ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹ​ប​កម្សាន្ត​ល្បី​មួយ​រៀបចំ​កម្មវិធី​បង្ហាញ​សម្រស់​ភេទ​ទី​3

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្លឹ​ប​កម្សាន្ត GL Lounge អតីត​ក្លឹ​ប Classic Nigh បាន​រៀបចំ​បង្ហាញ​សម្រស់​ភេទ​ទី​៣ ដោយ​មាន​ប្រគល់​ពានរង្វាន់​លើកទឹកចិត្ត​ផង​ដែរ ។

កម្មវិធី​ប្រារព្ធ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​៥ ឧសភា ឆ្នាំ​២០១៦ នៅ​ក្លឹ​ប​កម្សាន្ត GL Lounge

រាជធានី​ភ្នំពេញ ៖ ក្លឹ​ប​កម្សាន្ត GL Lounge អតីត​ក្លឹ​ប Classic Nigh បាន​រៀបចំ​បង្ហាញ​សម្រស់​ភេទ​ទី​៣ ដោយ​មាន​ប្រគល់​ពានរង្វាន់​លើកទឹកចិត្ត​ផង​ដែរ ។

កម្មវិធី​ប្រារព្ធ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​៥ ឧសភា ឆ្នាំ​២០១៦ នៅ​ក្លឹ​ប​កម្សាន្ត GL Lounge ស្ថិត​នៅ​តាម​ដង​វិ​ថី​ត្រសក់ផ្អែម រាជធានី​ភ្នំពេញ​។ រាត្រី​ពិសេស​នោះ​មាន​វត្តមាន​តារា​ជា​ច្រើន​ដួង​ចូលរួម ។

លោក​ពិសិដ្ឋ ម្ចាស់​ក្លឹ​ប GL Lounge និយាយ​ថា ការ​បង្កើត​កម្មវិធី​នេះ​មាន​បំណង​លើកទឹកចិត្ត​ភេទ​ទី​៣​ឱ្យ​មាន​កម្លាំងចិត្ត​ខិតខំ​ធ្វើការ ។ លើស​ពី​នេះ​ចង់​ឲ្យ​ពួក​គេ​ចៀសវាង​អំពើ​មិន​គប្បី​ដែល​សង្គម​ស្អប់ខ្ពើម ។ ចំពោះ​បេក្ខជន​ចូលរួម​ទទួល​ពានរង្វាន់​លើកទឹកចិត្ត​នេះ​គឺជា​បុគ្គលិក​ផ្ទាល់​ប្រចាំ​ក្លឹ​ប ។ បុគ្គលិក​ក្នុង​ក្លឹ​ប​ជា​ភេទ​ទី​៣​មាន​ច្រើន តែ​អ្នក​សម្តែង​លើ​ឆាក​នេះ​មាន​តែ​១៨​នាក់​ប៉ុណ្ណោះ ។ ភេទ​ទី​៣​ទាំង​១៨​រូប​នេះ​ទទួល​បាន​ពានរង្វាន់​ដូច​គ្នា ដោយ​ចែក​ចេញ​ជា​បួន​ផ្នែក ទី​១​រើស​យក​ស្រី​ស្អាត ទី​២ អ្នក​ឆ្នើម ទី​៣​អ្នកមាន​ទេព​កោសល្យ និង​ទី​៤ ពាន​ប្រជាប្រិយភាព ។

នេះ​ជា​លើក​ទី​១​ហើយ​ដែល​ក្លឹ​ប GL Lounge រៀបចំ​កម្មវិធី​ធំ​មួយ ។ ជា​ទូទៅ​ការ​សម្តែង​របស់​ភេទ​ទី​៣​ប្លែក​អារម្មណ៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ធ្វើ​ឲ្យ​ទស្សនិកជន​សប្បាយ​រីករាយ​បាត់​អស់​ភាព​នឿយហត់ ហើយ​មាន​ភ្ញៀវ​ចូល​កម្សាន្ត​ក្នុង​ក្លឹ​ប​គ្រប់​វ័យ មិន​ថា​ចាស់​ក្មេង ឬ​សំដៅ​ជា​អ្នក​ភេទ​ទី​៣​ទេ ។

លោក​ខេ​វិ​ន អ្នកគ្រប់គ្រង​ប្រចាំ​ក្លឹ​ប​ឲ្យ​ដឹង​ថា នេះ​ជា​ខួប​ឆ្នាំ​ទី​១២​ដែល​ក្លឹ​បក​កើតឡើង​តាំងពី​ដំបូង​មក ។ ការ​រៀបចំ​កម្មវិធី​នេះ​ដើម្បី​លើកទឹកចិត្ត​ដល់​បុគ្គលិក​ឆ្នើម​ប្រចាំ​ក្លឹ​ប ។ ក្នុង​រាជធានី​ភ្នំពេញ​ក្លឹ​ប​កម្សាន្ត GL Loung អាច​ថា​ពិសេស​ជាងគេ​សម្រាប់​ការ​សម្តែង​របស់​ភេទ​ទី​៣ ហើយ​តែងតែ​ធ្វើ​ឲ្យ​មហាជន​ផ្ទុះសំណើច ។ ក្លឹ​ប​នេះ​បើក​ដំណើរការ​មាន​បំណង​លើកទឹកចិត្ត​ភេទ​ទី​៣​ឱ្យ​មានការ​ងារ​ធ្វើ ព្រោះ​ភេទ​ទី​៣​មានការ​រើសអើង​ច្រើន ។ តាម​ពិត​ភេទ​ទី​៣​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​អ្វីមួយ​ជួយ​សង្គម ។ ជាក់ស្តែង​មាន​តារា​ភេទ​ទី​៣​ចេញពី​ក្លឹ​ប GL Lounge មានឈ្មោះ​ល្បី គឺ​កញ្ញា​យេ​យេ កញ្ញា​ភេ​ង​ខេ​ក កញ្ញា​ប្រិមប្រិយ និង​លោក​វីត ។

នា​ពេល​ខាង​មុន​នេះ ក្លឹ​ប GL Lounge មាន​គម្រោង​ប្រកួត​កញ្ញាឯក​ភេទ​ទី​៣ ដោយ​មាន​បេក្ខជន​៣០​នាក់​រួច​ជា​ស្រេច​ហើយពី​គ្រប់​ទិស​ទី​បាន​ដាក់​ពាក្យ​ចូលរួម ។ ក្នុង​៣០​នាក់​យក​តែ​បី​នាក់​សម្រាប់​ទទួល​ពានរង្វាន់ និង​ផ្នែក​ប្រជាប្រិយ​មួយ​រូប ។

កញ្ញា​យេ​យេ​ជាតា​រា​ភេទ​ទី​៣​បំពេញការងារ​នៅ​ក្លឹ​ប GL Lounge ច្រើន​ឆ្នាំ​និយាយ​ថា «​ពួក​យើង​មិន​បាន​ប្រើ​ពេលវេលា​ទៅ​ធ្វើ​អ្វី​ខុស​នឹង​សង្គម​ឡើយ ដោយ​យើង​យក​សមត្ថ​ភាព​មក​បម្រើ​ការងារ​ជាមួយ​ភាព សប្បាយ​ៗ​ចែក​ជូន​ទស្សនិកជន ។​ជា​ពិសេស​ពេល​នេះ​នាង​ខ្ញុំ​មាន​អារម្មណ៍​រីករាយ​នៅ​ពេល​ដែល​កិច្ចការ​របស់​នាង​ខ្ញុំ​បាន​លូតលាស់​ទៅ​មុខ មានឱកាស​សម្តែង​គ្រប់​ស្ថានីយទូរទស្សន៍​នានា ។ មិន​ថា​តែ​ទូរទស្សន៍​ទេ សូ​ម្បី​តែ​ការ​ចេញ​ថត​ខារ៉ាអូខេ​មួយ​ចំនួន​ក៏​មាន​វត្តមាន​ដូច​គេ​ដែរ ។​ដូចនេះ​សូម​បងប្អូន​ទាំងអស់​កុំ​រើសអើង​ភេទ​ទី​៣ ពួក​យើង​ក៏​មាន​បេះដូង មានគំនិត​ដែរ​» ៕