ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជា​ម្តាយ​ចេះ​ពី​របៀប​បំបៅ​ដោះ​កូន​នៅ​ពេល​រាត្រី​ទេ?

7 ឆ្នាំ មុន

យោង​តាម​អ្នកជំនាញ​បាន​បកស្រាយ​ថា ការ​បំបៅ​ដោះ​កូន វា​មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ​សម្រាប់​ស្ត្រី​ជា​ម្តាយ​ពិសេស​សម្រាប់​ស្ត្រី​ដែល​មានកូន​ដំបូង ។ ហើយ​អ្វី​ដែល​កាន់តែ​លំបាក​ខ្លាំង​ទៀត​នោះ

យោង​តាម​អ្នកជំនាញ​បាន​បកស្រាយ​ថា ការ​បំបៅ​ដោះ​កូន វា​មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ​សម្រាប់​ស្ត្រី​ជា​ម្តាយ​ពិសេស​សម្រាប់​ស្ត្រី​ដែល​មានកូន​ដំបូង ។ ហើយ​អ្វី​ដែល​កាន់តែ​លំបាក​ខ្លាំង​ទៀត​នោះ គឺ​ការ​បំបៅ​ដោះ​កូន​នៅ​ពេល​យប់ ព្រោះ​ទារក​ដែល​នៅ​ខ្ចី​តែង​គេង​ច្រើន តែ​ទារក​ខ្លះ​ក៏​យំ​ច្រើន ហើយ​ត្រូវការ​បៅ​ក៏​ច្រើន​ដែរ​គឺ​រំខាន​សព្វ​បែប​យា​៉​ង​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ម្តាយ​មានការ​លំបាក​ខ្លាំង​ក្នុង​ការ​ក្រោក​មក​បំបៅ​ដោះ និង​បំពេ​លួងលោម​កូន​ដោយ​ប្រការ​ផ្សេង​ៗ ។ ដូច្នេះ​ដើម្បី​ជួយ​រំលែក​ដល់​ការ​លំបាក​ខ្លះ ស្ត្រី​ជា​ម្តាយ​គួរ​អនុវត្ត​តាម​វិធី​ខាងក្រោម ៖

-​គួរ​ឲ្យ​ទារក​គេង​នៅ​ក្បែរ​ខ្លួន ឬ​គេង​នៅ​លើ​គ្រែ​ជាមួយ​អ្នក​ម្តាយ​ផ្ទាល់ ព្រោះ​អាច​ធ្វើ​ឲ្យ​ទារក​ទទួល​បាន​ភាព​កក់ក្តៅ​ពី​ម្តាយ និង​អាច​ឲ្យ​បំបៅ​ដោះ​ភ្លាម​ៗ​នៅ​ពេល​កូន​តូច​ស្រេកឃ្លាន ។

-​ដើម្បី​សុវត្ថិភាព​គួរតែ​គេង​លើ​គ្រែ​ដែល​មាន​ទំហំ​ធំ និង​គួរ​មាន​ពូក​ផង​ដើម្បី​ងាយស្រួល​នៅ​ពេល​កម្រើកខ្លួន ឬ​រើបម្រះ​កុំឱ្យ​រំខាន​ដល់​ទារក ។

-​គួរ​ប្រើ​អំ​ពូ​ល​ភ្លើង​ដែល​មាន​ពន្លឺ​តិច​ជាងភ្លើង​អំ​ពូ​លវែង (​អំ​ពូ​ល​ភ្លើង​រាត្រី​ដាក់​នៅ​ក្នុង​បន្ទប់​) ដើម្បី​ឲ្យ​ទារក​ដឹង​ថា​ជា​ពេល​រាត្រី មិនមែន​ជា​ពេល​ថ្ងៃ និង​មិន​ត្រូវ​នាំ​គ្នា​ជជែក ឬ​មាន​សំឡេង​រំខាន​នៅ​ពេល​ទារក​កំពុង​គេង​នោះ​ទេ ។

-​ពិសេស​ស្ត្រី​ជា​ម្តាយ​បើសិនជា​ចង់​ធ្វើ​កិច្ចការ​អ្វីមួយ គួរតែ​ធ្វើ​ដោយ​ថ្នម​ៗ មិន​គួរ​ឱ្យ​មាន​សំឡេង​ឮ​ខ្លាំង​នាំ​ឲ្យ​រំខាន់​ដល់​ទារក ។ ព្រោះ​បើសិនជា​ការ​រំខាន់​កើត​មាន​ញឹកញាប់​អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ដំណេក​របស់​ទារក និង​អាច​ជា​ទម្លាប់​ទោះបីជា​មិន​មាន​សំឡេង​រំខាន់​ក៏​ទារក​យំ​ដែរ ។

-​អ្នក​មិន​ចាំបាច់​ផ្លាស់​ប្តូរ​ខោ​ទឹកនោម​របស់​ទារក​ញឹកញាប់​ពេក​ទេ លើកលែងតែ​ខោ​មាន​លក្ខណៈ​សើម​ខ្លាំង ដែល​ចាំបាច់​ត្រូវ​តែ​ដូរ ។ ក្នុង​ករណី​នេះ​ដែរ បើសិនជា​កូន​អ្នក​មានការ​រលាក​មិន​គួរ​ស្លៀកខោ​ទឹកនោម​ឲ្យ​ទេ គួរ​ទុក​គូទ​គេ​ឱ្យ​នៅ​ទទេ​ស្អាត​ខណៈ​ពេល​គេ​ដេក​ដើម្បី​ខ្យល់​ប៉ះពាល់​បាន​គ្រប់គ្រាន់ ។

-​បើសិនជា​អ្នក​បំបៅ​ដោះ​កូន​នៅ​ពេល​យប់​ដោយ​ការ​អង្គុយ ត្រូវ​តែ​មាន​វត្ថុ​អ្វី​ជា​ជំនួយ​ដើម្បី​ផ្អែក​ឬ​ទប់ខ្លួន​ឲ្យ​បាន​ស្រួលបួល ហើយ​បន្ទាប់​ពី​បំបៅ​ដោះ​កូន​រួច ត្រូវ​ដាក់​ផ្តេកកូន​ឲ្យ​នៅ​ក្បែរ​ខ្លួន​អ្នកជា​និច្ច ។

-​វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​បំបៅ​ដោះ​កូន​នៅ​ពេល​យប់​គួរ​ដាក់​ទារក​ឱ្យ​ដេក​កើយ​លើ​ដៃ​របស់​អ្នក​ម្តាយ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​និង​ទារក​គេង​លក់​ព្រម​ជាមួយ​គ្នា​ខណៈ​ពេល​កំពុង​បំបៅ ៕