ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Android Marshmallow ពេញ​និយម​ពី​អ្នក​ប្រើ

7 ឆ្នាំ មុន

ក្រុមហ៊ុន Google បាន​បង្ហាញ​ពី​ចំនួន​កម្មវិធី Android របស់​ខ្លួន​ប្រចាំ​ខែឧសភា​ឱ្យ​ដឹង​ថា ប្រព័ន្ធ​ប្រតិបត្តិការ​ស៊េរី​ចុង​ក្រោយ​គេ គឺ Android Marshmallow ឬ Android M បច្ចុប្បន្ន​កំពុង​គ្រប់គ្រង​ទីផ្សារ​ប្រមាណ​ជា ៧,៥​ភាគរយ

ក្រុមហ៊ុន Google បាន​បង្ហាញ​ពី​ចំនួន​កម្មវិធី Android របស់​ខ្លួន​ប្រចាំ​ខែឧសភា​ឱ្យ​ដឹង​ថា ប្រព័ន្ធ​ប្រតិបត្តិការ​ស៊េរី​ចុង​ក្រោយ​គេ គឺ Android Marshmallow ឬ Android M បច្ចុប្បន្ន​កំពុង​គ្រប់គ្រង​ទីផ្សារ​ប្រមាណ​ជា ៧,៥​ភាគរយ នៃ​ឧបករណ៍​ប្រតិបត្តិការ​ប្រព័ន្ធ Android នៅ​ទូ​ទាំង​ពិភពលោក ។

តាម​រយៈ​តួលេខ​នេះ​បង្ហាញ​ពី​ការ​រីក​ចម្រើន​ពោល​គឺ​អ្នក​ប្រើប្រាស់​ពេញ​និយម​ទាញ​យក​ប្រព័ន្ធ​ទំនើប​មួយ​នេះ ។ កាលពី​ខែ​មុន​ប្រព័ន្ធ​ប្រតិបត្តិការ Android Marshmallow មាន​៤,៦ ភាគរយ ។ ខណៈ​ពេល​ដែល​ប្រព័ន្ធ Android Lollipop ស្ថិត​ក្នុង​លំដាប់​កំពូល​ក្នុង​ដ្យា​ក្រាម​ដូច​បង្ហាញ​ខាងក្រោម​ដោយ​មាន​ចំនួន ៣៥,៦ ភាគរយ​ធ្លាក់​ចុះ​ពី​ខែ​មុន ៣៥,៨ ភាគរយ ។ ដោយឡែក​ប្រព័ន្ធ Android KitKat វិញ​បាន​ថយ​ចុះ​ពី ៣៣,៤​ភាគរយ កាលពី​ខែ​មុន​មក ៣២,៥ ភាគរយ​សម្រាប់​ខែឧសភា​នេះ ។ 

ចំណែក​ប្រព័ន្ធ​ប្រតិបត្តិការ Android ស៊េរី​មុន​ៗ​ដូច​ជា​ប្រព័ន្ធ Jelly Bean, Ice Cream Sandwich និង​ប្រព័ន្ធ Ginger Bread ត្រូវ​គេ​មើលឃើញ​ថា​ធ្លាក់​ចុះ​បន្តិចបន្តួច​ផង​ដែរ ។ ប្រព័ន្ធ Android M ត្រូវ​ក្រុមហ៊ុន Google ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ត្រីមាស​ទី​៣ ឆ្នាំ​២០១៥៕