រាជធានីភ្នំពេញ ៖ តារាសម្តែង នី មុនីនាថ ហាក់បីដូចជាពន្យាពេលយកគ្រួសារ ដើម្បីសាងបានជីវិតថ្មីនៃស្នេហា។ ច្រើនឆ្នាំមកហើយ ដែលគេគ្មានលេចឮដំណឹងសោះថា តារាមុខស្រទន់ ពូកែចូលតួនេះ មានដំណឹងរៀបការបង្ហាញគេឯងអោយស្គាល់អនាគតស្វាមី។ នាងគ្រាន់តែបង្ហើបថា មានសង្សារហើយ ជាអ្នករស់នៅប្រទេសអូស្ត្រាលី ហើយនឹងមើលចិត្តគ្នា ដើម្បីសំពះផ្ទឹម។ ប៉ុន្តែរំលងទៅការសន្យា ជាមួយអ្នកគាំទ្រ មុនីនាថ ហាក់នៅមិនទាន់មានពន្លឺអ្វីទាំងអស់ នៅរក្សាភាពនៅលីវដល់ពេលណាទៀត។
នី មុនីនាថ ហាក់បីដូចជា មិនសូវចង់បើកកកាយអំពីជីវិតស្នេហាអោយគេបានដឹងច្រើនសោះឡើយ បើទោះជានាងមានម្ចាស់បេះដូងមើលថែត្រូវចិត្តក្តី។ ខុសពីគេ ដែលមានគូស្នេហ៍រមែងបង្ហាញសារនឹករលឹកគ្នា និងរូបថតនៅលើបណ្តាញសង្គមយ៉ាងផ្អែមល្ហែម។ ប៉ុន្តែតារាស្រគត់ស្រគំរូបនេះវិញ គឺថា មិនសូវបង្ហាញអោយគេឯងឃើញឡើយ។ ប្រការនេះហើយគេយល់ថា នាងអាចមិនមានស្នេហា ឬមួយមិនចង់អោយគេដឹងច្រើន ដោយសារតែស្នេហាទី២ ដែលនាងរើសយកមកនោះ ស្ថិតក្នុងការពិចារណា ស្របពេលដែលចាស់ទុំដឹងឮរួចរាល់។
![Picture]()
សភាពឆ្លងកាត់ស្នេហាបរាជ័យម្តងទៅហើយនោះ ទើប មុនីនាថ ខ្លាចជួបរឿងចាស់ឡើងវិញ។ ម្ល៉ោះហើយទើបនាងចង់ពិសោធន៍ស្នេហទី២នេះ អោយប្រសើរជាក់លាក់ច្បាស់ក្នុងចិត្តសិន ទើបរកពាលាជ័យតាមក្រោយ។ ហើយរយៈពេលចុងក្រោយនេះ នី មុនីនាថ ហាក់លេងខ្លួនចំហរសាច់ ដូចជាសប្បាយចិត្តច្រើន ឬមួយនាងកំពុងទទួលបានភាពកក់ក្តៅនៃចំណងស្នេហ៍។ ចំណែកបុរសជាច្រើននៅតែមើលឃើញថា មុនីនាថ នៅតែស្រស់ស្អាត នាងមានមន្តស្នេហ៍ណាស់លើទឹកមុខ។
ឆ្លងកាត់បទពិសោធន៍នៃការងារសម្តែងជាច្រើនឆ្នាំ មិត្តដ៏ជិតដិតរបស់ សារ៉ាយ សក្ខណា រូបនេះ នៅបន្តការងារសិល្បៈ ដោយទទួលបានទីផ្សារភាពយន្តឡើងវិញ ក្រោយពេលសម្រាកមួយរយៈ មើលមុខរបរផ្ទាល់ខ្លួន។ រីឯអ្នកគាំទ្រវិញ នៅតែតាមដានថា តើឆ្នាំណាដែល មុនីនាថ ព្រមរៀបការអោយផ្អើលសង្គមសិល្បៈ?។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ