ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​កូរ៉េ​ម្នាក់ ពី​បទ​លាក់់ខ្លួន​គ្មាន​លិខិតឆ្លងដែន

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ជនជាតិ​កូរ៉េ​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន ហើយ​បំពេញបែបបទ​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​វិញ​បន្ទាប់​ពី​លាក់ខ្លួន​រស់នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ​អស់​រយៈពេល​៤​ឆ្នាំ​រួច​មក​។

ខេត្តកំពង់ស្ពឺ ៖ ជនជាតិ​កូរ៉េ​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន ហើយ​បំពេញបែបបទ​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​វិញ​បន្ទាប់​ពី​លាក់ខ្លួន​រស់នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ​អស់​រយៈពេល​៤​ឆ្នាំ​រួច​មក​។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៦​នៅ​ក្នុង​ដីចំការ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​អា​ញា​សេះ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។ លោក​ឩ​ត្តម​សេនីយ៍​ត្រី សម សា​មួន ស្នងការ​រង​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនជាតិ​កូរ៉េ​រូប​នេះ​ឈ្មោះ ក្វា​ក ក្វុ​ន​យ៉ុ​ង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ​បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​លើ​ជនជាតិ​កូរ៉េ​នេះ​ឃើញ​ថា គាត់​បាន​មក​រស់នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​នេះ​អស់​រយៈពេល​៤​ឆ្នាំ​កន្លង​មក​ហើយ​។ ការ​មក​រស់នៅ​របស់​គាត់​គឺ​ពុំ​មាន​លិខិតបញ្ជាក់​អ្វី​ទាំងអស់ ជា​ពិសេស​គឺ​លិខិតឆ្លងដែន​តែ​ម្តង​។

ក្រោយ​ពី​ឃាត់ខ្លួន​កម្លាំង​របស់​លោក​បាន​កសាង​ឯកសារ​តាម​នីតិវិធី​ដើម្បី​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បញ្ជូន​បន្ត​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​។ មតិ​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា តើ​គាត់​ចូល​មក​ស្រុក​ខ្មែរ​ហើយ​បន្ត​មក​រស់នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​នេះ​ដោយ​របៀប​ណា?​បើ​សូ​ម្បី​តែ​លិខិត​សម្គាល់​មួយ​សន្លឹក​ក៏​គ្មាន​ផង​នោះ​។ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​បាន​ប្រាប់​ថា​គេ​ឃើញ​ជនជាតិ​កូរ៉េ​ម្នាក់​នេះ​រស់នៅ​ច្រើន​ឆ្នាំ​មក​ហើយ​មិន​ដែល​ឃើញ​ធ្វើ​ដំណើរ​ចេញ​ទៅ​ណា​ឡើយ​។ ក្រោយមក​ក៏​មាន​អ្នករាយការណ៍​ទៅ​សមត្ថកិច្ច​អោយ​ចុះ​មក​ពិនិត្យ​ឯកសារ​។ ដូច​ការ​គិត​មិន​ខុស​ឡើយ​ក្រោយ​ពិនិត្យ​ទើប​ដឹង​ថា​ជនជាតិ​កូរ៉េ​ម្នាក់​នេះ​រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​មិន​មាន​លិខិត​ស្នាម​ពិតមែន ៕