ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូត្រ វាសនា​ ​សងសឹក​បាន​សម្រេច​ ខណៈ​សេក ចៅ​ជូត​ និង​ចក់ ស៊ី​វិ​ន ​ស្មើ​ពិន្ទុ​គ្នា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​ការ​ប្រកួត​កីឡាប្រដាល់​ក្បាច់​ខ្មែរ​បុរាណ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ កាលពី​ថ្ងៃ​សៅរ៍​ ទី​២៧ ​វិច្ឆិកា​ កន្លង​មកនេះ

រាជធានី​ភ្នំពេញ​ ៖ ​ការ​ប្រកួត​កីឡាប្រដាល់​ក្បាច់​ខ្មែរ​បុរាណ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ កាលពី​ថ្ងៃ​សៅរ៍​ ទី​២៧ ​វិច្ឆិកា​ កន្លង​មកនេះ កីឡាករ​សូត្រ វាសនា​មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​បាន​ក្លាយជា​ម្ចាស់​ប្រាក់​លា​នខា​រ៉ា​បាវ​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ ខណៈ​កីឡាករ​សេក ចៅ​ជូត ​មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប និង​កីឡាករ​ចក់ ស៊ី​វិ​ន ​ក្លិប​នាយក​ដ្ឋា​ន​អង្គរក្ស​បាន​ត្រឹម​ចែក​ប្រាក់​រង្វាន់​ពាក់​កណ្ដាល​ម្នាក់​ប៉ុណ្ណោះ ដោយសា​តែ​គេ​ទាំង​ពីរ​ត្រូវ​បាន​គណៈកម្មការ​ប្រកួត​ប្រកាស​លទ្ធផល​ឱ្យ​ស្មើ​ពិន្ទុ​គ្នា ។

កីឡាករ​សូត្រ វាសនា ​ដែល​បាន​ក្លាយជា​ម្ចាស់​ប្រាក់​លាន​លើក​នេះ ក្រោយ​ពី​គេ​បាន​យកឈ្នះ​លើ​កីឡាករ​ពុទ្ធ សំបូរ ​មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ ខណ្ឌ​ពោធិ​សែន​ជ័យ ​ដោយ​ពិន្ទុ​ដាច់​ទាំង​៥​ទឹកតែ​ម្ដង​ ។ ​ទោះជា​យ៉ាងណា​ គូ​នេះ​ត្រូវ​បាន​លោ​អាជ្ញាកណ្ដាល​ធ្វើការ​ព្រមាន​ម្ដងម្នាក់​ដូច​ដោយសា​តែ​កំហុស​បច្ចេកទេស ជា​ពិសេស​ការ​ប្រកួត​ឈាន​ចូល​ដល់​ទឹក​ទី​៣​សូត្រ វាសនា​បាន​ទាត់​ចំ​ប្រដាប់​ការពារ​ពុទ្ធ សំបូរ​មួយ​ជើង​យ៉ាង​ទម្ងន់​ត្រូវ​ពន្យា​ពេល​អស់​ជិត​២​នាទី​ ទើប​អាចប្រកួត​វិញ​បាន​ ។ ​ប៉ុន្តែ​ចូល​ដល់​ទឹក​ទី​៥​ពុទ្ធ សំបូរ​ បាន​ជ្រុលជើង​ធាក់​ត្រូវ​ប្រដាប់​ការពារ​សូត្រ វាសនា​ វិញ​ម្ដង ហើយ​ត្រូវ​លោក​អាជ្ញា​កណ្ដាល​ហៅ​មក​ព្រមាន​ដូច​គ្នា​ ។

​ទោះបីជា​មាន​បញ្ហា​កើតឡើង​បន្តិចបន្តួច​ក្ដី សម្រាប់​ការ​ប្រកួត​រវាង​គូ​សងសឹក​ទាំង​ពីរ​នេះ ពិតជា​មិន​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​ខកបំណង​ឡើយ​។​ម្យ៉ាងវិញទៀត​រវាង​គូ​នេះ​ធ្លាប់​ប៉ះ​គ្នា​ចំនួន​ពីរ​លើក​រួច​មក​ហើយ​គឺ​ចាញ់​ឈ្នះ​ម្ដងម្នាក់​ដូច​គ្នា​។​ចំណែក​លើក​​នេះ សូត្រ វាសនា​ ធ្វើ​បាន​ល្អ​ជាង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពុទ្ធ សំបូរ​ មិន​មានសំណាង​ដណ្ដើម​យក​ប្រាក់​លាន​បាន​ឡើយ​។

រីឯ​ការ​ប្រកួត​រវាង​កីឡាករ​សេក ចៅ​ជូត ​និង​កីឡាករ​ចក់ ស៊ី​វិ​ន ​វិញ​នេះ​តាំងពី​ទឹក​ទី​១ ​រហូត​មក​គឺ​មាន​សភាព​ស្វិតស្វាញ​ខ្លាំង​ណាស់​។ ​គេ​ទាំង​ពីរ​បាន​ប្ដូរ​កែង​និង​ជង្គង់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​សាហា.វ​បំផុត​។ ធ្វើ​ឱ្យ​ចៅក្រម​ទាំង​៥​រូប​មានការ​ពិបាក​ក្នុង​ការ​ដាក់​ព​ន្ទុ​ខ្លាំង​ណាស់​ ជា​ពិសេស​ការ​សម្រេច​លទ្ធផល​ចាញ់​ឈ្នះ​តែ​ម្ដង​ ​ដូច្នេះ​ហើយ​ទើប​គណៈកម្មការ​ប្រកួត​សម្រេច​ឱ្យ​ស្មើ​ពិន្ទុ​គ្នា​តែ​ម្ដង គឺ​ទទួល​បាន​៥០​ម៉ឺន​ម្នាក់​។

ដោយ​ឡែ​សម្រាប់​ការ​ប្រកួត​ដណ្ដើម​ប្រាក់​ពីរ​លាន​ពី​កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​នៅ​ថ្ងៃ​សៅរ៍​នេះ​ដែរ កីឡាករ​ធឿ​ន ធា​រ៉ា​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​ពិតជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់ គេ​បាន​ម៉ាត់​ចូល​គល់​ធ្គា​ម​គឹ​ម វាសនា​ មួយ​ដៃ​យ៉ាង​ធ្ងន់​នៅ​ត្រឹម​ទឹក​ទី​២​បណ្ដាល​ឱ្យ​សន្លប់​ស្ដូក​ត្រូវ​បាន​លោក​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត​ភ្លាម​ៗ​តែ​ម្ដង​។​តាម​ពិត​គូ​នេះ​មាន​ស្នៀត​កណ្ដាប់ដៃ​ល្អ​ដូច​គ្នា ជា​ពិសេស​គ្រាន់តែ​ការ​ប្រកួត​ទឹក​ទី​១​ភ្លាម​ទាំង​សងខាង​មានការ​ប្រុង​ប្រយ័ត្ន​រៀងខ្លួន​មិន​ទាន់​ហ៊ាន​បើក​ការ​វាយ​ភ្លាម​ៗ​នោះ​ទេ ព្រោះ​អី​គេ​នៅ​ស្ទាបស្ទង់​កម្លាំង​សិន​។

​គ្រាន់តែ​ចូល​ដល់​ទឹក​ទី​២​ភ្លាម​ធឿ​ន ធា​រ៉ា​ បាន​ឆក់​ឱកាស​បញ្ជូន​កណ្ដាប់ដៃ​ឆ្វេង​យ៉ាង​លឿន ចូល​ចំ​ផ្ទៃមុខ​គឹ​ម វាសនា ពេញ​ទំ​ហឹង​បណ្ដាល​ឱ្យ​សន្លប់​ធំ​ ត្រូវ​លោក​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត​ភ្លាម​ៗ​តែ​ម្ដង ​។ ​ដូច្នេះ​តំណែង​ជា​ម្ចាស់​ប្រាក់​ពីរ​លាន​រៀល​លើក​នេះ​បាន​ទៅ​លើ​កីឡាករ​ធឿ​ន ធា​រ៉ា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ