ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​អ្នក​សារព័ត៌មាន​ប្រចាំ​ខេត្តស្វាយរៀង ដង្ហោយ​រក​ជំនួយ

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ គិតមកត្រឹមរសៀលថ្ងៃ​ទី​៧ ឧសភា ២០១៦ នេះ ខ្យល់​កន្ត្រាក់បានវាយ​បំផ្លាញ​ផ្ទះ និងសម្ភាររបស់អ្នក​យក​ព័ត៌មាន​ជាលើកទី២ ក្រោយពីលោក​បណ្ឌិត​កែរ រ​ដ្ឋា អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ក្រុង​ស្វាយ​រៀង និង​លោក​កែវ ចាន់​លី

ខេត្តស្វាយរៀង ៖ គិតមកត្រឹមរសៀលថ្ងៃ​ទី​៧ ឧសភា ២០១៦ នេះ ខ្យល់​កន្ត្រាក់បានវាយ​បំផ្លាញ​ផ្ទះ និងសម្ភាររបស់អ្នក​យក​ព័ត៌មាន​ជាលើកទី២ ក្រោយពីលោក​បណ្ឌិត​កែរ រ​ដ្ឋា អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ក្រុង​ស្វាយ​រៀង និង​លោក​កែវ ចាន់​លី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត និង​អ្នក​យក​ព័ត៌មាន​ប្រចាំ​ខេត្តស្វាយរៀង បាន​រួម​គ្នា​យក​អំណោយ​ជា​ថវិកា និង​សម្ភារ​មួយ​ចំនួន​ ទៅ​ជូន​លោក​ថត ភារៈ អ្នក​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ ប្រចាំ​ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃដដែលនេះ​ ដែល​រង​គ្រោះ​ដោយ​សារខ្យល់​កន្ត្រាក់ វាយ​បំផ្លាញ​ផ្ទះ​ខូចខាត​ទាំងស្រុង ​កាលពីថ្ងៃ​ទី​៥ ឧសភា។

សប្បុរសជន​ដែលបានជួយឧបត្ថម្ភ​រួម​មាន ៖

  1. ​លោក​បណ្ឌិត ​កែរ រ​ដ្ឋា អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ក្រុង​ស្វាយ​រៀង ឧបត្ថម្ភចំនួន​១០០​ដុល្លារ មុង​១ កន្ទេល​១​ ក្រមា​១​។
  2. ​លោក ​កែវ ចាន់​លី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តស្វាយរៀង​ ឧបត្ថម្ភ១០​ម៉ឺន​រៀល​។
  3. ​លោក ​សំ សា​វុ​ធ ​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ ឧបត្ថម្ភ២០​ម៉ឺន​រៀល​។
  4. ​លោក ​ស៊ុំ​ សា​រ៉ា​ន​ ក្រុមការងារ​លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី​ម៉ែ​ន ​សំ​អន ឧបត្ថម្ភ១០​ម៉ឺន​រៀល​។​
  5. ​លោក ​សេង ​សីលា​ អភិបាលក្រុង​បា​វិត ឧបត្ថម្ភ​១៥​ម៉ឺន​រៀល​។
  6. លោក​ លឹ​ម ​សៀង​ហេង​ អភិបាលរង​ក្រុង​បា​វិត ឧបត្ថម្ភ​២០​ម៉ឺន​រៀល​។
  7. ​លោក ​គុ​ជ វិភាគ បុ​គ្គ​លិក​ទូរទស្សន៍​បាយ័ន ឧបត្ថម្ភ​ ឥដ្ឋ ចំនួន២​ពាន់​ដុំ​។
  8. ​លោក​ សុ​ន ​សុខ​ជាតិ​ អ្នក​យក​ព័​ត៌មាន​ទូរទស្សន៍​ CNC ឧបត្ថម្ភ​៥​ម៉ឺន​រៀល​។
  9. ​លោក​ សឿ សន អ្នក​យក​ព័​ត៌មាន​ហង្ស​មាស ឧបត្ថម្ភ​៥​ម៉ឺន​រៀល​។
  10. ​លោក ​នុ​ត ​នាង អ្នក​យក​ព័​ត៌មាន​ទូរទស្សន៍​អប្សរា ឧបត្ថម្ភ​៤​ម៉ឺន​រៀល​។
  11. ​លោក ​វ៉ា​ន់​ ប៊ុ​ន​ធឿ​ន​ អ្នក​យក​ព័​ត៌មាន​កោះសន្តិភាព​ ឧបត្ថម្ភ​២​ម៉ឺន​រៀល​។
  12. ​​លោក​ យឹ​ម សុ​ថា​ន​ អ្នក​យក​ព័​ត៌​មាន​នគ​រវត្ត ឧបត្ថម្ភ​​២​ម៉ឺន​រៀល​។
  13. ​លោក​ មិន ​ភក្តី អ្ន​កយក​ព័​ត៌​មាន​ទូរទស្សន៍​ប៉ុ​ស្តិ៍​លេខ​៥ ​ឧបត្ថម្ភ​២​ម៉ឺន​រៀល​។​

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៥ ឧសភា ២០១៦ មាន​ភ្លៀង​ផ្គរ ខ្យល់​កន្ត្រាក់ រលំ​ផ្ទះ និង​របើក​ដំបូល​សរុប ១៩២​ខ្នង របើក​ដំបូល​កីឡដ្ឋាន​ខេត្តស្វាយរៀង ប្រវែង​ជាង​១០០​ម៉ែត្រ របើក​ដំបូល​សាលារៀន​១​ខ្នង បាក់ដង​ទង​សាសនា​២​ដើម និង​រន្ទះបាញ់​ងាប់​ក្របី​២​ក្បាល ក្នុង​នោះ​ដែរ​ក៏​មានផ្ទះ​លោក​ថត ភារៈ អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ មួយ​ខ្នង សង់​អំពី​ឈើ​ប្រក​ស័ង្កសី ដួល​រាប​ដល់​ដី​ខ្ទេច​ខូចខាត​ទាំងស្រុង ។

ដោយសារ​ជីវភាព​ក្រីក្រ គ្មាន​លទ្ធភាព​សង់ផ្ទះ​សម្បែង​ឡើង​វិញ ជន​រង​គ្រោះ​លោក​ថត ភារៈ សូម​អំពាវនាវ​រក​សប្បុរសជន​ជួយ​សង្គ្រោះ​សង់ផ្ទះ​មួយ​ខ្នង​ទំហំ​៥​គុណ​៧​ម៉ែត្រ​ឡើង​វិញ (​ប៉ាន់ស្មាន​ប្រមាណ ៣០០​ដុល្លារ​) ដើម្បី​ឲ្យ​ប្រពន្ធ​-​កូន និង​ម្តាយ​ចាស់ជរា បាន​រស់នៅ​ផង ៕

សូម​សប្បុរសជន​មេត្តា​ជួយ​ឧបត្ថម្ភ​តាម​សទ្ធា​ដោយ​ក្តី​អនុគ្រោះ​ តាមរយៈលេខ 012 182 77 61 ។