ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​រដ្ឋ​​ខ្មែរ​ធ្វើ​ចំណាកស្រុក​​ប៉ុន្មាននាក់ ក្នុង​​៤ខែ​ដើមឆ្នាំ​​នេះ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ឆមាស​ទី​១​ឆ្នាំ​២០១៦ នៃ​លំហូរ​អន្ដោប្រវេសន៍​ការងារ​ដែល​ទទួល​បាន​ពី​នាយកដ្ឋាន​ជំនាញ​បញ្ជាក់​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ក្រៅប្រទេស​សរុប​ជិត​៣​សែន​នាក់ ក្នុង​នោះ​ទៅ​ក្រៅប្រទេស​ស្របច្បាប់​មាន​ជាង​១៥​ម៉ឺន​នាក់ និង​មិន​ស្របច្បាប់​មាន​ជិត​១៤​ម៉ឺន​នាក់ ហើយ​មាន​អ្នក​ត្រឡប់​មក​វិញ​តែ​ជិត ៣៥.០០០​នាក់​ប៉ុណ្ណោះ ។

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ឆមាស​ទី​១​ឆ្នាំ​២០១៦ នៃ​លំហូរ​អន្ដោប្រវេសន៍​ការងារ​ដែល​ទទួល​បាន​ពី​នាយកដ្ឋាន​ជំនាញ​បញ្ជាក់​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ក្រៅប្រទេស​សរុប​ជិត​៣​សែន​នាក់ ក្នុង​នោះ​ទៅ​ក្រៅប្រទេស​ស្របច្បាប់​មាន​ជាង​១៥​ម៉ឺន​នាក់ និង​មិន​ស្របច្បាប់​មាន​ជិត​១៤​ម៉ឺន​នាក់ ហើយ​មាន​អ្នក​ត្រឡប់​មក​វិញ​តែ​ជិត ៣៥.០០០​នាក់​ប៉ុណ្ណោះ ។

ទាក់ទង​ទៅ​នឹង​ផែនការ​ប្រយុទ្ធ​ប្រឆាំងអំពើ​ជួញដូរ​មនុស្ស មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ​ក្រុមការងារ​អន្តរក្រសួង​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៅ​មិន​ទាន់​មាន​កិច្ចសហការ​គ្នា​ល្អ​លើ​ការងារ​ផ្ដល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​បង្ក្រាប ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​ខណៈ​មាន​ព័ត៌មាន​បទល្មើស​ជួញដូរ​មនុស្ស​ភាគច្រើន គឺ​ថ្នាក់ដឹក​នាំ​បានដឹង​លឿន​តាម​រយៈ​បណ្ដាញសារព័ត៌មាន​ទៅ​វិញ ។

នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ជំនាញ​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស កាលពី​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ លោក​ជំទាវ ជូ ប៊ុ​អេ​ង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស មាន​ប្រសាសន៍​ថា ការ​ផ្ដល់​ព័ត៌មាន និង​ទំនាក់ទំនង​គ្នា​នៃ​មន្ត្រី​ជំនាញ​នៅ​តាម​បណ្ដា​ស្ថាប័ន ក្រសួង​ពាក់ព័ន្ធ នៅ​មាន​ភាព​ចន្លោះ​ប្រហោង ។

លោក​ជំទាវ​បាន​ស្នើ​ឲ្យ​មន្ត្រី​ទទួល​បន្ទុក​នៅ​តាម​បណ្ដា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ពង្រឹង​ការងារ​នេះ​ឡើង​វិញ ដើម្បី​សម្រេច​គោល​ដៅ​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រង​គ្រោះ​ពី​ការ​ឆ្លង​ដែន​ទៅ​ធ្វើ​ការងារ​ចំណាក ស្រុក​នៅ​ក្រៅប្រទេស​និង​នៅ​ក្នុងស្រុក ក៏​ដូច​ជា​ការ​ចាញ់​បោក​មេខ្យល់​ជាដើម ។

លោក​ជំទាវ​រដ្ឋលេខាធិការ​បន្ត​ថា តួលេខ​ដែល​កងកម្លាំង​មាន​សមត្ថកិច្ច​បង្ក្រាប​និង​ទប់ស្កាត់​បាន គ្រាន់តែ​ជា​តួលេខ​ដែល​យើង​ធ្វើ​បាន​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ទៀត​បាន​លួច​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស ឆ្លង​ដែន​តាម​ច្រករបៀង និង​ខ្លះ​ទៀត​ឆ្លង​ដែន​តាម​ច្រក​ទ្វារ​អន្តរជាតិ ហើយ​ដាច់​បាត់​ការ​ទាក់ទង​នៅ​ក្រៅប្រទេស​ដែល​យើង​មិនដឹង​ច្បាស់​ថា តើ​ពួក​គេ​ទាំងនោះ​ជួប​ប្រឈម​នឹង​បញ្ហា​រង​គ្រោះ​អ្វីខ្លះ​ទៀត​នោះ​ទេ ។

លោក​ជំទាវ​រដ្ឋលេខាធិការ ថ្លែង​ទៀត​ថា នៅ​ថ្ងៃ​ខាង​មុខ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នឹង​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​ពី​របៀប​កំណត់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ក្នុង​ករណី​អំពើ​ជួញដូរ​មនុស្ស ។ តាម​រយៈ​វគ្គ​បណ្ដុះបណ្ដាល​នេះ ស្ថាប័ន ក្រសួង​នីមួយ​ៗ​នឹង​មាន​វិធានការ​របស់​ខ្លួន និង​មានការ​ទទួលខុសត្រូវ​លើ​មុខសញ្ញា​ជន​រង​គ្រោះ និង​ចេះ​កំណត់​មុខសញ្ញា​ជនល្មើស​ដើម្បី​អនុវត្ត​ចំណាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ ៕