ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ពិត​ត្រូវ​ទម្លាយ​! ក្រោយ​ចាប់​នាង​ដាក់​រថយន្ត​រំលោ.ភ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​រឿងរ៉ាវ​ភ្ញាក់ផ្អើល​នៅ​ផ្សារ​រុង​ក្លឿ​ង ករណី​បុរស​ថៃ​បើករថយន្ត​ទៅ​ចាប់​ស្ត្រី​ខ្មែរ​យក​ទៅ​បង្ខាំង​រំលោ.ភ​នៅ​រី​សត​មួយ ក្នុងស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ ដែល​កន្លង​មក បញ្ហា​ខាងលើ​មាន​ប្រភព​ខុស​ៗ​គ្នា ប្រភព​ខ្លះ​ថា

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​រឿងរ៉ាវ​ភ្ញាក់ផ្អើល​នៅ​ផ្សារ​រុង​ក្លឿ​ង ករណី​បុរស​ថៃ​បើករថយន្ត​ទៅ​ចាប់​ស្ត្រី​ខ្មែរ​យក​ទៅ​បង្ខាំង​រំលោភ​នៅ​រី​សត​មួយ ក្នុងស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ ដែល​កន្លង​មក បញ្ហា​ខាងលើ​មាន​ប្រភព​ខុស​ៗ​គ្នា ប្រភព​ខ្លះ​ថា នាង​ត្រូវ​គេ​រំលោភ​បូក ហើយ​ប្រភព​ខ្លះ​សង្ស័យ​ថា នាង​និង​ជនសង្ស័យ​អាច​ត្រូវរ៉ូវ​គ្នា មុន​ឡើង​រថយន្ត ហើយ​ក៏​មាន​ប្រភព​ខ្លះ​លើក​ឡើងជា​ច​ម្ង​ល់​ថា​ហេតុ​អ្វី​នាង​មិនរ​ត់រក​ការ​អន្តរាគមន៍​ឱ្យ​គេ​ជួយ ក្រោយ​ពេល​ឡើង​លើ​រី​សត​មួយ​ភ្លែត រួច​ជនសង្ស័យ​នាំ​ទៅ​ចូល​ហាង​ដើរ​ទិញ​អីវ៉ាន់​ម្យ៉ាង​សំ​ណេ​រលើ​របស់​អ្នក​យក​ព័ត៌មាន លើក​មក​សរសេរ​ខុស​ៗ​គ្នា​ទៀត ។

រឿង​ពិត ពេល​នេះ​ត្រូវ​បាន​ស្ត្រី​រង​គ្រោះ និង​គ្រួសារ​ទម្លាយ​ពី​ការ​ពិត​ហើយ នៅ​ក្នុង​បរិវេណ​អធិការដ្ឋាន នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ព្រឹក​ថ្ងៃ​ទី​០៦ ឧសភា ២០១៦ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ​ឈួ​ន ផៃ​លី ហៅ​លី​ន ឬ​ជ័យ សុ​ផ​ន អាយុ​២៧​ឆ្នាំ និង​ប្តី​ឈ្មោះ​ប៉ា​ង ធូ ឬ​ធី​ន វិ​ធូ អាយុ​២៧​ឆ្នាំ ជាមួយ​កូនប្រុស​អាយុ​6​ឆ្នាំ អម​ដោយ​ឪពុក​ម្តាយ​ស្ត្រី​រង​គ្រោះ ពួក​គាត់​មាន​ទីលំនៅ​ភូមិ និង​ឃុំ​កុយ​ម៉ែ​ង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ បាន​មក​តាម​ការ​អញ្ជើញ​របស់​សមត្ថកិច្ច ដើម្បី​សាកសួរ​ចង់​ដឹង​ពី​ការ​ពិត​នៃ​ដំណើររឿង​ខាងលើ។

បុរស​ជា​ប្តី​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ថា ខ្លួន​ជា​កម្មករ​ដឹក​ជញ្ជូន​អីវ៉ាន់​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឱ្យ​គេ ។ ចំណែក​ប្រពន្ធ​ជា​អ្នកលក់​ប្រហិត និង​ភេសជ្ជៈ​ចល័ត តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ។ ពាក់ព័ន្ធ​រឿងរ៉ាវ​ខាងលើ បុរស​រូប​នេះ​និយាយ​ថា ហេតុការណ៍ គេ​ចាប់ពង្រត់​ប្រពន្ធ​ដាក់​រថយន្ត​នោះ បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល​០៧​យប់​ថ្ងៃ​ទី​០៣ ឧសភា កន្លង​មក​។

ដោយ​ថ្ងៃ​នោះ ខ្លួន​ជាប់រវល់​ដឹក​ជញ្ជូន​អីវ៉ាន់​ឱ្យ​គេ​នៅ​កន្លែង​ផ្សេង មិន​បានដឹង​និង​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ទេ ។ បុរស​នេះ​បន្ត​ថា មុន​ពេល​កើតហេតុ ហាក់​មាន​ប្រផ្នូល​អាក្រក់ ដឹង​ជា​មុន គឺ​បាន​ញាក់ភ្នែក​ជា​ច្រើន​ដង ដោយ​មិន​ចាប់អារម្មណ៍ ក៏​វិល​ត្រឡប់​ទៅ​បន្ទប់​ជួល ក្នុង​ផ្សារ​រុង​ក្លឿ ហើយ​ពេល​កំពុង​លាង​ឆ្នាំង​ដាំបាយ ស្រាប់តែ​បងប្រុស​បង្កើត​ឈ្មោះ​ប៉ា​ង វាសនា អាយុ​៣៩​ឆ្នាំ ជា​កម្មករ​នៅ​ផ្សារ​រុង​ក្លឿ​ដែរ​នោះ បាន​ទូរស័ព្ទ​ប្រាប់​ថា ប្រពន្ធ​ឯង​ត្រូវ​គេ​ចាប់​ដាក់​រថយន្ត​ទៅ​បាត់​ហើយ ។

បុរស​ខាងលើ​បន្ត​ថា ភ្លាម​នោះ​ខ្លួន​ទៅ​តាម​រក​មើល​ដល់​កន្លែង​ធ្លាប់​លក់ ស្រាប់តែ​មាន​អ្នកស្រុក​គេ​ប្រាប់​ថា គេ​ចាប់​ប្រពន្ធ​ដាក់​រថយន្ត​ទៅ​បាត់​មែន ដោយ​នាង​ស្រែក​ឱ្យ​គេឯង​ជួយ​ដែរ តែ​ជួយ​មិន​ទាន់ ។ បុរស​រូប​នេះ​បន្ត​ថា ក្រោយ​ដឹង​ថា ប្រពន្ធ​ត្រូវ​គេ​ចាប់​ដាក់​រថយន្ត​ខ្លួន ក៏​ទៅ​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ថៃ តាម​ស្កាត់រក​រថយន្ត និង​ចាប់​ជនសង្ស័យ ។

ពាក់ព័ន្ធ​ពាក្យ​ចចាមអារ៉ាម​ថា បុរស​សង្ស័យ​ជា​ជនជាតិ​ថៃ ធ្លាប់​លួច​ស្រឡាញ់​ស្ត្រី​រង​គ្រោះ រហូត​ទ្រាំ​អត់​ស្រឡាញ់​មិន​បាន ព្រោះតែ​នាង​មានមុខ​ស្អាត​នោះ ត្រូវ​បុរស​ជា​ប្តី​ទម្លាយ​ថា ខ្លួន​ធ្លាប់​ដឹង​ខ្លះ​ៗ​ដែរ គឺ​បុរស​ជនជាតិ​ថៃ​នោះ ជា​ជាង​កាត់​កញ្ចក់​នៅ​ស្រុក​អារញ្ញ​ហើយ​ប្រពន្ធ​ខ្លួន ក៏​ធ្លាប់​ទៅ​មក​លក់​ប្រហិត និង​ភេសជ្ជៈ​នៅ​ទីនោះ ។

បុរស​នេះ​បន្ត​ថា ជនជាតិ​ថៃ​នោះ​ធ្លាប់​សួរ​ប្រពន្ធ​ខ្លួន​ថា តើ​មាន​ប្តី​និង​កូន​ឬ​នៅ0x017d7 គ្រានោះ​ប្រពន្ធ​ខ្លួន​ឆ្លើយ​តប​ថា មាន​ប្តី​និង​កូន​ហើយ​តែ​បុរស​ថៃ​នោះ​តប​វិញ​ថា បើ​ទោះជា​នាង​មាន​ប្តី​និង​កូន ក៏​គេ​នៅ​តែ​ស្រឡាញ់​ដែរ ។ បុរស​នេះ​បន្ត​ថា ក្រោយ​ពី​ទីតាំង​ម៉ៅ​ការ​ដាក់​កញ្ចក់​ឲ្យ​គេ​នៅ​ស្រុក​អារញ្ញ​នោះ ជនសង្ស័យ​កសាង​រួចរាល់​ប្រពន្ធ​របស់​ខ្លួន មិន​បាន​ទៅ​លក់​ទីនោះ​ទៀត​ទេ គឺ​លក់​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ​វិញ ។

បុរស​ជា​ប្តី​បន្ត​ថា មុន​ពិធី​បុណ្យចូលឆ្នាំ ខ្លួន​និង​ក្រុម​គ្រួសារ​ផ្អាក​លក់ និង​ធ្វើ​ជា​កម្មករ​នៅ​ផ្សារ​រុង​ក្លឿ​មួយ​រយៈ បាន​មក​លំនៅ​ឋាន​ហើយ​នាំ​គ្នា​ទៅ​លេង​ស្រុក​កំណើត នៅ​ឯ​ខេត្ត​តាកែ (​ស្រុក​ខាង​ប្តី​) ។ លុះ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ចប់ នាំ​គ្នា​ចូល​ទៅ​ផ្សារ​រុ​ក្លឿ​វិញ​ស្រាប់តែ​បុរស​ថៃ​នោះ បើករថយន្ត​មក​សួរ​ថា រវល់​ទៅ​ណា​បាត់​យូរ​ម្ល៉េះ គេ​ខំ​តាម​រក ។ មិនតែប៉ុណ្ណោះ មុន​កើតហេតុ ជនសង្ស័យ​ហាក់​មក​ឃ្លាំមើល​ស្ត្រី​រង​គ្រោះជា​ញឹកញយ ។ លុះ​ថ្ងៃ​កើតហេតុ គេ​បើករថយន្ត​មក​លេង ហើយ​កុម្ម៉ង់​ទិញ​ទឹក​សុទ្ធ​មួយ​ដប ពេល​នាង​យក​ទឹក​ទៅ​ឲ្យ ស្រាប់តែ​គេ​ចាប់ដៃ​អូស​ឡើង​រថយន្ត​ដោយ​មាន​មនុស្ស​២​នាក់​ផ្សេង​ទៀត ម្នាក់​យកដៃ​ខ្ទប់មាត់ និង​ម្នាក់​ចាប់​ត្រកង​ជើង​ញាត់​ចូល​រថយន្ត​ដឹក​ចេញ​ទៅ​បាត់។

ឈុ​ន ផៃ​លី ហៅ​លី​ន ឬ​ជ័យ សុ​ផ​ន ក្រោយ​ចេញពី​បន្ទប់​សួរនាំ របស់​សមត្ថកិច្ច​បាន​និយាយ​ថា ពាក់ព័ន្ធ​រឿងរ៉ាវ​ខាងលើ នាង​ត្រូវ​គេ​ចាប់បង្ខំ ចូល​រថយន្ត​មែន តែ​នាង​ថា​ពាក្យ​ច​ចាម​អារាម​រឿង​រំលោភ​បូក មិនមែន​ជា​ការ​ពិត​ទេ គឺ​1​និង​1​តែ​ប៉ុណ្ណោះ ។ ហើយ​ថា បើ​នាង​មិន​សម្របសម្រួល តាម​ស្ថានការណ៍ នាង​ខ្លាច​គេ​សម្លាប់​បំ​បិត​មាត់ ព្រោះ​ពេល​មុន​ទៅ​ដល់​រី​សត ក្នុងស្រុក​ខ្ល​ង​ហាត​នោះ គេ​ដឹក​នាង​កាត់​តាម​ចំការ​អំពៅ​ផ្លូវលំ​រហូត ។

នាង​ថា ជនសង្ស័យ​២​នាក់​ទៀត ត្រូវ​ជនសង្ស័យ​ឱ្យ​ចុះ​ពី​រថយន្ត នៅ​ពេល​ចាកចេញ​ឆ្ងាយ​ពី​ផ្សារ​រុង​ក្លឿ ។ ស្ត្រី​ខាងលើ មិន​លម្អិត​រឿង​វែង​ឆ្ងាយ​ទេ ប៉ុន្តែ​ប្រាប់​ប្តី​ថា កាល​នៅ​រី​សត​នោះ ក្រោយ​ពី​គេ​រំលោភ​ម្តង គេ​នាំ​ទៅ​ទិញ​សម្ភារ និង​ទ្រនាប់ជើង​ឱ្យ ក្នុង​ហាង​មួយ​មិន​ហ៊ាន​ប្តឹង​ទេ ព្រោះ​ហាង​នោះ​មាន​តែ​ស្ត្រី​ម្នាក់​គត់ ។

គ្រួសារ​រង​គ្រោះ​និយាយ​ថា បុរស​២​នាក់​ដែល​ទៅ​ជាមួយ​ជនសង្ស័យ ចាប់​នាង​ដាក់​រថយន្ត​ជា​ជនជាតិ​ខ្មែរ ធ្វើការ​ជាមួយ​ជនសង្ស័យ​តែ​ថា ពួក​ខ្លួន​មិន​ប្តឹង​ជន​ទាំង​២​នាក់​នោះ​ទេ។ គ្រួសារ​នេះ​បញ្ជាក់​ថា ក្នុង​បណ្តឹង ពួក​ខ្លួន​ទាមទារ​សំណង​ដំបូង​៥​សែន​បាត តែ​ជនសង្ស័យ​សុំ​បញ្ចុះ​ត្រឹម​១​សែន​បាត ពេល​អត់​ព្រម​តថ្លៃ​គ្នា​សា​ថ្មី​ដោយ​ទារ​៤​សែន​បាត ជនសង្ស័យ​សុំ​ឱ្យ​៣​សែន​បាត តែ​សុំ​បង់​រំលស់​ព្រោះ​គ្មាន​ប្រាក់សុទ្ធ ។ ទីបំផុត​ខាង​រង​គ្រោះ​នៅ​តែ​មិន​ព្រម ក៏​ត្រូវរ៉ូវ​គ្នា​ត្រឹម​ប្រាក់​២​សែន​បាត ដោយ​ភាគី​រង​គ្រោះ​បញ្ជាក់​ថា សមត្ថកិច្ច​ថៃ ទុក​ពេល​ឱ្យ​សាច់ញាតិ​ជនសង្ស័យ រក​ប្រាក់​មក​ឱ្យ​ជន​រង​គ្រោះ មិន​ឱ្យ​ហួស​ពី​រយៈពេល​២​ខែ​ឡើយ ។

យ៉ាងណា​ក៏​ដោយ ជុំវិញ​បញ្ហា​នេះ លោក​ប៊ុ​ន សុខ​វិបុល អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ស្រុក​អារញ្ញ​ខេត្ត​ស្រះ​កែវ បាន​សរសេរ​ក្នុង​ប្រព័ន្ធវ៉ស​អាប់​ថា ខាង​លោក​បាន​ស្នើ​សុំ​ឲ្យ​ភាគី​ថៃ ចាត់វិធានការ​លើ​ជនសង្ស័យ​ឱ្យ​បាន​ត្រឹមត្រូវ ៕