ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ឃ្វាលគោ​ប្រទះ​ឃើញ​គ្រាប់​D80 យក​គប់​លេង​ផ្ទុះ​ស្លា.ប់

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ គ្រាប់កាំភ្លើង​D80​មិន​ទាន់​ផ្ទុះ​ដែល​សេសសល់​កាលពី​សម័យ​សង្គ្រាមខណៈ​ក្មេង​ឃ្វាលគោ​ប្រទះ​ឃើញ​រើស​យក​ទៅ​គប់​លេង បាន​ផ្ទុះ​ស្លា.ប់​២​នាក់

ខេត្តឧត្តរមានជ័យ ៖  គ្រាប់កាំភ្លើង​D80​មិន​ទាន់​ផ្ទុះ​ដែល​សេសសល់​កាលពី​សម័យ​សង្គ្រាមខណៈ​ក្មេង​ឃ្វាលគោ​ប្រទះ​ឃើញ​រើស​យក​ទៅ​គប់​លេង បាន​ផ្ទុះ​ស្លាប់​២​នាក់ និង​រងរ​បួស​ធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង​១១​និង​៣៧​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៦​។ ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុងភូមិ​ក​ណ្តែ​ក  សង្កាត់​សំរោង  ក្រុង​សំរោង  ខេត្តឧត្តរមានជ័យ​។​ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​រៀបរាប់​ថា  មុន​ពេល​កើតហេតុ​មាន​អ្នក​ភូមិ​ម្នាក់​ទៅ​បង់​សំ​ណាញ់ ក៍​ជាប់​គ្រាប់់កាំភ្លើង​D80​មិន​ទាន់​ផ្ទុះ​ដែល​សេសសល់​កាលពី​សម័យ​សង្គ្រាម​ចំនួន​១គ្រាប់​ទុក​នៅ​លើ​ដំបូក​ស្តៅ រួច​ទៅ​រាយការណ៍​ដល់​សមត្ថកិច្ច និង​ក្រុម​អង្គការ​ហេ​ឡូ​ត្រាសយក​ទៅ​កម្ទេច​ចោល​។

ប្រជាពលរដ្ឋ​អ្នក​ភូមិ​ដដែល​បាន​បញ្ចា​ក់ថា អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រុម​ហេ​ឡូ​ត្រាស​មិន​ទាន់​មក​ដល់ ស្រាប់តែ​ក្រុម​ក្មេង​ឃ្វាលគោ​បាន​ប្រ​ឃើញ​មុន ក៍​រើស​យក​ទៅ​គប់​លេង​ផ្ទុះ​ស្លាប់​២​នាក់ ទី​១​ឈ្មោះ​ចាន់ ស៊ា​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ស្លាប់ ទី​២​ឈ្មោះ​សៀន ភេទ​ប្រុស អាយុ​១២​ឆ្នាំ ទី​៣​ឈ្មោះ​ទុ​យ ចំរើន ហៅ​អា​ឆូ​ញ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទាំង​៣​នាក់​នេះ​រស់នៅ​ក្នុងភូមិ​សង្កាត់​ខាងលើ ដោយឡែក​អ្នក​រង​របួសធ្ងន់​នាំ​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ខេត្តឧត្តរមានជ័យ​។

ក្រុម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កើតហេតុ​សមត្ត​កិច្ច​បាន​ចុះ​ទៅ​ដល់​ភ្លាម​ៗ​ផង​ដែរ ស្រាប់តែ​ក្មេង​២​នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ ចំណែក​ក្មេង​ស្លាប់​២​នាក់​សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ គួ​រំលឹក​ផង​ដែរ​ថា នៅ​ក្នុង​ខេត្តឧត្តរមានជ័យ បាន​បញ្ចប់​នូវ​សង្គ្រាមស៊ីវិល ដំណាក់កាល​ចុង​ក្រោយ ហើយ​គ្រាប់​មីន និង​គ្រាប់​សេសសល់​មិន​ទាន់​ផ្ទុះ​ដែល​កប់​ក្នុង​ដី​ជា​ច្រើន​ត្រូវ​បាន​ផ្ទុះ​ឆាប​ឆក់​យក​ជីវិត​ពលរដ្ឋ​ចាស់ ក្មេង ប្រុស​ស្រី​អស់​ជា​ច្រើន​នាក់​មក​ហើយ​កន្លង​មក​៕