ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ដឹកឈើ​គ្រញូង​ទៅ​វៀតណាម បំពាន​បម្រាម​រាជរដ្ឋាភិបាល

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​ឈ្មួញ​មួយ​ចំនួន​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព ដឹក​ជញ្ជូន​ឈើ​គ្រញូង​ចេញពី​តំបន់​ផ្សេង​ៗ ជា​ច្រើន​កន្លែង​មក​កាន់​ទឹកដី​ស្រុក​មេមត់ និង​បន្ត​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​ឈ្មួញ​មួយ​ចំនួន​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព ដឹក​ជញ្ជូន​ឈើ​គ្រញូង​ចេញពី​តំបន់​ផ្សេង​ៗ ជា​ច្រើន​កន្លែង​មក​កាន់​ទឹកដី​ស្រុក​មេមត់ និង​បន្ត​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ជា​ដដែល​ដោយ​មិន​ខ្វល់​ទោះបីជា​ច្បាប់​ហាម​មិន​អនុញ្ញាត ឲ្យ​នាំ​ចេញ​ឈើ​ប្រណី​តទៅ​កាន់​ទីផ្សារ​បរទេស​យ៉ាងណា​ក្តី​។ ជាក់ស្តែង​នៅ​វេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៦ មាន​រថយន្ត​ម៉ា​កតា​កូ​ម៉ា​១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2P-0855 ដឹកឈើ​គ្រញូង​ខុសច្បាប់​ត្រូវ​បាន​បង្ក្រាប ត្រង់​ចំណុច​ភូមិ​ជី​ពាំង ឃុំ​ក្រែក ស្រុក​ពញាក្រែក ដោយ​បាន​ប្រើប្រាស់​រថយន្ត​រហូត​ដល់​ទៅ​៦​គ្រឿង ទើប​បង្ក្រាប​បាន​តែ​អ្នកបើកបរ​រថយន្ត​នោះ​បាន​រត់គេច​យ៉ាង​លឿន ចូល​ទៅ​ព្រៃ​ចំការ​កៅស៊ូ​បាត់​តែ​ម្តង ។

លោក​វរ​សេនី​យ៏​ត្រី ឈុ​ន សំ​អូន មេបញ្ជាការ​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៧០១ ប្រចាំ​ស្រុក​ពញាក្រែក ប្រាប់​ឲ្យ​ដឹង​ថា រូប​លោក​បាន​ទទួល​ព័ត៌មាន​ថា  មាន​រថយន្ត​តាម​ភិនភាគ​ខាងលើ​មាន​ផ្ទុក​ឈើ​គ្រញូង ចេញ​មក​ពី​ស្រុក​ត្រពាំង​ប្រសាទ ខេត្តឧត្តរមានជ័យ នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែឧសភា ដោយ​រថយន្ត​នោះ​បន្តដំណើរ​មក​កាន់​ស្រុក​មេមត់ លុះ​ពេល​ដែល​បាន​ច្រើន នឹង​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម ។

លោក​វរ​សេនី​យ៏​ត្រី ឈុ​ន សំ​អូន ប្រចាំការ​ស្នាក់​ការ​សន្តិសុខ​៧០១ ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល បាន​នូវ​ព័ត៌មាន​នេះ​ភ្លាម​រូប​លោក​បាន​ចាត់​ឲ្យ​កម្លាំង​ក្រោម​ឳ​វាទ ចាំ​ឃ្លាំមើល​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា ស្រាប់តែ​ប្រទះ​ឃើញ​ពី​ភិនភាគ​រថយន្ត​នោះ បាន​បើក​កាត់មុខ​ស្នាក់​ការ​របស់​លោក​តាម​ផ្លូវជាតិ​លេខ​៧ បើក​ចេញពី​លិច​ឆ្ពោះទៅ​ខាងកើត ក្នុង​បំណង​ទៅ​ស្រុក​មេមត់ ។ គ្រានោះ​មន្ត្រី​បាន​លើក​សញ្ញា​ឲ្យ​ឈប់​ដើម្បី​សុំ​ត្រួតពិនិត្យ​តែ​រថយន្ត​នេះ មិន​បាន​ឈប់​ឡើយ​គឺ​រឹតតែ​បន្ថែម​ល្បឿន​ទៅ​មុខ​ទៀត​យ៉ាង​លឿន ទើប​មន្ត្រី​របស់​លោក​បើករថយន្ត​ប្រដេញ​តាម​ពី​ខាងក្រោយ មាន​កិច្ចសហការ​ជាមួយនឹង​រដ្ឋបាល​ព្រៃឈើ ព្រមទាំង​អាវុធហត្ថ​ស្រុក​ពញាក្រែក បាន​ប្រើប្រាស់​រថយន្ត​រហូត​ដល់​ទៅ​៦​គ្រឿង​រថយន្ត​តា​កូ​ម៉ា ដែល​ស្ថិត​ក្នុង​ការ​សង្ស័យ​ដឹកឈើ​គ្រញូង​មិន​បាន​ឈប់​ទេ ។

សកម្មភាព​ប្រដេញ​តាម​រថយន្ត​នោះ​ប្រៀ ប​បាន​ទៅ​ដូច​ជា​រឿង​ខ្សែភាពយន្ត​ហុងកុង លុះដល់​ចំណុច​ភូមិ​ជី​ពាំង អ្នកបើកបរ​រថយន្ត​ល្មើសច្បាប់ បាន​ឈប់​អែប​ខាង ហើយ​បាន​រត់​ចូល​ទៅ​ក្នុង​ព្រៃ​ចំការ​កៅស៊ូ​បាត់​តែ​ម្តង ។ នៅ​លើ​រថយន្ត​ឆែក​ឃើញ​មាន​ឈើ​គ្រញូង​សុទ្ធតែ​ខ្នាត​ត្រូវប៉ាន់ នៅ​លើ​ទីផ្សារ​នៅ​ប្រទេស​វៀតណាម ដែល​មាន​តម្លៃ​ថ្លៃ​កប់​ពពក​ព្រោះថា​រាល់ថ្ងៃ​រាជរដ្ឋាភិបាល​បាន​បិទ មិន​ឲ្យ​មានការ​នាំ​ឈើ​ប្រណីត​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម ហេតុ​ដូច្នេះ​ហើយ​ទើប​ឈើ​មាន​តម្លៃ​ថ្លៃ ។

លោក​វរ​សេនី​យ៏​ត្រី​ឈុ​ន សំ​អូន ប្រចាំ​សា្ន​ក់​ការ​សន្តិសុខ​៧០១ បញ្ជាក់​ថា រថយន្ត​ខាងលើ​បាន​ដឹក ឈើ​គ្រញូង​បានជា​ច្រើន​ជើង​មក​ហើយ ដោយ​សមត្ថកិច្ច​មិន​បានដឹង​នោះ​ទេ ទើប​រហូត​ល្ងាច​ថ្ងៃ​ទី​៤ ខែឧសភា ពេល​បាន​ដំណឹង​ពី​សកម្មភាព​មាន​បង្កប់​ឈើ​ល្មើសច្បាប់ ទើប​រៀបចំ​អន្ទាក់​ដើម្បី​បង្ក្រាប​តែ​ម្តង​បើ​ពុំនោះ​ទេ​ឈើ​គ្រញូង អត់​ប៉ា​ស្ព័​រ​នឹង​បាន​ទៅ​ចូល​ដី​វៀតណាម​ហើយ ៕