ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​យុវជន និង​យុវតី​កម្ពុជា ត្រូវ​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​អោយ​បាន​ច្រើន?

7 ឆ្នាំ មុន

ដោយសារ​តែ​មនុស្ស​គ្រប់​គ្នា​មានការ​រវល់​នោះ គេ​អាច​ពិបាក​នឹង​រក​ពេលវេលា ដើម្បី​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​។ ប៉ុន្តែ​ការងារ​ស្ម័គ្រចិត្ត​មិន​ត្រឹមតែ​អាច​ជួយ​ដល់​សង្គម​ទេ វា​ថែម​ទាំង​ផ្តល់​ផលប្រយោជន៍​ដ៏​ច្រើន​ដល់​យុវជន និង​យុវតី

ដោយសារ​តែ​មនុស្ស​គ្រប់​គ្នា​មានការ​រវល់​នោះ គេ​អាច​ពិបាក​នឹង​រក​ពេលវេលា ដើម្បី​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​។ ប៉ុន្តែ​ការងារ​ស្ម័គ្រចិត្ត​មិន​ត្រឹមតែ​អាច​ជួយ​ដល់​សង្គម​ទេ វា​ថែម​ទាំង​ផ្តល់​ផលប្រយោជន៍​ដ៏​ច្រើន​ដល់​យុវជន និង​យុវតី ព្រមទាំង​មនុស្ស​ទាំងអស់​ដែល​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ដូច​ជា​ភាពរឹងមាំ​ផ្នែក​សុខភាព ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ការងារ​បង្កើត​ទំនាក់ទំនង និង​ការ​រៀនសូត្រ​ជំនាញ​ការងារ​ជាដើម​។

ផល​ទទួល​បាន​ពី​ការងារ​ស្ម​គ្រ​ចិត្ត គឺ​បង្កើត​សង្គម​មួយ​ដ៏​ល្អ និង​ជា​កន្លែង​កាន់តែ​គួរ​អោយ​ចង់​រស់នៅ​ដោយ​ផ្តល់​ប្រយោជន៍​ដល់​ជន​ទី​ទាល់ក្រ ឬ​ខ្វះខាត​។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ស្នាម ញញឹម​របស់​មនុស្ស​ដែល​បាន​ទទួលផល ដោយសារ​ការងារ​ស្ម័គ្រ​ចិត្តនឹង​ធ្វើ​អោយ​អ្នកធ្វើការ​ស្ម័គ្រចិត្ត​មានការ​សប្បាយចិត្ត​។ មិនតែប៉ុណ្ណោះ ការងារ​ស្ម័គ្រ​ចិត្តនឹង​ជួយ​ដល់​យុវជន និង​យុវតី​អោយ​ចាក​ឆ្ងាយ​ពី​ភាព​ឯកោ និង​មាន​ជំនាញ​នៅ​ក្នុង​ទំនាក់ទំនង​សង្គម​។

មិត្តភាព​ជា​ច្រើន​ក៏​នឹង​អាច​បង្កើត​ឡើង​ផង​ដែរ តាម​រយ​:​ការ​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ដែល​មាន​មនុស្ស​ចូលរួម​ច្រើន​។

សំខាន់​ដូច​គ្នា​នេះ ការងារ​ស្ម័គ្រ​ចិត្តនឹង​ជួយ​ធ្វើ​អោយ​ការងារ​របស់​យុវជន និង​យុវតី​មាន​ភាព​រីក​ចម្រើន​ផង​ដែរ​។ ក្រៅពី​បាន​រៀនសូត្រ​អំពី​ជំនាញ​ការងារ​របស់​ខ្លួន​នោះ ការងារ​ស្ម័គ្រចិត្ត​អាច​ជួយ​ដល់​យុវជន និង​យុវតី​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ធ្វើ​ការងារ​ជា​ក្រុម និង​ការ​ទំនាក់ទំនង​ក្នុង​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព​។

ការងារ​ស្ម័គ្រចិត្ត​ក៏​ធ្វើ​អោយ​យុវជន និង​យុវតី​កាន់តែ​យល់​ច្បាស់​អំពី​បញ្ហា​ដែល​កើត​មាននៅ​ក្នុង​ជីវិត​មនុស្ស​ផង​ដែរ ដោយ​ធ្វើ​អោយ​ពួក​គេ​កាន់តែ​រៀនសូត្រ​បាន​ច្រើន​អំពី​បទ​ពិសោធន៍​នៃ​ជី​វត​។

តើ​អ្នក​ធ្លាប់​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ហើយ​ឬ​នៅ? បើសិនជា​មិន​ទាន់​ធ្លាប់​ទេ​នោះ យុវជន និង​យុវតី​កម្ពុជា គួរតែ​ស្វែងរក​ពេលទំនេរ​សម្រាប់​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​នេះ ដើម្បី​ទទួលយក​ដោយ​ផ្ទាល់​នូវ​បទ​ពិសោធន៍ និង​ផលប្រយោជន៍​ពី​ការងារ​ស្ម័គ្រចិត្ត​នេះ​។