ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​របស់​ផ្លែ​ល្ពៅ​មាន​សារសំខាន់​សម្រាប់​លោក​អ្នក

7 ឆ្នាំ មុន

ដោយសារ​តែ​រសជាតិ​ដ៏​ឆ្ងាញ់​និង​ក្លិន​ដ៏​គួរ​ឱ្យ​ចង់​ទទួលទាន ល្ពៅ​ជា​អាហារ​ដ៏​ជាទី​ពេញចិត្ត​សម្រាប់​មនុស្ស​ភាគច្រើន ។ វា​ជា​បន្លែ​មួយ​ប្រភេទ​ដែល​អាច​ច្នៃ​បាន​ច្រើន​យ៉ាង​រាប់​ចាប់តាំងពី​ប្រើ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​អាហារ

ដោយសារ​តែ​រសជាតិ​ដ៏​ឆ្ងាញ់​និង​ក្លិន​ដ៏​គួរ​ឱ្យ​ចង់​ទទួលទាន ល្ពៅ​ជា​អាហារ​ដ៏​ជាទី​ពេញចិត្ត​សម្រាប់​មនុស្ស​ភាគច្រើន ។ វា​ជា​បន្លែ​មួយ​ប្រភេទ​ដែល​អាច​ច្នៃ​បាន​ច្រើន​យ៉ាង​រាប់​ចាប់តាំងពី​ប្រើ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​អាហារ ជា​បង្អែម និង​ជា​ឱសថ​ព្យាបាល ។

១-​សមាសធាតុ​សំខាន់​ៗ​នៅ​ក្នុង​ល្ពៅ​៖ ដោយ​មាន​សាច់​ពណ៌​លឿង​ឆ្អៅ ផ្លែ​ល្ពៅ​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​អុក​ស៊ី​ដ​កម្ម​ព្រមទាំង​បេ​តា​ការ៉ូ​តែ​ន (Beta-carotene) អាល់​ហ្វា ការ៉ូ​តែ​ន (Alpha-carotene) សារធាតុ​សរសៃ វីតាមីន C និង E ប៉ូ​តា​ស្យូ​ម ម៉ាញេស្យូម និង​អាស៊ីត Pantothenate ឬ​វីតាមីន B5 ។

២-​អត្ថប្រយោជន៍​សុខភាព​របស់​ល្ពៅ ៖ បេ​តា​ការ៉ូ​តែ​ន​គឺជា​វីតាមីន​មួយ​ប្រភេទ​ដែល​អាច​បំ​លែង​ដោយ​រាង​កាយ​ទៅ​ជា​វីតាមីន A ។ វីតាមីន A នេះ​ជួយ​ជំរុញ​ភ្នែក​ឱ្យ​មាន​សុខភាព​ល្អ និង​ធ្វើ​ឱ្យ​ប្រាកដ​នូវ​មុខងារ​ប្រព័ន្ធ​ការពារ​រាង​កាយ ។ លើស​ពី​នេះ​ទៀត បេ​តា​ការ៉ូ​តែ​ន​ក៏​អាច​ជួយ​ប្រឆាំង​នឹង​ការ​រលាក​ស្បែក​បណ្តាល​ដោយ​កម្ដៅ​ព្រះអាទិត្យ​បាន​ផង​ដែរ ។ ចំណែក​អាល់​ហ្វា ការ៉ូ​តែ​ន​ត្រូវ​គេ​គិត​ថា ជួយ​បន្ថយ​ភាព​ចាស់​ទៅ​តាម​អាយុ ក៏​ដូច​ជា​កាត់​បន្ថយ​អត្រា​កើត​មាន​ជំងឺភ្នែកឡើងបាយ និង​ទប់ស្កាត់​ការ​ដុះ​ដុំ​សាច់​ផង​ដែរ ។

រីឯ​សារធាតុ​សរសៃ​វិញ​ត្រូវ​គេ​ដឹង​ថា​ជួយ​កាត់​បន្ថយ​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​(LDL Cholesterol) ការពារ​រាង​កាយ​ប្រឆាំង​ជំងឺ​បេះដូង ជួយ​គ្រប់គ្រង​កម្រិត​ស្ករ​ក្នុង​ឈាម ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យ​មាន​សុខភាព​ល្អ និង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បញ្ចុះទម្ងន់ ។

ប៉ូ​តា​ស្យូ​ម​នៅ​ក្នុង​ផ្លែ​ល្ពៅ​ជួយ​ធ្វើ​ឱ្យ​មាន​តុល្យភាព​កម្រិត​សារធាតុ​រាវ​ក្នុង​រាង​កាយ និង​ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ ។ ដោយឡែក​អាស៊ីត Pantothenate ឬ​វីតាមីន B5 ជួយ​ធ្វើ​ឱ្យ​មាន​តុល្យភាព​កម្រិត​អ័រម៉ូន និង​គ្រប់គ្រង​ភាព​តានតឹង (Stress) ។

ក្រៅពី​សាច់ គ្រាប់​ល្ពៅ​ក៏​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ផង​ដែរ ដោយ​វា​អាច​ជួយ​កម្ចាត់​ចោល​ពពួក​ប៉ា​រ៉ា​សិត​ក្នុង​ពោះវៀន សម្អាត​សរសៃឈាម កែសម្រួល​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​និង​ជួយ​ជំរុញ​ការ​ធ្វើ​ចលនា​របស់​តម្រងនោម ។ គ្រាប់​ល្ពៅ​ទម្ងន់​១​អោន​ស៍​(២៨,៣៤​ក្រាម​)​ផ្ទុក​សារធាតុ​សរសៃ ១,៧​ក្រាម ។

ចំណែកឯ​ទឹក​ល្ពៅ​ត្រូវ​បាន​ចង្អុលបង្ហាញ​ថា ផ្តល់​អត្ថប្រយោជន៍​ប្រឆាំង​នឹង​រោគ​ដំបៅ​ក្រពះ​និង​អាស៊ីត​ក្នុង​ក្រពះ ។ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព គួរ​ផឹក​៣​ដង​ក្នុង​មួយ​ថ្ងៃ កន្លះ​ម៉ោង​មុន​ពេល​ទទួលទាន​អាហារ ៕