ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jacklyn Hou នាំ​យក​រូបមន្ត​ផលិត​ទឹក​បន្លែ​ផ្លែ​ឈើ​ស្រស់​ពី​សិង្ហ​បុរី​មក​បម្រើ​សុខភាព​ពលរដ្ឋ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​អត្ថប្រយោជន៍​នៃ​ការ​ពិសា​ទឹក​បន្លែ​ផ្លែ​ឈើ​ស្រស់​ជួយ​ដល់​សុខភាព​មនុស្ស​នា​ពេល​បច្ចុប្បន្ន ហើយ​ផលិតផល​នេះ កាន់តែ​មានការ​ពេញ​ច្រើន​នៅ​បរទេស បាន​ធ្វើ​កញ្ញា Jacklyn Hou

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​អត្ថប្រយោជន៍​នៃ​ការ​ពិសា​ទឹក​បន្លែ​ផ្លែ​ឈើ​ស្រស់​ជួយ​ដល់​សុខភាព​មនុស្ស​នា​ពេល​បច្ចុប្បន្ន ហើយ​ផលិតផល​នេះ កាន់តែ​មានការ​ពេញ​ច្រើន​នៅ​បរទេស បាន​ធ្វើ​កញ្ញា Jacklyn Hou ដែល​ជា​កូន​ខ្មែរ​មួយ​រូប​មានបទពិសោធន៍​ក្នុង​ការ​ផលិតផល​ទឹក​បន្លែ​ផ្លែ​ឈើ​ស្រស់​នៅ​សិង្ហ​បុរី បាន​នាំ​យក​រូបមន្ត​នៃ​ការ​ផលិត​ទឹក​បន្លែ​ផ្លែ​ឈើ​ស្រស់​នេះ ចូល​មក​ទីផ្សារ​កម្ពុជា ក្នុង​គោលបំណង​ចង់​ឲ្យ​ពលរដ្ឋ​កម្ពុជា​មាន​សុខភាព​ល្អ​ប្រសើរ​តាម​រយៈ​ការ​ពិសា​ទឹក​បន្លែ​ផ្លែ​ឈើ​ស្រស់​ទាំងនេះ​។

កញ្ញា Jacklyn Hou ម្ចាស់​ហាង​ផលិត​ទឹក​បន្លែ​ផ្លែ​ឈើ​ស្រស់ ALL PRESSED មា​នទី​តាំងនៅ SuperFit ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត Spark បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​សម្ពោធ កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ALL PRESSED ជា​ហាង​ផលិត​ទឹក​បន្លែ​ផ្លែ​ឈើ​ស្រស់​ដំបូង​គេ​នៅ​កម្ពុជា ដែល​នាំ​យក​រូបមន្ត​ផលិត​ទឹក​បន្លែ​ផ្លែ​ឈើ​ស្រស់​មក​ពី​ប្រទេស​សិង្ហ​បុរី ហើយ​ម៉ាស៊ីន​សម្រាប់​កិន​ក្រឡុក​បន្លែ​ផ្លែ​ឈើ​នាំ​ចូល​មក​ពី​សហរដ្ឋអាមេរិក​។ សព្វ​ថ្ងៃនេះ​នៅ ALL PRESSED មាន​ផលិត​ជួយ​ដល់​សុខភាព​ពលរដ្ឋ​កម្ពុជា មាន​ចំនួន​៦​ប្រភេទ ហើយ​នៅ​ក្នុង​មួយ​មុខ​ៗ​ផ្សំ​ឡើង​ពី​បន្លែ​ផ្លែ​ឈើ​ពី​៤​ទៅ​៦​មុខ តួយ៉ាង​មាន​ដូច​ជា ១-REXIDIZE មានការ​ផ្សំ​ឡើង​ពីសា​ឡា​ត់​, Celery, ក្រូចឆ្មា​លឿង​, ជី​អង់គ្លេស​, សារី​, ប៉ោម​ខៀវ ផ្តល់​អត្ថប្រយោជន៍​ជួយ​បន្សាប​ជាតិពុល កំចាត់​កោសិកា​ចាស់​លើ​ស្បែក ជួយ​សម្រក​ទម្ងន់​បណ្តេញ​ជាតិពុល​ក្នុង​រាង​កាយ ជួយ​ដល់​ការ​ទល់លាមក និង​ស្រូប​យក​សារ​ធាតុចិញ្ចឹម​។ ២-REVITALIZE មាន​ប៉ោម​ក្រហម​, Celery,  ទំពាំងបាយជូរ​, ខ្ញី​, ជី​អង្កាម​, ស្ពៃ​ពណ៌​ស្វាយ គឺ​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ កាត់​បន្ថយ​ការ​ឈឺចាប់​សាច់ដុំ និង​កាត់​បន្ថយ​ភាព​ជ្រីវជ្រួញ​។ ៣-REFRESH មាន ក្រូច ,​ការ៉ុត​, ខ្ញី​, ក្រូចឆ្មា​លឿង ជួយ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ ជួយ​សម្លាប់​មេរោគ ការពារ​ជំងឺ​ឆ្អឹង ជួយ​រំលាយ​អាហារ ជួយ​ដល់​ការ​ទល់ខ្យល់ និង​ជួយ​ភ្នែក​ឲ្យ​មាន​សុខភាព​ល្អ​។ ៤-REJUVENATE មាន​គល់​ស្លឹកគ្រៃ​, ជី​អង្កាម​, សារី ,​ម្នាស់ ជួយ​ឲ្យ​ស្បែក​ភ្លឺ​ស្រស់ ជំនួយ​ក្រចក សក់ មានការ​លូតលាស់​ល្អ និង​ជួយ​ជួសជុល​កោសិកា​ចាស់​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ​។ ៥-REFUEL មាន ប៉ោង​ខៀវ​, ការ៉ុត​, ខ្ញី​, ក្រូចឆ្មា​លឿង​, ដំឡូងឈាមមាន់ ជួយ​ប្រឆាំង​នឹង​ជំងឺ​បេះដូង ជួយ​បណ្តេញ​ជាតិពុល​ក្នុង​ថ្លើម និង​ជួយ​ឲ្យ​ឈាម​ដើរ​ស្រួល ជួយ​បំបាត់​មុន និង​កាត់​បន្ថយ​ភាពស្លេកស្លាំង និង​៦-REHYDRATE មាន ដូង​, គ្រាប់ពូជ​ឆាយ​, K-​អំបិល ជួយ​បំពេញ​ជាតិ​ទឹក បង្កើន​ថាមពល ជួយ​ឲ្យ​គេង​លក់​ស្រួល និង​ជួយ​ដល់​ការ​រំលាយ​អាហារ​ជាដើម​។

កញ្ញា​បន្ថែម​ថា «​ក្នុង​ទឹក​បន្ថែ​ផ្លែ​ឈើ​ស្រស់​របស់ ALL PRESSED មួយ​ប្រភេទ​ៗ​ដែល​មាន​ចំណុះ​១,៥​លី​ត្រ យើង​ចំណាយពេល​កិន​ក្រ​ឡុ​ង​ពី​៣០​នាទី​ដល់​៤៥​នាទី ហើយ​អាច​រក្សា​ទុក​ក្នុង​ទូរ​ទឹកកក​បាន​រយៈពេល​៣​ថ្ងៃ​។ នៅ​ពេល​កន្លង​មក មុន​ពេល​បើក​សម្ពោធ​ជា​ផ្លូវការ​នេះ ក៏​មាន​អតិថិជន​មួយ​ចំនួន​បាន​មក​ទិញ​យក​ទៅ​ជូន​ក្រុម​គ្រួសារ ពួក​គាត់​មាន​បញ្ហា​សុខភាព​ពិសា តែ​ក្រោយ​ពី​ពិសា​បាន​មួយ​រយៈ​ពួក​គាត់​ប្រាប់​មក​យើង​វិញ​ថា សុខភាព​ឪពុក​ម្តាយ​របស់​គាត់​មាន​ភាព​ប្រសើរ​ជាង​មុន និង​ស​ម្រា​ន​លក់​ស្រួល​»​។

កញ្ញា​បញ្ជាក់ ការ​បើកហាង​ថ្មី​មួយ​នេះ​យើង​បាន​ដាក់​ទុន​វិនិយោគ​ប្រមាណ​៨​ម៉ឺន​ដុល្លារ ហើយ​នៅ​ថ្ងៃ​ខាង​មុខ​ពេល​ផលិតផល​យើង​មានការ​គាំទ្រ​នៅ​លើ​ទីផ្សារ​មាន​ចំនួន​កើនឡើង យើង​គ្រោង​បន្ថែម​ទុន​វិនិយោគ​ឲ្យ​ធំ​ជាង​នេះ ធ្វើ​ដោយ​ផលិត​ជា​ផលិតផល​បោះ​ដុំ​ដាក់​តាម​ហាង​ដែល​មានការ​ចាប់អារម្មណ៍​ទៅ​លើ​ផលិតផល​របស់ ALL PRESSED»៕