ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកការទូត​នៅ​កម្ពុជា​មិន​បាន​លូកដៃ​ចូល​បញ្ហា​ផ្ទៃក្នុង​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ស្ថានទូត​នានា​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ឧសភា ២០១៦ បាន​បញ្ជាក់​ថា ស្ថានទូត​មិន​លូកដៃ​ចូល​ក្នុង​បញ្ហា​នយោបាយ​របស់​ប្រទេស​កម្ពុជា ការ​លើក​ឡើង​នេះ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ស្ថានទូត​នានា​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ឧសភា ២០១៦ បាន​បញ្ជាក់​ថា ស្ថានទូត​មិន​លូកដៃ​ចូល​ក្នុង​បញ្ហា​នយោបាយ​របស់​ប្រទេស​កម្ពុជា ការ​លើក​ឡើង​នេះ​នៅ​ក្នុង​ជំនួប​លើក​ដំបូង​មួយ​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ទីស្តីការ​ក្រសួងការបរទេស​។

លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ប្រាប់​អ្នកកាសែត​ក្រោយ​ពី​កិច្ចប្រជុំ​បិទទ្វារ​ប្រហែល​១​ម៉ោង​ថា តំណាង​អ្នកការទូត​បាន​លើក​ឡើង​ថា ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា មិន​បាន​លូកដៃ​ចូល​ផ្ទៃក្នុង​របស់​កម្ពុជា​ទេ​។ ការ​ថ្លែង​របស់​លោក​អ្នកនាំពាក្យ​តប​នឹង​សំណួរ​របស់​អ្នកកាសែត​ដែល​បាន​សួរ​ថា តើ​ក្នុង​កិច្ចប្រជុំ​នោះ មន្ត្រី​ការទូត​បាន​លើក​ឡើង​ពី​ការ​ចាប់ខ្លួន​មន្ត្រី​គណបក្ស​នយោបាយ និង​សង្គម​ស៊ី​វិល​ដែរ​ទេ?

អ្នក​ពាក្យ​ក្រសួងការបរទេស​លើក​ឡើង​ថា ក្នុង​ជំនួប​ប្រមាណ​១​ម៉ោង​របស់​លោក​រដ្ឋមន្ត្រី​ការ​បរទេស និង​មន្ត្រី​ការទូត​ទាំងអស់​មិន​បាន​លើក​ឡើង​ពី​ស្ថានភាព​នយោបាយ ឬ​ការ​ចាប់ខ្លួន​មន្ត្រី​សង្គម​ស៊ី​វិល និង​អ្នកនយោបាយ​កម្ពុជា​ទេ​។ ជាក់ស្តែង​អ្នកការទូត​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា អ្នកការទូត និង​មិន​លើក​ឡើង​ចំពោះ​បញ្ហា​ផ្ទៃក្នុង​កម្ពុជា​ទេ​។

លោក​ជុំ សុន្ទរី បាន​លើក​ឡើង​ថា កិច្ចប្រជុំ​នេះ ក៏​មាន​មន្ត្រី​តំណាង​អង្គការសហប្រជាជាតិ​ចូលរួម និង​មាន​វត្តមាន​អ្នកការទូត​ទាំងអស់​នៅ​កម្ពុជា សរុប​២៩​រូប បាន​ជួប​ប្រជុំ​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​៥ ឧសភា បន្ទាប់​ពី​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន ត្រូវ​បាន​ទទួល​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​។