ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ឧស្សាហកម្ម​ដែក​របស់​ចិន​បាន​រើប​ឡើង​វិញ​ក្នុង​ខែមេសា

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ឧស្សាហកម្ម​ដែក​របស់​ចិន​បាន​រើប​ឡើង​វិញ​នៅ​ក្នុង​ខែមេសា ។ នេះ​បើ​តាម​ស​ន្ទ​ស្សន៍​អ្នកគ្រប់គ្រង​បញ្ជា​ទិញ​លើ​វិស័យ​ឧស្សាហកម្ម​ដែក ដែល​បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ប្រទេស​ចិន ៖ ឧស្សាហកម្ម​ដែក​របស់​ចិន​បាន​រើប​ឡើង​វិញ​នៅ​ក្នុង​ខែមេសា ។ នេះ​បើ​តាម​ស​ន្ទ​ស្សន៍​អ្នកគ្រប់គ្រង​បញ្ជា​ទិញ​លើ​វិស័យ​ឧស្សាហកម្ម​ដែក ដែល​បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ស​ន្ទ​ស្សន៍​គ្រប់គ្រង​ការ​បញ្ជា​ទិញ​បាន​កើនឡើង​៧,៦​ពិន្ទុ​ពី​មួយ​ខែ​ទៅ​មួយ​ខែ រហូត​ដល់​៥៧,៣​ពិន្ទុ​ក្នុង​ខែមេសា ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គណៈកម្មការ​ដឹក​ជញ្ជូន​ដែក ។ វា​ជា​លើក​ដំបូង​ហើយ​ដែល​ស​ន្ទ​ស្សន៍​គ្រប់គ្រង​ទំនិញ​របស់​ចិន​មាន​ពិន្ទុ​៥០ នៅ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក ដែល​បាន​កើនឡើង​ខ្ពស់​បំផុត បើ​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៣​មក។

ការ​ផលិត និង​តម្លៃ​បាន​កើនឡើង​ក្នុង​រយៈពេល​ពីរ​បី​ខែ​កន្លង​មកនេះ ។ ស​ន្ទ​ស្សន៍​នៃ​ផលិតកម្ម​ដែក​បាន​កើនឡើង​១០,៦%​ក្នុង​ខែមីនា រហូត​ដល់​៦០,៤% ដែល​នេះ​គឺជា​ការ​កើនឡើង​ខ្ពស់ បើ​គិត​ចាប់តាំងពី​ខែមីនា ឆ្នាំ​២០១៣​មក​។ ចំណែក​តម្លៃ​ដែក​នៅ​លើ​ទីផ្សារ​សៀង​ហៃ​វិញ បាន​រើប​ឡើង​៥២,៥%​នៅ​ឆ្នាំ​នេះ ស្មើនឹង​៤៥២​ដុល្លារ​ក្នុង​១​តោន ។
ចំពោះ​ការ​ឡើងថ្លៃ​នៃ​តម្លៃ​ដែក​នេះ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដែក​របស់​ចិន ៩៦​ក្រុមហ៊ុន​ទទួល​បាន​ប្រាក់​ចំណូល​សុទ្ធ​ចំនួន​២១៩,៦​ប៊ី​លាន​យន់ និង​ប្រាក់​ចំណេញ​សុទ្ធ​២,៦​ប៊ី​លាន​យន់​សម្រាប់​ខែមីនា ។ នេះ​គឺ​ប្រាក់​ចំណូល​ដំបូង បើ​គិត​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៥ មក ។

យោង​តាម​ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​ថា ការ​វិនិយោគ​លើ​ផ្នែក​អចលនទ្រព្យ​បាន​កើនឡើង​៦,២%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ នៅ​ត្រីមាស​ទី​១​នេះ ខណៈ​ការ​សាងសង់​កើនឡើង​១៩,៦% ដែល​ជា​កត្តា​ជួយ​ជំរុញ​ដល់​សកម្មភាព​ពាណិជ្ជកម្ម​ដែក ៕