អ្នកអចលនទ្រព្យវៀតណាមត្រូវការគោលនយោបាយពីរដ្ឋាភិបាល
ប្រទេសវៀតណាម ៖ បណ្ដាក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យវៀតណាមត្រូវការឱ្យរដ្ឋាភិបាលដាក់គោលនយោបាយរយៈពេលវែង ដើម្បីធានាដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនាពេលអនាគត ។

លោក Nguyen The Diep អគ្គនាយករងនៃសមាគមអចលនទ្រព្យវៀតណាម បានអង្កេតទៅលើកិច្ចប្រជុំរវាងសមាគមអចលនទ្រព្យ និងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ កន្លងមក ។ លោកមានប្រសាសន៍ថា ៖ « ទីផ្សារអចលនទ្រព្យក្នុងស្រុកមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពនាឆ្នាំកន្លងទៅ ហើយប្រតិបត្តិការទីផ្សារបានរើបឡើងវិញតាំងពីខែមីនា ជាមួយនឹងកំណើន៤% បើធៀបនឹងខែកុម្ភៈ » ។
ទីផ្សារនៅក្នុងស្រុក ត្រូវបានអភិវឌ្ឍន៍ក្នុងរយៈពេល៥ឆ្នាំ ទៅ១០ឆ្នាំ ប៉ុន្តែប្រសិនបើទីផ្សារប្រឈមនឹងការប្រែប្រួលដោយសារគោលនយោបាយនោះ នឹងធ្វើឱ្យកំណើនទីផ្សារត្រូវកាត់បន្ថយ ហើយវាត្រូវការពេលវេលាដើម្បីរើបឡើងវិញ ។
លោក Nguyen The Diep បានបន្តថា ៖ « គម្រោងអចលនទ្រព្យត្រូវការដើមទុនធំ ហើយសហគ្រាសគ្មានទុនគ្រប់គ្រាន់ឡើយ គឺពួកគេត្រូវការកម្ចីសម្រាប់គម្រោងរបស់ខ្លួន។ គោលនយោបាយ គួរតែផ្តល់លក្ខណៈងាយស្រួលដល់វិនិយោគិន ដើម្បីឲ្យពួកគេមានធនធានហិរញ្ញវត្ថុល្អ និងដោះស្រាយតម្រូវការលំនៅឋានមានតម្លៃទាប » ។
លោកបន្ថែមទៀតថា ៖ « តម្រូវការលំនៅឋានបានកើនឡើងខ្លាំង ជាពិសេស នៅទីក្រុងតែម្តង ។ ដូច្នេះ សហគ្រាសគួរតែមានយុទ្ធសាស្ត្រសម្រាប់ឲ្យអ្នកបញ្ជាទិញងាយស្រួលក្នុងការទិញលំនៅឋាន » ។
តម្លៃអចលនទ្រព្យបានកើនឡើងនៅក្នុងខែមេសា ជាពិសេស នៅទីក្រុងហាណូយតែម្តង។ នេះបើយោងតាមអគ្គនាយកដ្ឋានគ្រប់គ្រងទីផ្សារអចលនទ្រព្យ និងលំនៅឋាន ស្ថិតនៅក្រោមក្រសួងនគរូបនីយកម្ម ។
ចំណែកតម្លៃលំនៅឋាននៅស្រុក Ha Dong ស្រុក Cau Giay និងភាគខាងត្បូងនៃស្រុក Tu Liem បានកើនឡើងតិចតួចប៉ុណ្ណោះ គឺក្នុងចន្លោះពី៣% ទៅ៥% ។ រីឯតម្លៃលំនៅឋាននៅក្នុងក្រុងហូជីមិញ នៅតែមានស្ថិរភាពនៅក្នុងខែនេះ ។
គួរកត់សម្គាល់ថា កម្រិតនៃការលក់បានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងអត្រា៦%សម្រាប់ទីក្រុងហាណូយ និង៧%សម្រាប់ទីក្រុងហូជីមិញ ៕
ចែករំលែកព័តមាននេះ