​ឱ្យ​​ខូចខាត​យានយន្ត សរុប​ចំនួន​១៥​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​៨​គ្រឿង​, រថយន្ត​ធុន​តូច៦​គ្រឿង , រថយន្ត​ធុន​ធំ១​គ្រឿង , ថ្មើរជើង​១​នាក់ ។

ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​​កើត​មាន​​គ្រោះថ្នាក់​ចរាចរណ៍រួម​មាន ល្មើស​ល្បឿន​៥​លើក (​ស្លាប់​២​នាក់​) , មិន​ប្រកាន់​ស្តាំ​១​លើក​ (​ស្លាប់១​នាក់​), ប្រជែង​គ្រោះថ្នាក់១​លើក, មិន​គោរព​សិទ្ធិ១​លើក, បត់​គ្រោះថ្នាក់១​លើក (​ស្លាប់១​នាក់​), ងងុយដេក១​លើក
(​ស្លាប់​១​នាក់​) ក្នុង​នោះ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​១២​នាក់ យប់​៥​នាក់ ។  គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួម​មាន​ផ្លូវជាតិ​ចំនួន​៦​លើក, ផ្លូវ​ខេត្ត​ក្រុង៣​លើក​, ផ្លូវលំ​១​លើក   ។ ​