ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​ក្វា​ង​ចូ​វ ទំនើប​ផ្នែក​មហារីក​ផ្តល់​ក្តី​សង្ឃឹម​ជា​ថ្មី​សម្រាប់​អ្នក​កើត​ជំងឺមហារីក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ទី​ពេទ្យ​ក្វា​ង​ចូ​វ ទំនើប​ផ្នែក​មហារីក កាលពី​ថ្ងៃ​ទី​៣០ មេ​សា កន្លង​ទៅ​នេះ បាន​រៀបចំ​សិក្ខាសាលា​បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី ព្យាបាល​ជំងឺមហារីក​បន្សល់​នូវ​ស្នាម​របួស​តិចតួច ដើម្បី​ផ្តល់​ក្តី​សង្ឃឹម​ជា​ថ្មី​សម្រាប់​អ្នក​កើត​ជំងឺមហារីក​។

រាជធានី​ភ្នំពេញ ៖ មន្ទី​ពេទ្យ​ក្វា​ង​ចូ​វ ទំនើប​ផ្នែក​មហារីក កាលពី​ថ្ងៃ​ទី​៣០ មេ​សា កន្លង​ទៅ​នេះ បាន​រៀបចំ​សិក្ខាសាលា​បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី ព្យាបាល​ជំងឺមហារីក​បន្សល់​នូវ​ស្នាម​របួស​តិចតួច ដើម្បី​ផ្តល់​ក្តី​សង្ឃឹម​ជា​ថ្មី​សម្រាប់​អ្នក​កើត​ជំងឺមហារីក​។ ពិធី​នេះ ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​លោក វេជ្ជបណ្ឌិត Wu Qing Kai អ្នកជំនាញ​ខាង​ព្យាបាល​ជំងឺមហារីក​។

លោក​សាស្ត្រាចារ្យ​វេ​ជ្ច​បណ្ឌិត Wu qin kai   មាន​ប្រសាសន៍​ថា ការ​រៀបចំ​សិក្ខាសាលា​របស់​មន្ទីរ​ក្វា​ង​ចូ​វ​ទំនើប​ផ្នែក​មហារីក ពេល​នេះ​មិន​ត្រឹមតែ​ផ្តល់​នូវ​ចំណេះដឹង និង​បច្ចេកវិទ្យា​ថ្មី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​រៀបចំ​នូវ​ការពិគ្រោះ​ពិភាក្សា​យោបល់​ដល់​អ្នកជំងឺ​មហារីក​ផ្ទាល់​ភ្លាម​ៗ​ផង​ដែរ​។ មន្ទី​ពេទ្យ​ក្វា​ង​ចូ​វ​ទំនើប ផ្នែក​មហារីក​ជា​មន្ទីរពេទ្យ​មាន​ឯកទេស​មួយ​ក្នុង​ការ​ព្យាបាល​ជំងឺមហារីក ដែល​បាន​បង្កើត​ឡើង​ជាង​11​ឆ្នាំ​មក​ហើយ ដែល​មាន​បច្ចេកទេស​ព្យាបាល​តាម​ស្ដង់ដា​អន្តជាតិ​។

ក្នុង​ឆ្នាំ​2014 មន្ទីរពេទ្យ​ក្វា​ង​ចូ​វ​ទំនើប​ផ្នែក​មហារីក ត្រូវ​បាន​ទទួលស្គាល់​គុណភាព​ព្យាបាល ដោយ JCI សហរដ្ឋអាមេរិក ដែល​ជា​ការ​ទទួលស្គាល់​លក្ខណៈ​អន្តជាតិ ទៅ​លើ​ការ​គ្រប់គ្រង និង​គុណភាព​ព្យាបាល ។ នៅ​ក្នុង​ឆ្នាំ​2015 មន្ទីរពេទ្យ​ក្វា​ង​ចូ​វ ក៏​បាន​សហការ​ជាមួយ​សហព័ន្ធ perennial ប្រទេស​សិង្ហ​បុរី​ផង​ដែរ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ការ​ព្យាបាល​ឈាន​ទៅ​ដល់​ស្ដង់ដា​ខ្ពស់​បំផុត​។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត បន្ត​ថា នៅ​ចុងឆ្នាំ​2015 កន្លង​ទៅ​នេះ មន្ទីរពេទ្យ​ក្វា​ង​ចូ​វ បាន​ធ្វើ​កំណែទម្រង់​ឲ្យ​ប្រសើរ​ឡើង​លើ​គ្រប់​វិស័យ​, បន្ទប់​អ្នកជំងឺ និង​បរិក្ខារ​ពេទ្យ​ភាគច្រើន​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ថ្មី ម្យ៉ាង​វិញទៀត មន្ទីរពេទ្យ​ក៏​បាន​បង្កើត​នូវ​ប្រព័ន្ធ​ពិភាក្សា​ជំងឺ​ពី​ចម្ងាយ ដើ​ម្យី​ផ្ដល់​សេវា​ពិគ្រោះ​ពិភាក្សា​យោបល់​ដែល​មាន​លក្ខណៈ​ងាយស្រួល​មួយ​ដល់​អ្នកជំងឺ ។  ចំពោះ​បច្ចេកវិទ្យា​ព្យាបាល​វិញ ក្នុងឆ្នាំនេះ​មន្ទីរពេទ្យ​ក្វា​ង​ចូ​វ បាន​ស្រាវជ្រាវ​រក​ឃើញ​ការ​ព្យាបាល​ដែល​មាន​លក្ខណៈ​ឈានមុខ​គេ​មួយ​ចំនួន​ដូច​ជា ការ​ព្យាបាល​ដោយ Nanoknife system , ជា​បច្ចេកវិទ្យា​ព្យាបាល​ថ្មី ដែល​បន្ថែម​ពីលើ​បច្ចេកវិទ្យា​ព្យាបាល​ជា​ច្រើន ៕