ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple ចាញ់ក្ដី​ស្លាក​យីហោ​នៅ​ចិន

7 ឆ្នាំ មុន

ក្រុមហ៊ុន Apple បាន​ចាញ់ក្តី​បណ្តឹងឧទ្ធរណ៍​ជុំវិញ​ការ​ប្រើប្រាស់​ស្លាក​សញ្ញា iPhone លើ​ទំនិញ​ធ្វើ​ពី​ស្បែក​នៅ​ប្រទេស​ចិន ដោយ​តុលាការ​បាន​សម្រេច​កាត់ក្តី​ឱ្យ​ចិន​លក់​កាបូប និង​ប្រអប់​ដាក់​ទូរស័ព្ទ​បន្ត​លក់​ជា​ធម្មតា

ក្រុមហ៊ុន Apple បាន​ចាញ់ក្តី​បណ្តឹងឧទ្ធរណ៍​ជុំវិញ​ការ​ប្រើប្រាស់​ស្លាក​សញ្ញា iPhone លើ​ទំនិញ​ធ្វើ​ពី​ស្បែក​នៅ​ប្រទេស​ចិន ដោយ​តុលាការ​បាន​សម្រេច​កាត់ក្តី​ឱ្យ​ចិន​លក់​កាបូប និង​ប្រអប់​ដាក់​ទូរស័ព្ទ​បន្ត​លក់​ជា​ធម្មតា ហើយ​ដាក់​ស្លាក​សញ្ញា iPhone ដដែល ។

iPhone ត្រូវ​បាន​ចុះ​ប​ញ្ចី​ជា​ស្លាក​យីហោ​សម្រាប់​ការ​ប្រើប្រាស់​លើ​ទំនិញ​ធ្វើ​ពី​ស្បែក​កាលពី​ឆ្នាំ​២០០៧ ដោយ Xintong Tiandi ដែល​ជា​ក្រុមហ៊ុន​ចិន​ផលិត​កាបូប ប្រអប់​ដាក់​ទូរស័ព្ទ​ដាក់​ឈ្មោះ iPhone នៅ​លើ​ផលិតផល​ទាំងនោះ ។ ក្រុមហ៊ុន Apple បាន​ប្រើ​ពាក្យ «i» លើ​ផលិតផល​របស់​ខ្លួន​ដូច​ជា iPhone, iPad និង iPod អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ iPhone ដំបូង​គេ​បាន​លេច​រូបរាង​នៅ​ខែមករា​ឆ្នាំ​២០០៧ ប្រកាស​នៅ​សហរដ្ឋអាមេរិក និង​បាន​នាំ​ចេញ​ទៅ​កាន់​ពិភពលោក​នៅ​ខែមិថុនា ។ ដោយឡែក​ទូរស័ព្ទ​នេះ​មិន​ត្រូវ​បាន​លក់​ជា​ផ្លូវការ​នៅ​ប្រទេស​ចិន​ទេរ​ហូត​ដល់​ឆ្នាំ​២០០៩ ។

ក្រុមហ៊ុន Apple បាន​តតាំង​ជាមួយ​គណៈកម្មការ​យីហោ​របស់​ក្រុមហ៊ុន​ចិន Xintong Tiandi កាលពី​ឆ្នាំ​២០១២ ។ ក្រោយមក​បាន​តតាំង​គ្នា​នៅ​តុលាការ ព្រមទាំង​បាន​ចាញ់​ក្តី​លើក​ដំបូង​នៅ​ឆ្នាំ​បន្ទាប់​ទៀត ។ ការ​សែត People’s Daily រាយការណ៍​ថា នៅ​លើ​បណ្តឹងឧទ្ធរណ៍​តុលាការក្រុង​ប៉េ​កាំ​ង​បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន​ចាញ់ក្តី​ដោយ​បាន​អះអាង​ថា​ម៉ាក iPhone មាន​លក្ខណៈ​សាំ​ុ​ទៅ​នឹង​សាធារណៈ និង​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​ក្នុង​ប្រទេស​ចិន​មុន​ពេល​ក្រុមហ៊ុន​ផលិតផល​ស្បែក Xintong Tiandi បាន​ចុះ​បញ្ជី ។

ដោយឡែក​ក្រុមហ៊ុន Xintong Tiandi និយាយ​ថា «​ម៉ាក iPhone អាច​ទទួល​បាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​ឡើង​ៗ​ក្រៅពី​ផលិតផល​នៅ​ក្នុង​ក្នុង​ក្រុមហ៊ុន Apple ទៅ​ទៀត។ ពួក​យើង​នឹង​យក​ភាព​ចម្បង​របស់ iPhone  និង​នាំ​យកសារ​ប្រយោជន៍​បន្ថែម​ទៀត​ទៅ​កាន់​សហគមន៍​អ្នក​ប្រើប្រាស់ iPhone ផង​ដែរ​» ។ 

ក្រៅពី​ជម្លោះ​ក្តី​រឿង​យីហោ​ម៉ាក iPhone លើ​ផលិតផល​ស្បែក​ចិន​របស់​ក្រុមហ៊ុន Xintong Tiandi ក្រុមហ៊ុន Apple ក៏​កំពុង​តែ​ប្រឈម​នឹង​រឿង​ក្តី​សេវាកម្ម iTunes Movies និង iBook  ។ ប៉ុន្តែ​ត្រូវ​បាន​គេ​រាយការណ៍​ថា បិទ​សំ​ុ​ណុំ​រឿង​វិញ​កាលពី​ពី​រស​ប្តា​ហ៍​មុន ។

កម្មសិទ្ធិបញ្ញា​ត្រូវ​បាន​គេ​យកចិត្តទុកដាក់​អស់​រយៈពេល​ជា​យូរ​មក​ហើយ​នៃ​កា​រត​ភ្ជាប់​រវាង​ប្រទេស​លោក​ខាងលិច និង​ប្រទេស​ចិន​ដែល​ជាទី​តាំង​ក្លែងបន្លំ​ផលិតផល​យ៉ាង​ខ្លាំង​បំផុត ៕