ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គួរ​ដល់​ពេល​មាន​ស្តង់ដារ​អ្នក​វាយតម្លៃ​អចលនវត្ថុ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​អចលនវត្ថុ​ប្រកបដោយ​ចីរភាព ស្ថិរភាព ប្រសិទ្ធភាព​ និង​ស័ក្ដិសិទ្ធិ​ភាព គេ​គួរ​រៀបចំ​ស្តង់ដារ​អ្នក​វាយតម្លៃ​អចលនវត្ថុ​ ។ សម្រាប់​ប្រទេស​ដែល​មិន​ទាន់​មានស្តង់ដារ​វាយតម្លៃ​អចលនវត្ថុ​ដូច​ជា​កម្ពុជា គួរ​រៀបចំ​ស្តង់ដារ​វាយតម្លៃ​អចលនវត្ថុ​នេះ​ឡើង​ឱ្យ​បាន​ឆាប់…

រាជធានីភ្នំពេញ ៖ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​អចលនវត្ថុ​ប្រកបដោយ​ចីរភាព ស្ថិរភាព ប្រសិទ្ធភាព​ និង​ស័ក្ដិសិទ្ធិ​ភាព គេ​គួរ​រៀបចំ​ស្តង់ដារ​អ្នក​វាយតម្លៃ​អចលនវត្ថុ​ ។ សម្រាប់​ប្រទេស​ដែល​មិន​ទាន់​មានស្តង់ដារ​វាយតម្លៃ​អចលនវត្ថុ​ដូច​ជា​កម្ពុជា គួរ​រៀបចំ​ស្តង់ដារ​វាយតម្លៃ​អចលនវត្ថុ​នេះ​ឡើង​ឱ្យ​បាន​ឆាប់ និង​ត្រូវ​មាន​ស្តង់ដារ​អ្នក​វាយតម្លៃ​អចលនវត្ថុ​រួម​មួយក្នុង​ក្រប​ខណ្ឌ​តំបន់​អាស៊ាន ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក អូន ព័ន្ធ​មុន្នី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ។

លោក​បន្ត​ថា​ក្រៅពី​នេះ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​នេះ​ឲ្យ​ទៅ​មុខ​ពិសេស​ការ​ស្តារ​ឡើង​វិញ​ក្រោយ​វិបត្តិ​កូ​វី​ដ​១៩​នេះ គេ​គួរ​ជំរុញ​លើកកម្ពស់​ការងារ​ពង្រឹង​វិជ្ជាជីវៈ​និង​គុណ​វុ​ឌ្ឍ​អ្នក​វាយតម្លៃ​អចលនវត្ថុ​ឱ្យ​កាន់តែ​ប្រសើរ រួម​និងការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ឯកជន​និង​ឯកជន ឯកជន​ និង​និយ័ត​ករ​ និង​រវាង​និយ័ត​ករ​ និង​និយ័ត​ករ តាម​រយៈ​ការ​ផ្តាស់​ប្តូរ​ជំនាញ បទ​ពិសោធន៍ បច្ចេកវិទ្យា ការ​វិនិយោគ​ និង​អាជីវកម្ម​រួម​គ្នា​ ។

លោក អូន ព័ន្ធ​មុន្នី​រ័​ត្ន បាន​ផ្តល់​អនុសាសន៍​បែប​នេះ​នៅ​ពេល​លោក​បាន​ចូលរួម សមាជ​លើក​ទី​ ២៣ ​របស់សមាគម​អ្នក​វាយតម្លៃ​អចលនវត្ថុ​អាស៊ាន ​(AVA) ដែល​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ​(CVEA) ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ថ្ងៃ​ទី ​២៥ ​វិច្ឆិកា​២០២១ ​ក្រោម​ប្រធានបទ ​«​ការ​វាយតម្លៃ​អចលនវត្ថុ ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩» ។

លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​លើក​ឡើង​ថា អ្នក​វាយតម្លៃ​អចលនវត្ថុ​ដើរតួ​នាទី​យ៉ាង​សំខាន់​សម្រាប់​អភិវឌ្ឍន៍​វិស័យ​អចលនវត្ថុ​នៅ​ក្នុង​ប្រទេស​ និង​តំបន់​ ។ ទោះបីជា​កម្ពុជា​កំពុង​ប្រឈម​និង​ជំងឺ​កូ​វី​ដ​ ១៩ ប៉ុន្តែ​វិស័យ​អចលនវត្ថុ​នៅ​ក្នុង​ប្រទេស​នៅ​តែ​មាន​សក្តានុពល​ខ្ពស់ ​និង​មាន​តម្លៃ​ទាប​សមរម្យ​សម្រាប់​ការ​វិនិយោគ​បើ​ប្រៀបធៀប​ទៅ​និង​ប្រទេស​ជិតខាង ​។

លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​​ថា ​ក្នុង​ឆ្នាំ​ ២០២២​ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា ​នឹង​សម្រេច​បាន​កំណើន​ប្រមាណ​ ៤,៨%​ ដោយសារ​ការ​បន្ត​ងើបឡើង​វិញ​នៃ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក ​និង​សកល ​។ ​ជាមួយ​គ្នា​នេះ​អនុ​វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា ​នឹង​ងើបឡើង​វិញ​ក្នុង​កំណើន​ទាប ​២,៤%​ នៅ​ក្នុង​ឆ្នាំ ២០២១​ និង ​៤,៨%​ នៅ​ឆ្នាំ ​២០២២ ដោយសារ​ការ​កើន​ឡើងជា​សន្សឹម​ៗ​នៃ​លំហូរ​ទុន​វិនិយោគ​ពី​ខាងក្រៅ ខណៈ​ការ​វិនិយោគ ​និង​តម្រូវការ​ក្នុង​ស្រុកលើ​វិស័យ​អចលនវត្ថុ​មាន​តម្លៃ​ទាប ​និង​មធ្យម​នឹង​បន្ត​រក្សា​បាន​កំណើន​ល្អ​ប្រសើរ​ ។

«តំបន់​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែល​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ថ្មី​កំពុង​ត្រូវ​បាន​អនុវត្តន៍​, ខេត្ត​ព្រះ​សីហ​នុ កំពុង​ត្រូវ​បាន​ប្រែ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​, ខេត្តសៀមរាប ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​, ក្រុង​បា​វិត​ដែល​ជា​មាត់ច្រក​ព្រំដែន​កម្ពុជា វៀតណាម​ និង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ជា​មាត់ច្រក​ព្រំដែន​កម្ពុជា ថៃ​» លោក​ អូន ព័ន្ធ​មុន្នី​រ័​ត្ន​ បញ្ជាក់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ