ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន​ទំនើង ដែល​ប្រមាថមើលងាយ និង​បម្រុង​វាយ​មន្ត្រី​កំពុង​អនុវត្ត​ច្បាប់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច យុវជន​ទំនើង​ម្នាក់ ដែល​បាន​ជេរ​ប្រមាថមើលងាយ និង​ដេញ​វាយ​សមត្ថកិច្ច ដែល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​នោះ ត្រូវ​បាន​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង ០១​នាទី​រសៀល​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច យុវជន​ទំនើង​ម្នាក់ ដែល​បាន​ជេរ​ប្រមាថមើលងាយ និង​ដេញ​វាយ​សមត្ថកិច្ច ដែល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​នោះ ត្រូវ​បាន​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង ០១​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ នៅ​ចំណុច​សា​លម​ហោ​ស្រប​ចេ​ន​ឡា ម្តុំ​ផ្សារ​ដើម​គរ និង​នាំ​ខ្លួន​ទៅ​សាកសួរ នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។

ការ​ចាប់​ឃាត់ខ្លួន​យុវជន​ទំនើង​រូប​នេះ ក្រោយ​ពី​លោកនាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​តាម​រយៈ​សារ​ជា​សំឡេង ឲ្យ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ចាប់​ឃាត់ខ្លួន​យុវជន​ទំនើង​ម្នាក់ ដែល​ល្មើសច្បាប់​ចរាចរណ៍ ហើយ​ជេរ​ប្រមាថមើលងាយ គំរាម​ដក​ស័ក្តិ និង​បម្រុង​វាយ​មន្ត្រី​នគរបាល​ចរាចរណ៍ ដែល​កំពុង​អនុវត្ត​ច្បាប់ នៅ​គោលដៅ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ។

នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន បាន​ណែនាំ​ច្រើន​ដង​ហើយ មាន​ករណី​កើតឡើង មើលងាយ មើល​ថោក មក​លើ​កម្លាំង​សមត្ថកិច្ច ដែល​កំពុង​បំពេញ​កាតព្វកិច្ច នៅ​លើ​ដងផ្លូវ​សាធារណៈ អ៊ីចឹង​ត្រូវ​ហៅ​កម្លាំង​អន្ដរាគមន៍​ដាក់​ខ្នោះ​ភ្លាម យក​មក​ប៉ុស្ដិ៍ អត់​មាន​ឈ្លោះ អត់​មាន​ប្រកែកប្រណាំង ។ យើង​ត្រូវ​ប្ដឹង​ទៅ​តុលាការ​ពី​បទ​រារាំង បទ​បំផ្លាញ​កិច្ចការ​របស់​យើង មើលងាយមើលថោក​កងកម្លាំង ។ រឿង​នៅ​ភ្នំពេញ​នេះ ត្រូវ​រៀប​ឯកសារ​ទៅ​តុលាការ ។

សូម​រម្លឹក​ឡើង​វិញ​ថា ជា​រឿង​ទំនើង​មួយ ដែល​យុវជន​ម្នាក់ បាន​ជេរ​ប្រមាថ​ធ្ងន់​ៗ​លើ​សមត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់ ដោយ​គំរាម​ដក​ស័ក្តិ​ចោល និង​បម្រុង​ប្រើ​ហិង្សា​បន្ថែម​ទៀត ដោយ​គ្រាន់តែ​ផ្តើម​ចេញពី​ការ​ដែល​យុវជន​រូប​នោះ ព្យាយាម​ជិះ​ម៉ូតូ​ត្រឡប់​ក្រោយ គេច​ពី​ការ​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​របស់​សមត្ថកិច្ច ហើយ​បើក​ម៉ូតូ​ទៅ​បង្ក​គ្រោះថ្នាក់ ដល់​អ្នក​ដទៃ​ទៀត ។

ហេ​ត​ការណ៍​នេះ បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើងជា​ខ្លាំង កាលពី​វេលា​ម៉ោង​១៤​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៧១ កែង​នឹង​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

យុវជន​ទំនើង​រូប​នោះ មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ដោយ​មាន​វ័យ​ប្រមាណ ជាង ២០​ឆ្នាំ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស្មាស់​រ៉េវ​វូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BG-5792 ។

ពេល​នោះ សមត្ថកិច្ច​បាន​ដើរ ទៅ​ជួយ​លើក​ម៉ូតូ និង​សាកសួរ​នាំ អំពី​មូលហេតុ ស្រាប់តែ​យុវជន​រូប​នោះ កើត​ចិត្ត​ខឹងសម្បា​ជាមួយ​សមត្ថកិច្ច នឹង​បាន​ប្រើប្រាស់​សម្តី​ជេរ​ដៀល​ប្រមាថ​ធ្ងន់​ៗ សុទ្ធតែ​ពាក្យអសុរស​អាមឹង និង​បាន​សម្លុត​គំរាម​ដក​ស័ក្តិ រួម​ជា​បម្រុង​នឹង​ប្រើប្រាស់​ហិង្សា ទៅ​លើ​សមត្ថកិច្ច​ជា​ច្រើន លើក​ច្រើន​សារ​ទៀត​ផង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ។

បន្ទាប់​ពី​ទទួល​រង​នូវ​ការ​ជេរ​ប្រមាថ និង​បម្រុង​ប្រើប្រាស់​ហិង្សា​ហើយ​នោះ សមត្ថកិច្ច​បាន​សម្រេច​ធ្វើការ​នាំ​ខ្លួន​យុវជន​រូប​នោះ ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​នាំ​បន្ត​នីតិវិធី ។

ជុំវិញ ទ​ង្វើ​ដ៏​ទំនើង​របស់​យុវជន​ខាងលើ​នេះ គេ​នៅ​រង​ចាំ​មើល ថា​តើ ជន​ទំនើង​រូប​នេះ អាច​នឹង​ត្រូវ​រួចខ្លួន ដោយ​មិន​មាន​កំហុស​អ្វី ឬ​ត្រូវ​អនុវត្ត​ទោសទណ្ឌ​តាម​ច្បាប់ ពី​បទ​ដែល​រូបគេ ជេរ​គំរាម​គំ​ហែង និង​ប៉ង​ប្រើប្រាស់​ហិង្សា ទៅ​លើ​មន្ត្រី​អ្នក​អនុវត្ត​ច្បាប់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ