ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ចោរប្លន់​ប្រដាប់​អាវុធ​មក​ពី​ភ្នំពេញ ចាប់​ខ្លូ​ន​បាន​នៅ​ព្រះ​សីហ​នុ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ជនជាប់សង្ស័យ​ជា​មុខសញ្ញា​ចោរប្លន់​ប្រដាប់​អាវុធ​យ៉ាង​សកម្ម​នៅ​រាជធានី​ភ្នំពេញ​ចំនួន​២​នាក់​ក្នុង​ចំណោម​បក្ខពួក​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្

ខេត្ត​ព្រះ​សីហ​នុ ៖ ជនជាប់សង្ស័យ​ជា​មុខសញ្ញា​ចោរប្លន់​ប្រដាប់​អាវុធ​យ៉ាង​សកម្ម​នៅ​រាជធានី​ភ្នំពេញ​ចំនួន​២​នាក់​ក្នុង​ចំណោម​បក្ខពួក​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រះ​សីហ​នុ ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន និង​ដកហូត​នូវ​វត្ថុ​តាង​អាវុធ​ខ្លី​ចំនួន​៣​ដើម រូ​ម​នឹង​រថយន្ត​កូ​រ៉ូ​ឡា មួយ​គ្រឿង ចំណែក​បក្ខពួក​២​នាក់​ទៀត​ត្រូវ​បាន​រត់គេច​ខ្លូ​នរូ​ច​។ ហេតុការណ៍​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ ២០១៦ នៅ​ត្រង់​ចំណុច​ផ្សារ​រាត្រី​ក្បែរ​រង្វង់​មូល​តោ​ពីរ ស្ថិត​នៅ ក្នុង​ក្រុម​ទី​១៥ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ​។

សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា ជនជាប់សង្ស័យ​ខាងលើ​មានឈ្មោះ ទី​១ ឈ្មោះ ឯម បញ្ញា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​៨ ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​សិស្ស ទី​២​ឈ្មោះ ហង្ស ឧត្តម ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ​សិស្ស ។  ក្រោយ​ពេល​ចាប់​ឃាត់​ខ្លូ​ន សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន អាវុធ​ខ្លី​ចំនួន​៣​ដើម ១.​ម៉ាក ប៉េអាកុល គ្រាប់​ចំនួន​១១៨​គ្រាប់  (​គ្រាប់ឃ្លី ប្រភេទ​បាញ់​ខ្យល់​) ២.​ម៉ាក រ៉ូ​ឡូ និង​គ្រាប់​ចំនួន​៤៣​គ្រាប់ (​គ្រាប់​វ៉ា​ន់​ឌឺ​ឡុ​ង  ) ៣.​អាវុធ​បាញ់​ឆក់​មាន​ឡា​សែ មាន​ក្បាល​ឆក់​៣ ឌុ​យ​សាក​១  ទូរស័ព្ទ​ដៃ​៥​គ្រឿង  រូ​ម​នឹង​រថយន្ត​ម៉ាក​តូ​យូ​តា​កូ​រ៉ូ​ឡា ពណ៌​ស​១​គ្រឿង ដែល​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ផង​ដែរ​។ ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ គឺជា​មុខសញ្ញា​ធ្លាប់​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ប្រព្រឹត្ត​អំពើ​ឆក់​ប្លន់ ប្រដាប់​អាវុធ​នៅ​រាជធានី​ភ្នំ ពេញ​។

ជនជាប់សង្ស័យ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​បាន​ឆ្លើយ​សារភាព​ថា ក្រុម​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ប្លន់​ប្រដាប់​អាវុធ​បាន​សំ​ម្រេច​ចំនួន​១២​លើក​នៅ​រាជធានី​ភ្នំពេញ​។ ហើយ​ជនសង្ស័យ​មក​ខេត្ត​ព្រះ​សីហ​នុ ក្នុង​គោលបំណង​ធ្វើ​សកម្មភាព​ឆក់​ប្លន់ ប្រដាប់​អាវុធ ប៉ុន្តែ​សំណាងអាក្រក់​មក​ខេត្ត​ព្រះ​សីហ​នុ មិន​ទាន់​បាន​ធ្វើ​សកម្មភាព​ផង​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ ធ្វើការ​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ទាន់​ពេលវេលា បាន​ចំនួន​២​នាក់ រីឯ​បក្ខ​ពូក​ចំនួន​២​នាក់ ទៀត​បាន​រត់​រូ​ច​ខ្លូ​ន​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ដោយសារ​តែ​ពាក់​ព​ន្ធ័​ប្រព្រឹត្ត​បទល្មើស​នៅ​រាជធានី​ភ្នំពេញ​ក៏​ត្រូវ​បាន​កម្លាំង​ជំនាញ ស្នងកា​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ រៀបចំ​ប្រគល់​ជូន​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​តាម​នីតិវិធី ដើម្បី ស្វែងរក​ចាប់​ខ្លូ​ន​បក្ខពួក​មួយ​ចំនួន​ទៀត​។ ជាមួយ​គ្នា​នេះ​លោក ជួន ណា​រិ​ន ស្នងកា​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសា​ស​ន៏​ថា នេះ​យើង​បាន​ធ្វើការ​ទប់ស្កាត់​បាន​មុន កុំ​អី​កើត​មាន​អំពើ​ឆក់​ប្លន់​ពេញ​ក្រុងព្រះសីហនុ​ហើយ ៕